VOV WorldVOV World
វិហារព្រះម៉ែ Y Lan នៅឃុំ Duong Xa ស្រុក Gia Lam ហាណូយ។
05/03/2012 08:17
(VOVWorld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសារបរទេសនៃវិទ្យុសំលេងវៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​២១៥ របស់មិត្តអ្នកស្តាប់ ពីប្រទេសនានាលើ សកលលោក។សូមអរគុណចំពោះអស់ លោកអ្នកដែលបានតាមដ្ឋានស្តាប់កម្មវិ ធីផ្សាយជាភាសារបរទេសរបស់​ VOV​​ នឹងផ្ញើសំបុត្រមកកម្មវិធី។​ក្នុងនាទី​ប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំ សូមឧទ្ទេសនាមដោយត្រួសៗអំពីវិហារ ព្រះម៉ែ​ Y Lan នៅឃុំ Duong Xa ស្រុក​Gia Lam ហាណូយ។
វិហារព្រះម៉ែ Y Lan  នៅឃុំ Duong Xa ស្រុក Gia Lam  ហាណូយ។
វិហារព្រះម៉ែ​ Y Lan(​រូបថត៖ Internet) (VOVWorld)-Y Lan មានឈ្មោះដើម​ Le Thi Yen កើតនៅភូមិ Tho Loi ចំណុះតំបន់ដី​ Kinh Bac (ឥឡូវនេះជាឃុំ Duong Xa ស្រុក​ Gia Lam​ ហាណូយ)។រឿងព្រេងដំណាល ថា៖ មានម្តង ក្នុងព្រះរាជដំណើរទៅវត្ត  Dau​ នៅ Thuan Thanh - Bac Ninhដើម្បីសែន ព្រេនបួងសួងសូមឲ្យមានរាជបុត្រា ពេលដែលទ្រង់ដើរឆ្លងកាត់ភូមិ Tho Loi   ស្តេច Ly Thanh Tongស្រាប់តែ ទ្រង់ឃើញមាននាងក្រមុំស្រស់ស្អាត១រូបដែលកំពុងបេះមន ផង​ នឹងច្រៀងផងក្នុងពេលដែលបុណ្យភូមិកំពុងបើក។ ស្តេច​ Ly Thanh Tongទ្រង់ឲ្យ​ហៅនាងក្រមុំរូបនេះមកសួររឿង។​ដោយសារឃើញនាងក្រមុំស្អាត​ផង​ នឹងមាន ចំណេះដឹងជ្រៅទូលាយផង​ ស្តេចទ្រង់បញ្ជាឲ្យជូនទៅក្នុងព្រះបរមរាជវាំង យកធ្វើជា ប្រពន្ធ​ដោយ​ប្រសិទ្ធនាម​ Nguyen Phi ។​ ក្នុងរយះពេលពី​ឆ្នាំ​១០៦៦​ដល់ឆ្នាំ​១១១៧ក្នុង នាមជា Nguyen Phi ​ ព្រះមហេសី​ ហើយ​ព្រះមហាវីរះក្សត្រយានី នឹងរាជានុសិទ្ធចំនួន​ ២​លើក​ Nguyên Phi Y Lan បានមានមតិ កលឧបាយពិរោះជាច្រើនជួយដល់ប្តី គឺស្តេច Ly Thanh Tong​ នឹងកូមប្រុស​គឺស្តេច  Ly Nhan Tong ​វាយឈ្នះពួកខ្មាំងសត្រូវ ឈ្លាន ពាន​ កសាងប្រទេសខ្លាំងមាំមួន។​ ដើម្បីរំលឹកគុណ​របស់ Nguyen Phi Y Lan ប្រជាជន វៀតណាមបានកសាងវិហារធ្វើសក្ការះបូជាលោកយាយនៅទីកន្លែងជាច្រើន​។​          បសត្វនាគថ្មនៅខាងមុខក្លោងទ្វាវិហារព្រះម៉ែ Y Lan ​(​រូបថត៖Internet) ប្រជុំកេរ្តិ៍តំណែលវិហារ Nguyen Phi Y Lan ​នៅឃុំ Duong Xa ស្រុក​ Gia Lam​ ហាណូយ​ បានសង់លើផ្ទៃដី​ប្រមាណ​ ៣ ហិចតា​រួមមានសំណង់ជាច្រើនដូចជា វត្ត វិហារទីសក្ការះ បូជា​អាគារទឹក​ទីធ្លា​​ជាដើម។វិហារបានស្ថាបនាតាមសិល្បះស្ថាបត្យកម្មក្នុងបរមរាជវាំង នៅរាជកាលបណ្តាស្តេច​ Lý ​ដោយមានទ្វាចំនួន​ ៧២ ទ្វា។ក្នុងផ្ទៃ វិហារ​ក៏មានវត្តយក ឈ្មោះ​ Linh Nhan tu Phuc Tu ដោយព្រះមហាវីរះក្សត្រយានី​    Y Lan  បញ្ជាឲ្យកសាង នឹងបានសម្ពោធ​នាឆ្នាំ​១១១៥។ ពីនោះមក​តំបន់​កេរ្តិ៍តំណែល វិហារ Nguyen Phi Y Lan ជានិច្ចកាលត្រូវបានប្រជាជន​   Duong Xa ថែរក្សាអភិរក្ស​ដើម្បីអប់រំទឹកចិត្តអាណិតស្រ ឡាញ់ប្រជាជន​​ស្នេហាជាតិ​ឲ្យជំនាន់កូនចៅក្រោយៗនេះ។​នាចុងឆ្នាំ​២០១១​រូបសំណាក ព្រះមហាវីរះក្សត្រយានី ​ Y Lan ដោយប្រជាជនក្នុងស្រុក​រួមវិភាគទានធ្វើ បានសម្ពោធ ។​ លោកតា​ Phung Dang Hoan អនុប្រធានគណះកម្មាការគ្រប់គ្រង​តំបន់​កេរ្តិ៍តំណែល វិហារ Nguyen Phi Y Lanឲ្យដឹងថា៖