VOV WorldVOV World
” Youth Day“ - ទិវាបុណ្យបរិ ច្ចាកឈាមរបស់មជ្ឈដ្ឋានជនវ័យ ក្មេងវៀតណាម
22/10/2012 09:00
ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភា សាបរទេស (VOV៥) នៃវិទ្យុសំលេងវៀត ណាមទទួលបានសំបុត្រ email​ ចំនួន១៩៤ របស់ មិត្តអ្នកស្តាប់មកពីប្រទេសចំនួន២៨ លើសកលលោក។កម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រនិង email របស់មិត្ត ស៊ីថា-ពេជចាន់ណារី ជានិស្សិតកម្ពុជាដែល កំពុងសិក្សានៅមហាវិទ្យាល័យវិទ្យាសាស ស្រ្តសង្គមមនុស្សសាស្រ្តហាណូយនិងមិត្ត អ្នកស្តាប់មួយចំនួនទៀត។តាមសំណូមពរ របស់បណ្តាមិត្ត ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាម សកម្មភាពរបស់និស្សិតវៀតណាមតាមរយះ អត្ថបទ” Youth Day“ ជាទិវាបុណ្យបរិ ច្ចាក ឈាមរបស់មជ្ឈដ្ឋានជនវ័យក្មេងវៀតណាម។
” Youth Day“ - ទិវាបុណ្យបរិ ច្ចាកឈាមរបស់មជ្ឈដ្ឋានជនវ័យ ក្មេងវៀតណាម
មិត្ត ស៊ីថា ពេជចាន់ណារី និងមិត្តអ្នកស្តាប់ជាទីមេត្រី! Vovworld - "Youth Day“ ត្រូវបានរៀបចំឡើងនាថ្ងៃអាទិត្តយចុងក្រោយខែសីហាជា ប្រចាំឆ្នាំ។នេះជាសកម្មភាពបំផុសឡើងដោយសមាគមយុវជនទីក្រុងហាណូយ វិ​ទ្យាស្ថាន​​ឈាមវិទ្យានិងបញ្ចូនឈាមមជ្ឈឹមនិងសមាគមកាកបាទក្រហមវៀតណាម កាលពីឆ្នាំ២០១០។ សម្មភាពសំខាន់ក្នុងថ្ងៃនេះគឺរៀបចំបរិចាកឈាមមនុស្សធម៏ក្នុងបំណងទទួលអង្គភាព ឈាមថ្លៃថ្លាជូនបណ្តាអ្នកជំងឺដែលកំពុងព្យាបាលជំងឺនៅភូមិភាគទីក្រុងហាណូយ។ ដោយសារ” ខ្ញុំមានមោទនភាពជាជនវៀតណាម    “Youth Day២០១២បានបង្ហាញ ទឹកចិត្តមេត្តាធម៏របស់និស្សិតវៀតណាមពិសេសគឺនិស្សិតនៅរដ្ឋធានីហាណូយ។មិន ត្រឹមតែបរិ ច្ចាកឈាមជាផ្ទាល់ប៉ុណ្ណោះទេថែមទាំងបណ្តានិស្សិតស្មគ្រចិត្តនៅចលនា ជនគ្រប់រូបចូលរួមទៀតផង។មិត្ត​ Tran Quang Hungនិស្សិតមហាវិទ្យល័យ ពហុបច្ចេកទេសហាណូយបានចែករំលែកបទពិសោធន៍របស់ខ្លួនដើម្បីចលនាជន គ្រប់រូបចូលរួមបរិចាកឈាម។មិត្ត​ Tran Quang Hungអោយដឹងថា៖ “ បទពិសោធន៍ របស់ខ្ញុំគឺខ្ញុំទៅចលនាជនគ្រប់រូបនៅកន្លែងជាច្រើនពិសេសគឺនៅមហាវិទ្យាល័យនានា ។ខ្ញុំអធិប្បាយជាមួយជន​គ្រប់រូបអំពីផលប្រយោធន៍នៃការ បរិ ច្ចាកឈាម។លទ្ឋផល គឺខ្ញុំបញ្ចុះបញ្ចូលជនចំនួន៨០នាក់ចូលរួម  “។ ក្រៅពីគោលដៅទទួលយកបានអង្គភាពឈាមដ៍ថ្លៃថ្លានោះ” Youth Day២០១២“នៅ មានចំណុចថ្មីប្រៀបនឹងឆ្នាំមុនៗ។បង​Vu  Ngoc Tuongប្រធានគណះរៀបចំ” Youth Day“២០១២បានអោយដឹងថា៖ “ក្រៅពីគោលដៅទាក់ទាញឲ្យបានជនចំនួន៥​ពាន់ នាក់ចូលរួមចំណុចថ្មីនៃ Youth Day“២០១២គឺរៃអង្គាសប្រាក់ជួយឧបត្ថម្ភសៀវភៅ ចំនូន៥ពាន់ក្បាលសំរាប់កុមារក្រីក្រ“។ ” Youth Day“ ត្រូវបានរៀបចំឡើងនាថ្ងៃអាទិត្តយចុងក្រោយខែសីហាជាប្រចាំឆ្នាំ។ (Image: Internet) អាចនិយាយបានថា៖ Youth Dayជាព្រលានលេងកំសាន្តមានផលប្រយោធន៍សំរាប់ មជ្ឈដ្ឋានជនវ័យក្មេងវៀតណាមសំដៅតភ្ចាប់ជំនាន់វ័យក្មេងជាមួយគ្នាក៍ដូចជាបណ្តា ជនដែលរួមមានគោលដៅនិងឧត្តមគិត។ជាពិសេសនេះគឺជាទង្វើជាក់ស្តែងសំដៅ ជួយសង្រ្គោះអ្នកជំងឺជាច្រើននាក់។ មិត្តអ្នកស្តាប់ជាទិមេត្រី! សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួល បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសា ខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយ ឡើងវិញនៅទំព័រ Websitewww.vovworld.vn៕