VOV WorldVOV World
ឧទ្ទេសនាមអំពី នំពារ Nuong នំពារ Deo
17/09/2012 10:33
Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសា បរទេស នៃ វិទ្យុ សំលេងវៀតណាម ទទួលបាន សំបុត្រ នឹងទូរសព្ទចំនួន​​២០៨របស់​មិត្តអ្នកស្តាប់។​ក្នុងនោះ​កម្មវិធី​ ផ្សាយ​ ជា​ភាសា​ខ្មែរទទួលបានសំបុត្រ​​​ពីមិត្ត៖ ​ជាក្រូច នេត បារ៉ុម ​ថោងបូរ៉ាន់ ​ផាន់​សីហា​… នៅ​កម្ពុជា​​។​និងលោក Nguyen Van Den នៅខេត្ត Dong Nai (វៀត​ណាម)​។ សូមអរគុណអស់លោកអ្នកនាងដែល​បាន​ផ្ញើ​សំបុត្រ​ ​និងហៅ​ទូរ​ស័ព្ទ​​ដល់កម្មវិធីយើងខ្ញុំ។
ឧទ្ទេសនាមអំពី នំពារ Nuong នំពារ Deo
        Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុ សំ លេងវៀតណាម ទទួលបាន សំបុត្រ  នឹងទូរសព្ទចំនួន​​២០៨របស់​មិត្តអ្នកស្តាប់មក ពីប្រទេស​ចំនួន៣០លើសកលលោក។​ក្នុងនោះ​កម្មវិធី​ផ្សាយ​ ជា​ភាសា​ខ្មែរទទួល បានសំបុត្រ​​​ពីមិត្ត៖ ​ជាក្រូច នេតបារ៉ុម ​ថោងបូរ៉ាន់ ​ផាន់​សីហា​… នៅ​កម្ពុជា​​។​និង លោក Nguyen Van Den នៅខេត្ត Dong Nai (វៀត​ណាម)​។ សូមអរគុណអស់លោក អ្នកនាងដែល​បាន​ផ្ញើ​សំបុត្រ​ ​និងហៅ​ទូរ​ស័ព្ទ​​ដល់កម្មវិធីយើងខ្ញុំ។           លោកអ្នកនាងជាទីមេត្រី! ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ តាមសំណូមពររបស់មិតជាក្រូច  យើងខ្ញុំសូមឧទ្ទេសនាមអំពី នំពារ Nuong នំពារ Deo ជាបណ្ដាប្រភេទនំដែលមិនអាច ខ្វះបាន  ក្នុងឱកាសបុណ្យ​តេត Trung Thu មកម្ដងៗ។​ ​នំពារ Nuong នំពារ Deo ​(internet)           មិត្តជាក្រូច និងលោកអ្នកនាងជាទីមេត្រី!           តាមទំនៀមទំលាប់ប្រជាជនវៀតណាម បុណ្យតេតTrung Thu ( ប្រព្រឹត្តទៅនៅ ថ្ងៃកើត​ពេញបូណ៍មីខែទី៨ តាមច័ន្ទគតិ) ។​ ក្នុងឱកាសនេះដែរ គេចាត់ចែង​ម្ហូបអាហារ​ សែន​ជីដូន ជីតា និង រៀបចំស្ពកនំនេក ផ្លែឈើដាក់នៅទីធ្លាដើម្បីផ្អៀងផ្អែងមើព្រះច័ន្ទ។  តេត Trung​ Thu ជាឱកាសដើម្បីមនុស្សគ្រប់រូបជួបប្រាស្រ័យជាមួយសាច់ញាត្តិ​មិត្ត​ភ័ក្ត​សម្ដែងការយកចិត្តទុកដាក់ជាមួយគ្នា ពិសេសគឺចំពោះកុមារ។ ក្នុងឱកាសនេះដែរ  មនុស្សពេញវ័យ គឺផឹកស្រារ តែ ផ្អៀងផ្អែងមើលព្រះច័ន្ទ កុមារនាំគ្នាដង្ហែរចង្កៀងគោម  ទៅមើលសសម្ដែងលោត​ម៉ុងសាយ ​ច្រៀងបទចម្រៀង​ ក្នុងថ្ងៃបុណ្យ តេតTrung Thu …។ល។ មានប្រភេទនំចំនួនពីរដែលមិន​អាចខ្វះ​បាន​ក្នុង​ពិធី​បុណ្យ​តេតTrung  Thu  របស់ប្រជាជនវៀតណាម នោះគឺ នំពារ Nuong និង​នំពារ Deo។ នំទាំងពីរប្រភេទនេះ មានពីរផ្នែក៖ ផ្នែកសំបកនំ និងផ្នែកស្នូលនំ។ ផ្នែកសំបក់ នំ ត្រូវបានធ្វើពីអង្ករដំណើប។ អង្ករត្រូវបានលីង ហើយយកទៅកិន​អោយម៉ត់ចត់  និង ច្របាច់ លាយជាមួយទឹកស្ករស និងដាក់លាយបន្ថែមទឹកប្រេងផ្កាក្រូច​ថ្លុងក្រអូបឈ្ងុយ ឈ្ងប់ទៀតផង។ ​ដំណើការទាំងនោះ ​ត្រូវបាន​ធ្វើ​ដោយជាង​មាន “ប៉ិនប្រសប់”ជាអ្នក រ៉ាប់រង។ និងផ្នែកស្នូលនំ ​ត្រូវបាន​មេជាង​ធ្វើ ដូចជា៖ ធ្វើដំណាប់​ឃ្លោក ដំណាប់ឈូក  សណ្ដែកបាយ ​ចាក់​ស្នូល​នំ …ជា​ដើម។ នំមានរស់ជាតិឆ្ងាញ់ផ្អែមល្ហែម ក្រអូប និង​មាន រូបរាងដូច​ជា​ផ្កា ​មាន៨ ឬ ១០ត្របក។ បងស្រី Thu Hang អ្នកលក់នំ Trung Thu របស់​ ក្រុមហ៊ុន kinh Do បានអោយដឹងថា៖           “មុននោះ ស្នូលនំ ធម្មតាមានជាក់ពងទាប្រៃ។ ​​ពង់ទាប្រៃជានិមិត្តរូប​អោយ​ព្រះច័ន្ទ​ ​ គ្រប់ប្រការ​។ រស់ជាតិប្រៃ​របស់​ ពង​​ប្រៃលាយជាមួយរស់ជាតិផ្អែមរបស់ សារធាតុផ្សេងៗ ទៀត  ធ្វើអោយ​យើង​មានអារម្មណ៏ថា៖ ក្នុងជីវភាពរស់នៅ ទោះបីជា មានទុក្ខ  លំបាក យ៉ាង ណាក្ដី ប៉ុន្តែនៅមានមនុស្សនៅក្បែរយើង ការពារ ថែទាំយើង និងប្រគល់អោយ​យើង នូវភាពផ្អែមល្ហែមក្នុងជីវភាពរស់នៅ។ ”           មិតជាក្រូច និងលោកអ្នកនាងជាទីមេត្រី!           ប្រសិនបើមានឱកាស សូមអញ្ចើញមិត្តមកទស្សនាវៀតណាម ក្នុង​ប៉ុន្មាន​ថ្ងៃសរទ រដូវ ខែទី៨ តាមច័ន្ទគតិ។ មិត្តនឹងបាន រួមជាមួយ​យើង​ខ្ញុំ​ផ្អៀងផ្អែងមើលព្រះច័ន្ទ ផឹក ទឹកតែ  ពិសារនំពារប្រពៃណីចំនួនពីរ​ប្រភេទ​នេះ​របស់វៀតណាមនេះ ទៀតផង។             ​មិត្តជាក្រូច និង លោកអ្នកនាងជាទីមេត្រី!           សង្ឃឹមថា​៖មិត្តពេញចិត្ត​ចំពោះព័ត៍មានខាងលើ។​នាទីប្រអប់សំបុត្រ​មិត្ត​អ្នក​ស្តាប់​របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។​ រាល់សំបុត្រ​នឹងមតិចូលរួម​យោបល់​សូមផ្ញើ​មក​កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយ​ជាភាសា​ខ្មែរ​កាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5​ khmer@yahoo .com.vn​៕