VOV WorldVOV World
កម្ពុជា-ឡាវ-វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
21/03/2013 08:29
(VOV World)_សន្និសីទជាន់ខ្ពស់ លើកទី​​៧ តំបន់ត្រីកោណ​ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទើបនឹងបានប្រព្រឹត្តិទៅនៅ ទីក្រុង​វៀង​ច័ន្ទ (ឡាវ) នាពេលថ្មីៗនេះបានអះអាងនូវការប្តេជ្ញា ចិត្ត ជំរុញខ្លាំងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសទាំង៣។ សន្និសីទក៏បានសន្យា កសាង តំ បន់ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម អភិវឌ្ឍន៍ខ្លាំង ក្លា និងសម្បូរ​រុងរឿង តាមរយះ​ការបើកទូលាយ លើកកំពស់ប្រសិទ្ធិភាព គុណភាព​កិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​នៃភូមិសាស្ត្រ​ក្នុង​តំបន់។
កម្ពុជា-ឡាវ-វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
          (VOV World)_សន្និសីទជាន់ខ្ពស់ លើកទី​​៧ តំបន់ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា- ឡាវ-វៀតណាម ទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុង​វៀង​ច័ន្ទ (ឡាវ) នាពេលថ្មីៗនេះ បានអះអាងនូវការប្តេជ្ញាចិត្ត ជំរុញខ្លាំងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំង៣។ សន្និសីទក៏បានសន្យា កសាង តំបន់ត្រីកោណ​ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម អភិវឌ្ឍន៍ខ្លាំងក្លា និងសម្បូរ​រុងរឿង តាមរយះ​ការបើកទូលាយ លើកកំពស់ប្រសិទ្ធិភាព គុណភាព​កិច្ចសហប្រតិបត្តិការនិងជំរុញ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ​នៃភូមិសាស្ត្រ​ក្នុង​តំបន់។            សន្និសីទជាន់ខ្ពស់ តំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានប្រព្រឹត្តទៅ ក្នុង​សភាព ការណ៍ សហប្រតិបត្តិការមហា​អនុតំបន់ទន្លេមេគង្គ និយាយរួម និង​រវាង​ប្រទេស ទាំង៣និយាយដោយឡែក កាន់តែសកម្ម និងទាក់ទាញការយកចិត្តទុកដាក់ ពីដៃ គូខាងក្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរបាយការណ៍ របស់គណះកម្មាធិការសម្រប សម្រួលកម្ពុជា ឡាវ និងវៀតណាម  នៅ​សន្និសីទនេះបានអោយដឹងថា÷​កិច្ចសហ ប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ក្នុងរយះពេលប៉ុន្មាន ឆ្នាំកន្លងទៅ ទទួលបាន​លទ្ធផលសំខាន់ លើច្រើនវិស័យ សន្តិសុខ នយោបាយ  សេដ្ឋកិច្ចសង្គម រួម​ចំណែក លើកកំពស់ ជីវភាពរស់នៅ របស់ប្រជាជន និងពង្រឹង ទំនាក់ទំនង​សហប្រតិបត្តិការរវាងបណ្ដាខេត្តតំបន់ព្រំដែន។ ដើម្បីជំរុញខ្លាំងជាង ទៀត ​ដំណើការអភិវឌ្ឍន៍ របស់តំបន់នេះ សន្និសីទបានឯកភាព ត្រូវ​មានការ​សហ ការរួម រវាងប្រទេសទាង៣។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំវិនោយោគ សំរាប់ហេដ្ឋារចនា សម្ព័ន្ធ ដើម្បីតភ្ជាប់បណ្ដាតំបន់ជាមួយគ្នា។ លោក Dang Xuan Quang អនុប្រធាន  នាយករដ្ឋា វិនិយោគ បរទេស ក្រសួងផែនការនិងវិនិយោគ​វៀត​ណាម​ បានថ្លែងថា÷           “ ប្រើប្រៀបនឹងបណ្ដាតំបន់ផ្សេងៗទៀត គឺហេដ្ឋារចនាសម្ព័ន្ធ​នៅតំបន់ ​ត្រី កោណអភិវឌ្ឍន៍  មិនទាន់មានភាពងាយស្រួល និងបំពេញបានតម្រូវការអំពីការទាក់ ទាញ វិនិយោគ ក្នុងដំណាក់កាលខាងមុខនេះទេ។ ទន្ទឹមនឹងនោះ ប្រទេសទាំងបី វៀត ណាមឡាវនិងកម្ពុជា ត្រូវឯកភាពអំពីកម្មវិធីធ្វើសកម្មភាពរួមជា​មួយគ្នា។”           នៅសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋ មន្ត្រីឡាវ  Thongsing Thammavong និងនាយករដ្ឋមន្ត្រីកម្ពុជា​សម្ដេច​តេជោ ​ហ៊ុនសែន  សុទ្ធតែវាយតំលៃខ្ពស់ នូវរាល់ការខំប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម របស់បណ្ដា តំបន់ ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍ ​អះអាងការប្តេជ្ញាចិត្តជំរុញខ្លាំង ទំនាក់ទំនង សហ ប្រតិបត្តិការលើគ្រប់វិស័យ​ រវាងប្រទេសទាំងបី។ ស្ដីពីវិធានការជំរុញកិច្ចសហប្រតិប ត្តិការ ​ក៏ដូចជា​ការទាក់ទាញវិនិយោគ ចូលមក តំបន់ត្រីកោណអភិវឌ្ឍន៍ ​ក្នុងរយះ ពេល​ខាងមុខ​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានសង្កត់ធ្ងន់ ថា៖           “ ដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣វៀតណាម ឡាវ និង ​កម្ពុជា  ទទួលបាន សមិទ្ធិផលខ្ពស់ជាង ស័ក្តសមនឹងសក្ដានុភាពរបស់តំបន់ និងទំនាក់ទំនង ប្រពៃណីដ៏ល្អប្រសើរ រវាងប្រទេសទាំងបី។ រដ្ឋាភិបាលនៃ​ប្រទេសទាំងបី​ត្រូវ​មាន ការបោះជំហានខ្លាំង​ក្លាជាង និង​ ប្តេជ្ញចិត្ត​ខ្លាំងជាង​។” នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (http://nguyentandung.org/)           ថ្នាក់ដឹកនាំនៃប្រទេសទាំង៣ វៀតណាម -ឡាវ-កម្ពុជា បាន​ឯកភាព​ថា÷ តំបន់ ត្រី កោណអភិវឌ្ឍន៍​បន្តបានជំរុញខ្លាង។ ក្នុងនោះ អាទិភាព​អភិវឌ្ឍន៍​ផ្នែកឧស្សាហកម្ម កៅស៊ូ ប្រមូលផ្តុំអភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស​គុណភាពខ្ពស់​។ ទន្ទឹមនឹងនោះ  ម្ចាស់ ការ និងសកម្ម អនុវត្តបណ្ដាសកម្មភាព​ជំរុញ វិនិយោគ និងពាណិជ្ជកម្ម …ជាដើម។ បញ្ចប់សន្និសីទ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី បានចុះហត្ថលេខាលើសេចក្ដីថ្លែង ការណ៍រួម ស្ដីពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម។ អះអាងការសន្យារបស់រដ្ឋាភិបាលនៃប្រទេស​ទាំង​បី ក្នុងការលើកកំពស់ជីវភាពរស់នៅ របស់ប្រជាជននៅខេត្តចំនួន១៣ ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍​ និងប្រែក្លាយតំបន់ត្រី កោណអភិវឌ្ឍន៍ទៅជាតំបន់គំរូ​​នៃជោគជ័យក្នុង​កិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកប ដោយជោគជ័យ។           លោកអ្នាកនាងជាទីមេត្រី!           សន្និសីទតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ​ត្រូវបាន​រៀបចំឡើង ២ឆ្នាំ/ម្តង់។ សន្និសីទនេះមិនគ្រាន់តែមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍន៍ចីរភាព  និងកិច្ច សហបរ្តិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបីប៉ុណ្ណោះទេ ថែមទាំង រួមចំ ណែកចូលក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុង​រឿងក្នុង អនុតំបន់ទន្លេមេគង្គ ឆ្ពោះ ទៅ ការកសាងសហគមន៍អាស៊ាន ​នាឆ្នាំ​២០១៥ទៀតផង៕

More