វប្បធម៌ជនជាតិ H’Mong នៅតំបន់ពាយ៍ព្យវៀតណាម
25/06/2012 07:29
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយអស់លោក អ្នកអំពីវប្បធម៌ជនជាតិ H’Mong នៅតំបន់ ពាយ៍ព្យវៀតណាម។

លោកអ្ននាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកណាស់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រទូរសព្ទនិង email ចំនួន ១៣៩ របស់មិត្តអ្នាកស្តាប់មកពីប្រទេស ចំនួន ២៧។ ក្នុង សំបុត្រផ្ញើមកកម្មវិធីផ្សាយជាភាសារខ្មែរ មិត្ត រោមចាង នៅរាជ ធានីភ្នំពេញ និងមិត្តអ្នកស្តាប់ មួយចំនួនទៀតបានសម្តែងគោលបំណងចង់ស្វែង យល់អំពីវប្បធម៌របស់ជនជាតិភាគកិច្ច មួយចំនួននៅវៀតណាម។ ក្នុងនាទីប្រអប់ សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូម ឧទ្ទេសនាមជាមួយអស់លោកអ្នកអំពី វប្បធម៌ជនជាតិ H’Mong នៅតំបន់ពាយ៍ព្យវៀតណាម។ មិត្តរោមចាងនិងអស់លោកអ្នកជាទីមេត្រី! ជនជាតិ H’Mong ជាជនជាតិភាគតិច ១ ក្នុងក្រុមជនជាតិចំនួន ៥ ដែលមានចំនួន ប្រជាជនជា ច្រើនកុះនៅវៀតណាម។ ជនជាតិ H’Mong មានច្រើនក្រុមតូចៗ ដូច ជា៖ H’Mong ស H’Mong ខ្មៅ H’Mong ក្រហម និង H’Mong ខៀវ ជាដើម ។ល។ ចំណុចលេចធ្លោក្នុងវប្បធម៌ នៃជនជាតិ H’Mong គឺ សំលៀកបំពាក់។ សំលៀកបំពាក់ របស់នារី H’Mong មានព័ណ៍សារវន្ត គឺ ខៀវ ក្រហម ស និងលឿង។ គ្រឿងអលំង្ការ ធ្វើដោយប្រាក់រួមមានក្រវិល កងក និងកងដៃ ។ សំលៀកបំពាក់របស់បុរស H’Mong រួមមានខាវអាវវែងតែប៉ុណ្ណោះ។ Image: Internet តាមរយៈសំលៀកបំពាក់របស់អ្នក H’Mong គេអាចដឹងថា៖ អ្នកនេះគឺចំណុះក្រុម H’Mong ណា។ ចំពោះអ្នក H’Mong ក្រហម ដែលរស់នៅនៅស្រុក Muong Cha ខេត្ត Dien Bien នោះ កន្សែងក្បាលរបស់នារីជាចំណុចពិសេស។ បងស្រី Sung A Thua ជនជាតិ H’Mong ក្រហម បានឲ្យដឹងថា៖ “កន្សែងនេះត្រូវបានធ្វើដោយសក់របស់ខ្លួន។ កន្លែងក្បាលត្រូវបានហៅថា៖ Pla-hau។ ទៅទីកន្លែងណាក៍ត្រូវពាក់ Pla-hau ដែរ។” កន្លែងក្បាលត្រូវបានហៅថា៖ Pla-hau។ (Image: Internet) អ្នក H’Mong មានទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវណាស់។ ពេលភ្ញៀវមកលេង គ្រួសារ ភ្ញៀវត្រូវបានទទួលដោយម្ចាស់ផ្ទះ ដែលជាបុរស់។ ភ្ញៀវនឹងហូបបាយជាមួយ គ្រួសារ។ ក្នុង ស្ពកបាយមិនអាចខ្វះបានស្រាពោត សាច់មាន់ ពិសេសគឺជើងមាន់។ អធិប្បាយអំពីប្រការ នេះ បង Sung A Pao ឲ្យដឹងថា៖ “ជើងមាន់ខាងឆ្វេងគឺជាមិត្តរូបរបស់ម្ចាស់ផ្ទះ។ ជើងខាងស្តាំសំរាប់ភ្ញៀវ។ ជើងទាំង ២ ទាំង ២ នេះ ដែលបានដាក់លើចាន ១ មានន័យថា៖ ម្ចាស់ផ្ទះមានទឹកចិត្តស្រឡាញ់ កកក្តៅចំពោះភ្ញៀវ និងភ្ញៀវមានទឹកចិត្តសប្បាយពេញចិត្តចំពោះម្ចាស់ផ្ទះទៅវិញ” មិត្តរោមចាងនិងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា៖ មិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមថា៖ បន្ត ទទួលសំបុត្រនិងការរួមមតិរបស់មិត្ត។ សូមធ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ នៃកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រងហាណូយ ឬ Email: vov5khmer@yahoo.com.vn៕
Related








