VOV WorldVOV World
វិថីមានឈ្មោះរបស់បណ្ដាស្ដេចវៀតណាម
09/12/2013 07:18
(VOV5)_​ចំណុចមួយក្នុងចំណោមចំណុច ដ៏វិសេសវេសាលរបស់រដ្ឋធានីហាណូយ ៣៦វិថីបុរាណ នោះគឺបណ្ដាវិថីមានឈ្មោះ របស់បណ្ដាស្ដេចវៀតណាម​ ទៅតាមដំ ណាក់កាលប្រវត្តិសាស្ត្រ​។ នោះគឺ​ជាបណ្ដា​ វិថីស្អាតនៅមជ្ឈមណ្ឌលរដ្ឋធានីហាណូយ។ វិថីជាច្រើនបានដើរតួនាទីដ៏សែនសំខាន់ក្នុងបេះដូងរបស់ជនហាណូយ។ ​
វិថីមានឈ្មោះរបស់បណ្ដាស្ដេចវៀតណាម
 (VOV5)_​ចំណុចមួយក្នុងចំណោមចំណុចដ៏វិសេសវេសាលរបស់រដ្ឋធានីហា​ណូយ  ៣៦វិថីបុរាណ នោះគឺបណ្ដាវិថីមានឈ្មោះរបស់បណ្ដាស្ដេចវៀតណាម​ ទៅតាម ដំណាក់ កាលប្រវត្តិសាស្ត្រ​។ នោះគឺ​ជាបណ្ដា​វិថីស្អាតនៅមជ្ឈមណ្ឌលរដ្ឋធានីហា ណូយ។ វិថីជាច្រើនបានដើរតួនាទីដ៏សែនសំខាន់ក្នុងបេះដូងរបស់ជនហាណូយ។ ​ វិថី Ly Thai To (internet) ជាបថម អាចនិយាយដល់វិថី Hung Vuong ជាវិថីមានប្រវែងជាង​១គីឡូមែត្រ ​ នៅខ័ណ្ឌ Ba Dinh។ តាមបណ្ដាអ្នកប្រវត្តិសាស្ត្រថា៖​វិថីនេះស្ថិតនៅលើតំបន់ដីបុរាណ មួយ មានទីតាំងភូមិសាស្ត្រស្អាតបំផុតនៅរដ្ឋធានីហាណូយ។ ក្នុងរាជកាល Nguyen វិថី Hung Vuong ស្ថិត​នៅភាគខាងលិចនៃបរមរាជវាំងថាំងឡង់។ ​​ក្រោមរបបអាណា​ និគម​​បារាំង​វិថីនេះមានឈ្មោះថា៖ Brière d’Isle។ ​បន្ទាប់​ពីជ័យ​ជំនេះបដិវត្តន៍ខែសីហា  ឆ្នាំ  ១៩៤៥មក វិថីនេះបានប្តូរឈ្មោះទៅជា៖ វិថី Hung Vuong ជាកេរ្តិ៍ឈ្មោះរបស់ ស្ដេចចំនួន១៨ ដែលបានគ្រប់គ្រង​ប្រទេសវ៉ាន់ឡាង (សព្វថ្ងៃជាប្រទេសវៀតណាម​)។         វិថីមួយទៀតដែលបានបណ្ដាអ្នកប្រវត្តិសាស្ត្រ អ្នកអក្សរសាស្ត្រចាត់​ទុកជាតំបន់ ដីពិសិដ្ឋមួយរាប់ពាន់ឆ្នាំរបស់ថាំងឡង់-ហាណូយ នោះ​គឺវិថី Dinh Tien Hoang។ វិថីនេះ ស្ថិតនៅភាគខាងលិចនៃបឹង Hoan Kiem នោះក៏គឺជាទីកន្លែងកត់ត្រាអំពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រជាច្រើនរបស់រដ្ឋធានីផងដែរ។ លោក Do Van Van នៅខ័ណ្ឌ Hoan Kiem បានអោយដឹងថា៖         “ នារសៀលៗ​ដើរលំហែរ​កាយនៅទីនេះ ទោះបីជាមិនគិតអ្វី​ក៏ដោយ ​ប៉ុន្តែ  បណ្ដាអ្វីដែលឃើញនៅទីនេះ ធ្វើអោយម៉េម័រប្រវត្តិសាស្ត្របានផុសឡើយ ធ្វើអោយ មនុស្សគ្រប់ៗរូប មោទនភាពជាច្រើនអំពីរដ្ឋធានីហាណូយ ជាទីក្រុងរាប់ពាន់ឆ្នាំ ពោពេញទៅដោយអរិយធម៌ វប្បធម៌។”         នាសព្វថ្ងៃ វិថី Dinh Tien Hoang ជាវិថីមួយដ៏ស្អាតនៅរដ្ឋធានី​ហាណូយ។ ​ក្នុងរយះ​ពេលប៉ុន្មានថ្ងៃបុណ្យធំៗ ថ្ងៃចូលឆ្នាំថ្មី វិថីនេះគឺជាទីកន្លែងដែលប្រជាជនជួបជុំយ៉ាង​ច្រើនកុះករ ដើម្បីមើលការបាញកាំជ្រូចផ្កា លេងកំសាន្ត…។ល។         មានវិថីជាច្រើនដែលបានដាក់​ឈ្មោះរបស់ស្ដេចផ្សេងៗ ក៏មាន​ចំណុចវិសេស វិ សាលជាច្រើន ដូចជា៖វិថី Ly Nam De ប្រៀបដូច៖​វិថីយោធា ឬ វិថីកុំព្យួទ័រ ពីព្រោះ នៅលើវិថីនេះមានទីភ្នាក់ងារ ស្ថាប័ន​វប្បធម៌ជាច្រើនរបស់កងទ័ព ក៏ដូចជាមាន ក្រុមហ៊ុនកុំព្យូទ័រជាច្រើន។ វិថី Phung Hung ក៏ត្រូវបានដាក់ឈ្មោះជាវិថីរថភ្លើង  វិថី Le Thai To មានរូបសំណាក់ស្ដេច Le ។​