VOV WorldVOV World
ឧទ្ទេសនាមអំពីចាប៉ីសាយដៀវរបស់វៀតណាម
12/11/2012 06:58
(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រនិង ទូរសព្ទចំនួន១៨៥ ពីប្រទេសចំនួន៣១។ ក្នុងលិខិតមិត្តអ្នកស្តាប់សុទ្ធតែសម្តែងនូវ មនោសញ្ចេតនានិងកាគាំទ្រចំពោះ VOV5 ។ ទន្ទឹមនឹងនោះ មិត្តអ្នកស្តាប់មួយ ចំនួនចង់ស្វែងយល់ពីភូមិសាស្រ្ត និងអំពីមុខម្ហូបអាហារពេញនិយមមួយ ចំនួនរបស់ជនហាណូយ
ឧទ្ទេសនាមអំពីចាប៉ីសាយដៀវរបស់វៀតណាម
(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៨៥ ពីប្រទេសចំនួន៣១។ ក្នុង លិខិត មិត្តអ្នកស្តាប់សុទ្ធតែសម្តែងនូវមនោសញ្ចេតនានិងកាគាំទ្រ ចំពោះ VOV5។ ទន្ទឹមនឹង នោះ មិត្តអ្នកស្តាប់មួយចំនួនចង់ស្វែងយល់ពីភូមិសាស្រ្ត និង អំពីមុខម្ហូបអាហារពេញ និយមមួយចំនួនរបស់ជនហាណូយ។ល។ សូមអគុណលោកអ្នកនាងដែលបានយក ចិត្តទុកដាក់និងស្រឡាញ់ VOV។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើង ខ្ញុំសូមឧទ្ទេសនាមអំពី ចាប៉ីសាយដៀវរបស់វៀតណាមតាមសំណូមពររបស់មិត្ត​វង់សុខុមពីភ្នុំពេញកម្ពុជា។         មិត្តវង់សុខមនិងមិត្តអ្នកស្តាប់ជាទីមេត្រី!         ចាប៉ីសាយដៀវ របស់វៀតណាមជាប្រភេទចាបីដែលមានតែខ្សែតែមួយ ចំណុះ ក្រុមខ្សែដេញ។ ចាប៉ីសាយដៀវមានដើមកំណើតពីតំបន់ ជនបទភាគខាងជើងវៀត ណាម។ប្រជាកសិករវៀតណាមបានប្រើប្រាស់ចាប៉ីសាយដៀវដើម្បីសម្តែងក្តីសប្បាយ រីករាយនិងការព្រួយចិត្តរបស់ខ្លួនក្នុង ជីវភាពរស់នៅប្រចំាថ្ងៃ។ សម្លេងដ៏លន្លង់លន្លោច គួរឲ្យជក់ចិត្តរបស់ ចាប៉ីសាយដៀវត្រូវបាន ប្រើដើម្បីសម្តែងបទចំរៀងរូមែនទិក ឬរឿងប្រជាប្រិយរស់រវឹក និងពេលខ្លះសម្តែងនូវអារម្មណ៌របស់អ្នកលេងចាបីផងដែរ។         មានលក្ខណៈប្រហាក់ប្រហែលនិងចាបីដងវែងរបស់កម្ពុជា​ ចាប៉ីសាយដៀវ ត្រូវបានធ្វើពី ឬស្ស៊ីនិងចាប៉ីឈឺ។ ចាបីមានខ្លួនវែង ខាងក្បាលចាបីតូចជាង ខាង កន្ទុយចាបី ចាបីមានប្រវែងពី ៩៥cmដល់១១០cm និងកម្ពស់ពី ១៣cm ដល់១៥ cm។ មិត្តអ្នកស្តាប់ទាំងឡាយដឹងទេ លក្ខណៈពិសេសរបស់ចាប៉ីសាយដៀវ គឺជា របៀបដេញឲ្យបង្កើតសម្លេងចម្លែកនិងជក់ចិត្តរណ្តំដែលគ្មានឧបករណ៌តន្ត្រៃ ណា មានឡើយ។សម្លេងរបស់ចាបីត្រូវបានចាត់ទុកដូចជាសម្លេងច្រៀងរបស់មនុស្ស និងបង្កប់ទៅដោយអត្ថន័យនៃពាក្យពេជ ។ អតីតប្រធានាធិបតីអាមេរិក Bushដេញចាប៉ីសាយដៀវក្នុង ឱកាសកិច្ចប្រជុំ APEC នៅទីក្រុងហាណូយនាឆ្នាំ ២០០៦ (រូបថតៈ Internet)        តាមរយៈរលកធាតុអាកាស នៃវិទ្យុសម្លេងវៀតណាម មិត្តអ្នកស្តាប់លើទូទាំង ប្រទេស វៀតណាមបានជក់ចិត្តចំពោះសម្លេងចាប៉ីសាយដៀវ ដែលសម្តែងដោយ សិល្បៈករ Manh Thang, Duc Nhuan ជាមួយនឹងបទចម្រៀងល្បីៗដូចជា “បំពេកូន” របស់ ណាមបូ ឬ ផ្កាក្រអូប មេអំពៅហោះហើជំវិញ ជា Quan ho Bac Ninhជាដើម។  សព្វថ្ងៃ ចាប៉ីសាយដៀវ មានការសក្រិដ្ឋជាងដើម្បីក្លាយទៅជាតំណាងជាគំរូនៃ លក្ខណៈវប្បធម៌ពិសេសវៀតណាមក្នុងការធ្វើសមាហរណកម្មវប្បធម៌ពិភពលោក។ ជនបរទេសស្តាប់ចាប៉ីសាយដៀវនិងប្រមើលឃើញមាននូវចរិតលក្ខណៈ របស់ជន វៀតណាម ដូចជាកវីបានរំាង Meray សរសេថា