ស្រាក្រហម Da Lat។
10/12/2012 08:29
ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភា សាបរទេសនៃវិទ្យុសំលេងវៀតណាមទទួល បានសំបុត្រ Emailនិងទូរសព្ទ ចំនួន១៧៩ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន២៨ លើសកលលោក។ ក្នុង Emailផ្ញើមកកម្មវិធី ផ្សាយជាភាសាខ្មែរមិត្តគង់សុឋានរិទ្ឋនៅរាជ ធានីភ្នំពេញកម្ពុជាបានមានសំណួរស្តីពីការ ផលិតស្រាក្រហមនិងកន្លែងផលិតស្រា ក្រហមល្បីឈ្មោះនៅវៀតណាម។ក្នុង នាទីប្រអប់សំបុតមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយបណ្តាមិត្ត អំពីស្រាក្រហម Da Lat។

ស្រាក្រហម Da Lat(រូបថត: Internet) Vovworld-ស្ថិតនៅលើទឹកដីខ្ពង់រាប Lam Vienដំបន់Tay Nguyen វៀតណាម Da Lat ជាទីក្រុងទេសចរណ៍ល្បីឈ្មោះផងនិងជាទីកន្លែងផលិតស្រាក្រហមមានគុណភាព ខ្ពស់ល្បីឈ្មោះនៅវៀតណាមផង។ផលិតផលស្រាក្រហម Da Lat មានវត្តមានលើទី ផ្សារជាលើកដំបូងនាឆ្នាំ១៩៩៩។ស្រាក្រហមDa Latត្រូវបានផលិតពីគ្រាប់ដើមមន ដែលមានតែនៅដំបន់ខ្ពង់រាប Tay Nguyen។ដោយហេតុនេះស្រាទំពាំង Da Lat មាន ក្លិនរសជាតិប្លែកពីស្រាក្រហមផ្សេងៗ។បង Soram ជាជនកម្ពុជា១រូបដែលធ្វើការនៅ វៀតណាមដ៍យួរណាស់អោយដឹងថា៖បងបានរស់និងធ្វើការការនៅវៀតណាមដ៍យូរៗ ណាស់។ (រូបថត: Internet) ប៉ុន្តែស្រាទំពាំងដែលបងចូលចិត្តជាងកែគឺស្រាក្រហមDa Lat។ពីព្រោះវាមានក្លិនរស ជាតិដ៍ឈ្ងុយឆ្ងាញ់ណាស់បានជាស្របទៅនឹងនារីនិងជនចាស់ជរាទៀតផង។ពេល វិលត្រឡប់មកប្រទេសម្តងៗបងសុទ្ឋតែទិញស្រាក្រហមជាអំណោយក្លិនរស់ជាតិ ពិសេសនៃស្រាទំពាំងបានទាក់ទាញបង Igor Sukhomlin ជាអ្នកជំនាញការអាជីវកម្ម ១រូបនៃភោជនីយដ្ឋានអ៊ុយក្រែន។បងអោយដឹងថា៖” បងបានទិញដបស្រាក្រហម Da Latពេលទៅស្រាវជ្រាវទីផ្សារនៅ Mui Ne-Phan Thietភាគខាងត្បូង។ស្រាក្រហម Da Lat មានរស់ចត់និងក្លិនធម្មជាតិពិបាកព័រណនាណាស់ “។ ជាពិសេសស្រាក្រហម Da Lat ត្រូវបានជ្រើសរើសជាភេសជ្ជះដែលបានប្រើប្រាស់ជា ផ្លូវការក្នុងពិធីជប់លៀងជាកិត្តិយស់ជួនបណ្តាប្រមុខជាតិនៅសន្និសីទកំពូល APEC លើកទី១៤នៅក្រុងហាណូយនាឆ្នាំ២០០៦។ មិត្តគង់សុឋានរិទ្ឋនិងមិត្តអ្នកស្តាប់ជាទីមេត្រី សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន សំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ នៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥ Ba TrieuHa NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញ នៅទំព័រ Websitewww.vovworld.vn៕
Related








