ឧទ្ទេសនាមអំពីមណ្ឌលកេរ៌្តដំណែលវិហារ Do នៅខេត្ត Bac Ninh។
24/06/2013 10:34
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៧០របស់មិត្តអ្នកស្តាប់មកពី ប្រទេសចំនួន២៨លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៦ ពីមិត្តលីណា ច័ន្ទី ឌីណាំនៅកម្ពុជានិងមិត្ត Chau Thi Chay នៅខេត្ត Kien Giang វៀតណាម។ ក្នុងនាទីប្រអប់សំបុទ្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួនយើងខ្ញុំសូមឧទ្ទេសនាមអំពីមណ្ឌលកេរ៌្តដំណែលវិហារ Do នៅខេត្ត Bac Ninh។

មណ្ឌលកេរ៌្តដំណែលវិហារ Do នៅខេត្ត Bac Ninh។ (vov.vn) VOV-វិហារ Do (រឺបានហៅថាវិហារ Ly Bat De រឺ Co Phap Dien) នៅភូមិ Thuong ឃុំ Dinh Bang សព្វថ្ងៃជាសង្កាត់ Dinh Bang ទីរួមស្រុក Tu Son ខេត្ត Bac Ninh។ វិហារឆ្ងាយពីទីក្រុងហាណូយជិត២០គីឡូម៉ែត្រទៅប៉ែកខាងជើង។ វិហារជាប្រជុំស្ថាប័ត្យកម្មជំនឿដែលធ្វើសក្ការៈបូជាស្ដេចដំបូងចំនួន៨អង្គរនៃ រាជកាល Ly។ វិហារ Do ត្រូវបានរដ្ឋវៀតណាមទទួលស្គាល់ជាកេរ៌្តដំណែល ប្រវត្តិសាស្ត្រ-វប្បធម៍នាឆ្នាំ១៩៩១។ វិហារ Do ត្រូវបានបើកការដ្ឋានសាងសង់នាខែមិនាឆ្នាំ១០៣០ ដោយស្ដេច Ly Thai Tong។ ក្រោយនេះ វិហារត្រូវបានជួលជុលនិងបើកទូលាយ។ នៅរាជកាល ស្ដេច Le Kinh Tong ឆ្នាំ១៦០៥ វិហារ Do ត្រូវបានសាងសង់ឡើងវិញនៅដំបន់ដី ចាស់ហើយគុណូបការៈរបស់បណ្ដាស្ដេចរាជកាល Ly ត្រូវបានឆ្លាក់លើផ្ទាំង សិលាចារឹតឡើងវិញ។ លោក Nguyen Duc Thin អ្នកគ្រប់គ្រងនៅវិហារ Do បាន ឲ្យដឹងថា៖ “វិហារមានទំហ៊ំជាង៣ម៉ឺនម៉ែត្រក្រឡាជាមួយសំនងចំនួន២១។ ក្នុងនោះមាន អាគ៌ា Thuy Dinh លើបឹង។ រូបភាពនៃអាគ៌ានេះត្រូវបានជ្រើសរើសបោះពុម្ភលើ ក្រដាស់ប្រាក់៥ដុងឥណ្ឌូចិនមុននេះនិងឥឡូវនេះបានបោះពុម្ភលើក្រដាស់ប្រាក់ ១ពាន់ដុង។” ច្រកទ្វាចូលបានឆ្លាក់រូបនាគចំនួន៥ ដូច្នេះបានហៅថា Ngu Long Mon។ នៅ វិហារធំមាន Phuong Dinh (អាគ៌ាបួនជ្រុង) បន្ទាប់នោះគឺអាគ៌ាធ្វើសក្ការៈបូជាខាងមុខ។ នៅទីនេះមានទីធ្វើសក្ការៈបូជាស្ដេច Ly Thai To (Ly Cong Uan)។ នៅខាងឆ្វេងបានព្យួ ក្តាកត់ឡើងវិញព្រះរាជក្រិតរើសរាជធានីរបស់ស្ដេច Ly Thai To។ នៅខាងស្ដាំបានព្យួ ក្តាកត់ឡើងវិញបទកំណាព្យពិសិទ្ធិល្បីឈ្មោះ “nam quoc son ha Nam de cu” របស់ Ly Thuong Kiet។ នៅសង្ខាងវិហារ Do គឺអាគ៌ា Van Chi (ទីសក្ការៈបូជាបណ្ដាមន្ត្រីអក្សរ សាស្ត្រ) និង Vo Chi (ទីសក្ការៈបូជាបណ្ដាឧត្តមសេនីយ៍)។ លោក Thin បានឲ្យដឹង ទៀតថា៖ “ប្រការចំឡែកគឺព្រះរាជក្រិតនេះមានអក្សរចំនួន២១៤ស្មើរនឹង២១៤ឆ្នាំ កាន់អំណាចរបស់បណ្ដាស្ដេចរាជកាល Ly។ ខ្ញុំសូមឧទ្ទេសនាមថា រាជកាល Ly បានសោយរាជ្យក្នុងរយៈពេល២១៦ឆ្នាំ ឆ្លងតាមរយៈស្ដេចចំនួន៩អង្គ ពីឆ្នាំ១០០៩ ដល់ឆ្នាំ១២២៥។ ប៉ុន្តែនៅវិហារត្រឹមតែធ្វើសក្ការៈបូជាស្ដេចចំនួន៨អង្គដែលមាន អំណាចពិតប្រាកដតែប៉ុណ្ណោះទេ។ រីឯលោកស្ត្រី Ly Chieu Hoang ឡើងសោយរាជ្យជាស្ដេចទី៩របស់រាជកាល Ly កាន់អំណាច២ឆ្នាំចុងក្រោយពេលនោះនៅ តូចពេកទើបមានអាយុ៨ឆ្នាំ។ សិទ្ធិអំណាចស្ថិតក្នុងដៃរបស់លោក Tran Thu Do ក្រោយនោះបានផ្ទេរប្រគល់រាជ្យបល្ល័ង្គឲ្យលោក Tran Canh ឡើងសោយរាជ្យ។ ដូច្នេះគេមិនធ្វើសក្ការៈបូជាព្រះនាងស្រីនៅវិហារនេះទេ គេធ្វើសក្ការៈបូជាព្រះនាង នៅវិហា Rong ឆ្ងាយពីនេះ២គីឡូម៉ែត្រ។” មិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា បណ្ដាមិត្តពេញចិត្តជាមួយព័ត៏មានពោល ខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុ សំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi ឬEmail:VOV5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
Related








