VOV WorldVOV World
ឧទ្ទេសនាមអំពីបង្អែមធ្វើពីក្រូចថ្លុង
07/10/2013 22:41
(VOVworld)-ក្នុងសប្តាហ៌កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួល បានលិខិតនិងទូរសព្ទជាច្រើនពីប្រទេសនិងតំបន់ដែនដីមួយចំនួនលើសកលលោក។ ក្នុងនោះ កម្មវិធី ផ្សាយជាភាសាខ្មែរទទួលបានសំបុត្រពីមិត្តវុទ្ធី វង្ស សុខនពីខេត្ត ស្វាយរៀង និង មិត្តពេជ្រចិន្តា មកពីហាណូយ។សូមអរគុណមិត្តទាំងអស់ដែលបានយកចិត្តទុក ដាក់ដល់កម្មវិធីរបស់យើងខ្ញុំ។
ឧទ្ទេសនាមអំពីបង្អែមធ្វើពីក្រូចថ្លុង
(VOVworld)-ក្នុងសប្តាហ៌កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានលិខិតនិងទូរសព្ទជាច្រើនពីប្រទេសនិងតំបន់ដែនដីមួយចំនួន លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រពីមិត្តវុទ្ធី វង្ស សុខនពីខេត្ត ស្វាយរៀង និង មិត្តពេជ្រចិន្តា មកពីហាណូយសូមអរគុណមិត្ត ទាំងអស់ដែលបានយកចិត្តទុកដាក់ដល់កម្មវិធីរបស់យើងខ្ញុំ។ ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីបង្អែមក្រូចថ្លុងហាណូយ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។ បង្ងែមក្រូចថ្លុងហាណូយ         នៅរដូវរដូវណាក៏ដោយ  បង្អែមនៅតែជាម្ហូបដ៏ពេញនិយម។បង្អែមនៅវៀត ណាមមានច្រើនប្រភេទ ដូចជាបង្អែមបាយទាប បង្អែមធ្វើពីអំបុក បង្អែមគ្រាប់ឈូក បង្អែមក្រូចថ្លុងនៅភាគជាងជើងវៀតណាម និងបង្អែមចាប់ឆាយនៅភាគ​ខាងត្បូង វៀតណាមជាដើម។ ប៉ុន្តែ បង្អែមក្រូចថ្លុងនៅភាគខាងជើងវៀតណាម ត្រូវបានអ្នក ពេញនិយមជាច្រើនដោយសារបង្អែមនេះ មានខ្លិនក្រអូបជាពិសេស។         ដើម្បីធ្វើបានបង្អែមនេះ មុនបង្អស់យើងត្រូវមាន ក្រូចថ្លុងចិតបកសំបក ម្សៅមី សណ្តេកបាយ ស្ករ អំបិល ខ្ទីដូង។ បន្ទាប់មក ចិតសំបកខៀវក្រូចថ្លុង ហាន់ឲ្យតូច រួច ច្របាច់លាយជាមួយអំបិល ហើយលាងទឹកឲ្យបានច្រើនសារ ទើបយកវាទៅ ស្ងោឆ្អិន ដាក់ត្រាំក្នុងទឹកត្រជាក់។ សណ្តេកបាយចំហុយឆ្អិន យកសំបកក្រូចថ្លុង និងសណ្តេចបាយឆ្អិន ដំាលាយជាមួយទឹកស្ករ។ ធ្វើយ៉ាងម៉េចឲ្យបង្អែមខាប់ មាន ខ្លិនក្រអូបរបស់ក្រូចថ្លុង។