VOV WorldVOV World
ស្បែកជើងឈើ-ផលិតផលវប្បធម៏១របស់ជន វៀតណាម។
14/05/2012 08:34
ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរមិត្តអ្នកស្តាប់ជាចច្រើននាក់ បានសំដែងនូវបំណងចង់បានស្វែងយល់អំពីវប្បធម៏វៀតណាម។ក្នុង នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយ​ អស់លោកអ្នកអំពីផលិតផលវប្បធម៏១ច្នៃប្រឌិតដោយជនវៀតណាម ពីយូយាណាសមកហើយ-នោះជាស្បែកជើងឈើ។
ស្បែកជើងឈើ-ផលិតផលវប្បធម៏១របស់ជន វៀតណាម។
​​​​​​​​​​​​​​​​​​​​ (VOVWORLD)- ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសំលេងវៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន152 របស់មិត្ត អ្នកស្តាប់  មកពីប្រទេសតំបន់ដែនដីចំនួន 33 លើសកលលោក។ ក្នុងសំបុត្រ ផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរមិត្តអ្នកស្តាប់ជាចច្រើននាក់បានសំដែងនូវ បំណងចង់បានស្វែងយល់អំពីវប្បធម៏វៀតណាមក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយ​អស់លោកអ្នកអំពីផលិត ផលវប្បធម៏១ច្នៃប្រឌិតដោយជនវៀតណាម ពីយូយាណាសមកហើយ​ នោះជាស្បែកជើងឈើ។គូស្បែកជើងឈើជាគ្រឿង ប្រើប្រាស់ជិតស្និទ១ក្នុងជីវភាពរស់នៅរបស់ជនវៀតណាម។គេមិនដឹងបានថា អ្នកណាជាអ្នកច្នៃប្រឌិតផលិតផលវប្បធម៏នេះទេប៉ុន្តែពិតប្រាកដថាស្បែកជើង ឈើបានមានពីយូៗណាស់មកហើយ។ ស្បែកជើងឈើជាគ្រឿងប្រើប្រាស់សំរាប់ស្រ្តីនិងបុរសទៀតផង។គូស្បែកជើង ឈើជាប្រពៃណីត្រូវបានធ្វើពីឈើXoan និង​ខ្នុរ។ខ្សែស្បែកជើងឈើជានិច្ចកាល ធ្វើពីស្បែកសត្វក្របី។អតីតកាល ស្បែកជើងឈើត្រូវបានធ្វើដោយដៃទាំងស្រុង។ ឥឡូវនេះមានកិច្ចការមួយចំនួនត្រូវបានធ្វើដោយម៉ាស៊ីន។បង  Nguyen Van Trieu ជនធ្វើស្បែកជើងឈើ១រូបនៅភូមិ​ Yen Xa ស្រុក Thanh Tri​ជាយក្រុង​ហាណូយបាន ឲ្យដឹងថា​​​​:        “ស្បែកជើងឈើមានតែ២ ធុនប៉ុណ្ណោះ។  ខ្សែស្បែកជើងឈើសំរាប់ បុរសត្រូវបានបោះទទឹង។ឯ ខ្សែស្បែកជើងឈើសំរាប់ស្រ្តីត្រូវបានបោះឈាង។ ធម្មតាស្បែកជើងឈើសំរាប់ស្រ្តីគឺតូចជាងប្រៀបនឹងស្បែកជើងឈើសំរាប់បុរស“។                        ធុនស្បែកជើងឈើមួយចំនួន(Internet) ភូមិបោះស្បែកជើងឈើល្បីឈ្មោះចំនូន២​នៅហាណូយគឹភូមិ​Ke Giay ស្រុក​Dan Phuong និងភូមិ​ Yen Xa ស្រុក Thanh Tri។ក្នុងនោះភូមិ​ Yen Xaត្រូបានប្រៀបដូច ជាធានីនៃរបរស្បែកជើងឈើ។​​ អតីតកាលទីនេះជាកន្លែងដែលផ្គត់ផ្គង់ស្បែកជើង ឈើច្រើនបំផុតឲ្យគ្រប់ទិសទីនៅរាជធានី​Thang Long ។ដោយមានគំរូសាម័ញ្ញ ស្បែក ជើងឈើជាផលិតផលសមស្រមទៅនឹងអាកាសធាតុសើមក្តៅនិងមានភ្លៀងជាច្រើន នៅវៀតណាម។តាមខែឆ្នាំ ស្បែកជើងឈើបានមានការផ្លាស់ប្តូរខាងគំរូនិងវត្ថុធាតុ ដើម។សព្វថ្ងៃគំរូស្បែកជើងឈើមានភាពទន់ភ្លន់ជាងនិងខ្សែស្បែកជើងត្រូវបានផ្ទេ ពីស្បែកជើងទៅក្រណាត់ជាដើម។ដោយសារមានចរិតសោភ័ណភាពខ្ពស់និងងាយ ប្រើប្រាស់នោះស្បែកជើងឈើ”Made in Viet Nam” បានក្លាយទៅជាមុខទំនិញនាំចេញ ទៅប្រទេសជាច្រើនលើសកលលោកក្នុង​នោះមានប្រទេស​ជប៉ុននិងកូរ៉េខាងត្បូង។ ស្នូរស្បែកជើងឈើពីយ៉ូរលង់មកហើយបានស៊ីជំរៅក្នុងគំនិតរបស់ជនវៀតណាម។មិនអាចបដិសេដ្ឋបានថា​ រួមជាមួយអាវផាយ ដួនស្លឹក  នោះគូស្បែកជើងឈើបាន បន្សល់ទុកសញ្ញាដ៏ជ្រាលជ្រៅក្នុងឥវ៉ែឥវ៉ាន់វប្បធម៏របស់ប្រជាជាតិវៀតណាម។                       សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួល បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសា ខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​៤៥​ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើង វិញនៅទំព័រ Websitewww.vovworld.vn៕