VOV WorldVOV World
មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជាមួយដំណើរធ្វើសមាហរណកម្មតំបន់
18/04/2013 06:33
(VOV World)_ក្នុងសភាពការណ៍វៀតណាម​ចាប់ផ្តើមធ្វើ​ សមាហរណ​កម្ម​ទៅក្នុងតំបន់ នាឆ្នាំ ១៩៩៧ មហាវិទ្យាល័យ វិទ្យាសាស្ត្រ ​សង្គម​និងមនុស្សសាស្ត្រ នៃសកលវិទ្យាល័យ ជាតិ ហាណូយ បានបង្កើតមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា ដើម្បី បណ្ដុះបណ្ដាលអ្នកបរិញ្ញដែលមានចំណេះដឹងលើគ្រប់​វសិ័យស្ដីពីអាស៊ីអាគ្នេយ៍។
មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជាមួយដំណើរធ្វើសមាហរណកម្មតំបន់
         (VOV World)_ក្នុងសភាពការណ៍វៀតណាម​ចាប់ផ្តើមធ្វើ​សមាហរណ​កម្ម​ទៅក្នុង តំបន់  នាឆ្នាំ ១៩៩៧ មហាវិទ្យាល័យវិទ្យាសាស្ត្រ ​សង្គម​និងមនុស្សសាស្ត្រ នៃសកល វិទ្យាល័យ ជាតិហាណូយ បានបង្កើតមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា ដើម្បីបណ្ដុះបណ្ដាល អ្នក បរិញ្ញដែលមានចំណេះដឹងលើគ្រប់​វសិ័យស្ដីពីអាស៊ីអាគ្នេយ៍។ ក្នុងរយះពេល ប៉ុន្មានឆ្នាំ កន្លងទៅ មុខវិជ្ជាអាស៊ី​អាគ្នេយ៍វិទ្យាបានរួមចំណែកផ្គត់ផ្គង់ប្រភពធនធាន មនុស្ស បំរើអោយ​ដំណើការធ្វើសមាហរណកម្មតំបន់កាន់តែខ្លាំងក្លារបស់ប្រទេសជាតិ។​ និស្សិតនៃមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា(http://ivides.vnu.edu.vn/) ជាមួយគោលដៅបណ្ដុះបណ្ដាលអ្នកបរិញ្ញាជំនាញអាស៊ីអាគ្នេយ៍វិទ្យា មុខវិជ្ជាអា ស៊ីអាគ្នេយ៍វិទ្យាផ្គត់ផ្គងចំណេះដឹងទូទៅស្ដីពីអាស៊ីអាគ្នេយ៍​វិទ្យា ​ចំណេះដឹងសារវន្ត   ប្រព័ន្ធ ទំនើប ស្ដីពីអាស៊ីអាគ្នេយ៍ រួមមាន÷ បណ្ដាបញ្ហាប្រវត្តិសាស្ត្រ នយោបាយ វប្ប ធម៌  របស់តំបន់អំពីអង្គការអាស៊ាន និងបញហាទាក់ទិនដល់វៀតណាមទៀតផង។​  នាគ្រាដំបូង មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាបណ្ដុះបណ្ដាលអ្នកបរិញ្ញារតែប៉ុណ្ណោះ ប៉ុន្តែ  កាលពីឆ្នាំ ២០០០មក សាលាបានបើកបន្ថែមថ្នាក់បណ្ដុះបណ្ដាលក្រោយឧត្តមសិក្សា ជំនាញអាស៊ីអាគ្នេយ៍វិទ្យា និងពីឆ្នាំ២០០៧មក ​ដំណើការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត ស្រាវជ្រាវ។ ក្នុងដំណើការបណ្ដុះបណ្ដាល មុខវិជ្ជាបានអញ្ជើញលោកគ្រូ អ្នកគ្រូ មក ពីមុខ វិជ្ជាអន្តរជាតិវិទ្យា ប្រវត្តិសាស្ត្រ វិទ្យាស្ថានសេដ្ឋកិច្ច និងនយោបាយពិភពលោក  វិទ្យាស្ថានសាសនា…ល។ ទន្ទឹមនឹងនោះ សាលាក៏មានបណ្ដាកម្មវិធីផ្លាស់ប្តូររវាង គ្រូបង្រៀន  និងនិស្សិត ជាមួយមហាវិទ្យាល័យនានានៅបណ្ដាប្រទេសឡាវ ថៃ និង កម្ពុជា…ជាដើម។ ​សាស្ត្រាចារ បណ្ឌិត Mai Ngoc Chu ប្រធានផ្នែកមុខវិជ្ជាអាស៊ីអា គ្នេយ៍​វិទ្យា ​បានអោយដឹងថា÷           “ ក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបតិការមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជា​មួយថៃ  មាន និស្សិតរបស់យើងខ្ញុំជាច្រើននាក់ បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រ បានទៅរៀនថ្នាក់  មហាបរិញ្ញាប័ត្រ និង​បណ្ឌិតនៅថៃ។ ជារាងរាល់ឆ្នាំ ​យើងខ្ញុំបានបញ្ជូននិស្សិតនៃមុខ វិជ្ជា អាស៊ីអាគ្នេយ៍វិទ្យាទៅធ្វើកម្មសិក្សារនៅមហា​វិទ្យាល័យនានារបស់ថៃ។ នាបច្ចុ ប្បន្ន  យើងខ្ញុំមានកម្មវិធីថ្មីទៀតគឺ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិស្សិតជាមួយ សកល វិទ្យាល័យជាតិសិង្ហបុរីទៀតផង។”           ក្រៅពីនោះ ថ្នាក់ដឹកនាំនៃផ្នែកមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាកំពុងជំរុញការរួម​សហ ការជា មួយមហាវិទ្យាល័យផ្សេងៗ នៃបណ្ដាប្រទេសអាស៊ាន ដើម្បី​ចងក្រងកម្មវិធីអា ស៊ីអាគ្នេយ៍ វិទ្យារួមសំរាប់តំបន់ទាំងមូល។ សាស្ត្រាចារ្យ ​បណ្ឌិត Mai Ngoc Chu បាន អោយដឹងថែមទៀតថា÷           “ នាបច្ចុប្បន្ន យើងខ្ញុំ នឹងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ១ចំនួននៅម៉ាឡេស៊ី ថៃ  និង​ឡាវ ​កំពុងមានគោលបំណងកសាងកម្មវិធីរួម ស្ដីពីអាស៊ីអាគ្នេយ៍វិទ្យា ​សំរាប់​​តំបន់  និងបង្រៀងជាភាសាអង់គ្លេស និងភាសាតំបន់។ ​យើងខ្ញុំគិត​ថា÷តាមរយះរបៀបនេះ  នឹងបង្កើនការតភ្ជាប់ជាមួយគ្នា។”           និស្សិតនៃមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា បន្ទាប់ពីពេលបញ្ជប់ការសិក្សា​ អាចប្រើ ប្រាស់ ភាសាអង់គ្លេស និងភាសាមួយចំនួនក្នុងតំបន់ដូចជា÷​ភាសាថៃ ភាសា Malayu … ។ល។ ប្អូន Doan Hoang An​ និស្សិត ​ថ្នាក់ QH2009X K54 បានអោយដឹងថា÷           “ ប្អូនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់មុខវិជ្ជាអាស៊ីអាគ្នេយ៍​វិទ្យា ពីព្រោះ  ការផ្លាស់ប្តូរ  កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន ត្រូវបានបើកទូលាយ  និងអភិវឌ្ឍន៍  ពី១ថ្ងៃទៅ១ថ្ងៃ។ ជាពិសេស អាស៊ាន​កំពុងឆ្ពោះទៅការកសាងសហគមន៍ រួម១  នាឆ្នាំ ២០១៥។ បន្ទាប់ពីបញ្ជប់ការសិក្សារ ប្រសិនបើមានឱកាស ប្អូននឹងទៅរៀន បន្តថ្នាក់ក្រោយឧត្តមសិក្សារ នៅប្រទេសអាស៊ានណា១ បន្ទាប់នោះត្រឡប់មកវៀត ណាម បំពេញការងារដែល​ទាក់ទិនដល់អាស៊ាន ឬប្រទេសណា១ក្នុងតំបន់អាស៊ីអា គ្នេយ៍។”           ក្នុងរយះពេល១៦ឆ្នាំកន្លងទៅ រួមជាមួយការខំប្រឹងប្រែងថ្មី និងអភិវឌ្ឍន៍ ​ ផ្នែក មុខវិជ្ជាអាស៊ីគ្នេយ៍វិទ្យាកំពុងរួមចំណែកចូលក្នុងកចិ្ចការធ្វើសមាហរណកម្មទៅក្នុង​តំបន់របស់វៀតណាមនិងជួយបណ្ដាប្រទេសអាស៊ានខិតជិតវៀតណាមថែមទៀត៕

More