VOV WorldVOV World
ដំណោះស្រាយការពារបរិស្ថានមួយនៅទីក្រុងហូជីមិញវៀតណាមតាមរយៈកម្មវិធីរថយន្តក្រុងបៃតង
15/04/2013 10:43
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសា បរទេសនៃវិទ្យុសំលេង វៀត​ណាមទទួលបានសំបុត្រ និងទូរសព្ទចំនួន១៤៩របស់មិត្តអ្នកស្តាប់មកពី ប្រទេស​​​​ចំនួន២៨លើសកលលោក។ ក្នុងនោះ កម្មវិធី ផ្សាយ ជាភាសាខ្មែរ​ទទួល​បាន​​​សំបុត្រ​ចំនួន​៤ ពីមិត្តសុខា តារា វណ្ណា និងស៊ីថា នៅកម្ពុជា។ សូម​អគុណ​អស់​លោក អ្នកដែលបានលៃទុកការយកចិត្តទុកដាក់ និងមនោសញ្ចេតនា​សំរាប់​កម្មវិធី។
ដំណោះស្រាយការពារបរិស្ថានមួយនៅទីក្រុងហូជីមិញវៀតណាមតាមរយៈកម្មវិធីរថយន្តក្រុងបៃតង
ដំណោះស្រាយការពារបរិស្ថានមួយនៅទីក្រុងហូជីមិញវៀតណាមតាមរយៈកម្មវិធីរថយន្តក្រុងបៃតង (Internet)          VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុ សំលេង វៀត​ណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៤៩របស់មិត្តអ្នក ស្តាប់មកពី ប្រទេស​​​​ចំនួន២៨លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ ជាភាសាខ្មែរ​ទទួល​បាន​​​សំបុត្រ​ចំនួន​៤ ពីមិត្តសុខា តារា វណ្ណា និងស៊ីថានៅ កម្ពុជា។ សូម​អគុណ​អស់​លោក អ្នកដែលបានលៃទុកការយកចិត្តទុកដាក់ និងមនោសញ្ចេតនា​សំរាប់​កម្មវិធី។ តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយ ចំនួន ដែលក្នុងនោះ​មាន​មិត្ត សុខា​នៅរាជធានី​ភ្នំពេញកម្ពុជាក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ​សូម​ឧទ្ទេស​នាមជាមួយ​លោកអ្នកនាង អំពីដំណោះស្រាយការពារបរិស្ថានមួយ​នៅ​ទីក្រុង​ហូជីមិញវៀតណាមតាម រយៈកម្មវិធីរថយន្តក្រុងបៃតង សូមអញ្ចើញលោកអ្នកនាង​តាម​ដានស្ដាប់។ មិត្តសុខានិងមិត្តអ្នកស្ដាប់ជាទីមេត្រី! ពេលដែលស្ថានភាពបំពូលបរិស្ថាននៅបណ្ដាទីក្រុងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃ ទៅមួយថ្ងៃដោយឧស្ម័នបញ្ចេញចោលរបស់មធ្យោបាយចរាចរបណ្ដាលឡើង នោះ ការអភិវឌ្ឍន៍និងបង្កើនការជិះរថយន្តក្រុងប្រើប្រាស់ឥន្ធនះ CNG (Compressed Natural Gas) ជាវិធានការល្អបំផុតដើម្បីរួម​ចំណែក​​កែ​​លំអរបរិស្ថាន។ ក្នុងរយៈពេលកន្លងទៅ នៅទីក្រុងហូជីមិញរថយន្តក្រុងប្រើប្រាស់ឥន្ធនះ CNG ត្រូវបានអង្គភាពអាជីវកម្មដឹកជញ្ជូនមួយចំនួនដាក់ឲ្យ​ដំណើរ​​ការ។ ទស្សនទាន រថយន្តក្រុងបៃតង ដូច្នេះបានក្លាយទៅ​ជា​ទស្សនទានស្គាល់​ដល់​របស់​​​អ្នកជា ច្រើន។ ទស្សនទាន រថយន្តក្រុងបៃតង ដូច្នេះបានក្លាយទៅជាទស្សនទានស្គាល់ដល់របស់អ្នកជាច្រើន។ (Internet)           ក្រោយរយៈពេលជាង១ឆ្នាំធ្វើសកម្មភាពរថយន្តក្រុងបៃតងបានបង្ហាញ​ នូវ​ចំណុចលេចធ្លោជាច្រើនអំពីផលប្រយោជន៍សេដ្ឋកិច្ចនិងបរិស្ថានបានជាវា ទទួលបាន​ប្រតិកម្មសកម្មពីបណ្ដាអ្នកជំនាញការបរិស្ថាននិងអ្នកដំណើរ។ លោក Pier និសិត្សបារាំងមួយនាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញបាន ឲ្យដឹងថា៖          “និយាយរួមថា​ការធ្វើដំណើរដោយរថយន្តក្រុងក៏ល្អណាស់ចំពោះគេបាន គុយគន់ទេសភាព​ទីក្រុងពីកន្លែងខ្ពស់ជាងបន្តិច។ ជាងនេះទៅទៀតខ្ញុំឃើញថា​សុវត្ថិភាពត្រូវបានធានានិងជៀសវាងបានផ្សែងធូលីទៀត។ រថយន្តេះបៃតង មិនបញ្ចេញឧស្ម័នដែលបណ្ដាលការបំពូលបរិស្ថានឲ្យទីក្រុងទេ។”          លទ្ធផលពិនិត្យបានសឲ្យឃើញថា ការដំណើរដោយរថយន្តក្រុងបៃតង សន្សំសំចៃ​បាន​ឥន្ធនៈពី៣០ដល់៤០% បើប្រៀបនឹងរថយន្តក្រុងធម្មតានិង បរិមាណឧស្ម័នបញ្ចេញចោលបន្ថយបាន៦០%។ លោក Nguyen Cong Dinh អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូននិងសេវាកម្មទេសចរណ៍​Phuong Trang ជាក្រុមហ៊ុនមួយក៏វិនិយោគចូលរួមកម្មវិធីរថយន្តក្រុងបៃតងនៅទីក្រុង​ ហូជីមិញបានឲ្យដឹងថា៖          “ក្នុងឆ្នាំ២០១៣នេះ Phuong Trang កំពុងអាជីវកម្ម។ ជាក់ស្ដែងគឺ ​Phuong Trang និងប្រើប្រាស់រថយន្តក្រុងបៃតងទាំងស្រុងជាពិសេសនៅទីក្រុងហូជីមិញ។ យើងខ្ញុំធ្វើដូច្នេះដើម្បីបំរើ​ប្រជាជនប្រកបដោយប្រសិទ្ធភាពក្នុងនោះមាន គោលការណ៍របស់ទីក្រុងគឺបៃតងនិងស្អាត ឥន្ទនៈ CNG។”         ជាមួយរាល់ចំណុចលេចធ្លោក្នុងការបំរើការធ្វើដំណើររបស់ប្រជាជននិង ការពារ​បរិស្ថាន សង្ឃឹមថា ក្នុងរយៈពេលខាងមុខរថយន្តក្រុងបៃតងនឹងត្រូវបាន ប្រើ​ប្រាស់​​ជាច្រើនថែមទៀតនៅទីក្រុងហូជីមិញ។ មិត្តសុខានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!         សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន​​​ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេងវៀតណាម​លេខ ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕