ពិធីបុណ្យសែនព្រេនសូមឲ្យមានទឹកភ្លៀងរបស់ជនជាតិKhomu
30/03/2012 09:43
(VOVWorld)-ជនជាតិKho Mu តែងតែធ្វើពិធីសែនព្រេន សូមឲ្យមានទឹកភ្លៀងមុនរដូវព្រោះគ្រាប់ លើស្រែចំការ។ នេះជាពិធីសែនព្រេនអ្នកតាមេឃ-ដី ជីដូនជីតានឹងបណ្តា ទេវតាឲ្យ រដូវ១មានទិន្នផលខ្ពស់។ពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងរបស់ជនជាតិ Kho Mu ឆ្លុះបញ្ឆាំងនូវជំនឿរបស់ប្រជាជនទៅលើធម្មជាតិ។

សកម្មភាពក្នុងពិធិបុណ្យសែនព្រេនសូមទឹកភ្លៀងរបស់ជនជាតិ Kho Mu(រូបថត៖Internet) (VOVWorld)-ជនជាតិKho Mu តែងតែធ្វើពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងមុនរដូវ ព្រោះគ្រាប់ លើស្រែចំការ។នេះជាពិធីសែនព្រេនអ្នកតាមេឃ-ដី ជីដូនជីតានឹងបណ្តាទេវតា ឲ្យ រដូវ១មានទិន្នផលខ្ពស់។ពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងរបស់ជនជាតិ Kho Mu ឆ្លុះបញ្ឆាំងនូវជំនឿរបស់ប្រជាជនទៅលើធម្មជាតិ។ ជាធម្មតាហើយ នាដើមខែមេសា ជនរួមជាតិ Kho mu នៅភូមិTen ស្រុក Muong Phang ខែត្រ Dien Bien បែជាប្រារព្វពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀង។លោក Quang Van Muon លេខាបក្សភូមិ Ten បានឲ្យដឹងថា៖ទោះបីបែបផែន ផលិតកម្មផ្លាស់ប្តូរក៏ដោយក៏ជនរួម ជាតិ Kho mu មិនភ្លេចបានប្រភពដើមមិនភ្លេច បណ្តាពិធីកិច្ចបុណ្យប្រពៃណីបានឡើយ។លោកបានឲ្យដឹងថា៖ “ពីធីសែនព្រេនសូមឲ្យមានទឹកភ្លៀងគឺជាពិធិបុណ្យប្រពៃណី១។ដូនតាយើងខ្ញុំ ប្រដៅថា៖ត្រូវធ្វើពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងនាដើមខែមេសាដើម្បី មានទឹក ភ្លៀងបំរើការដាំដុះ។បើមិនធ្វើពិធីនេះ គឺអាកាសធាតុមិនអំណោយផលនឹងមិន ទទួល បានរដូវផល១ទេ ។ សែនព្រេនសូមឲ្យមានទឹកភ្លៀង(រូបថត៖Internet) លោកបានបន្តទៀតថា៖ពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងមិនប្រព្រិត្តទៅនៅថ្ងៃ កំណត់ណា១ទេ។ថ្ងៃប្រារព្វពិធីគឺដោយអ្នកចាស់ជរា១រូបក្នុងភូមិជ្រើសរើស។ នេះជាអ្នក មានកិត្យានុភាពត្រូវបានអ្នកភូមិទាំងអស់គោរពរាប់អាន។លោក Luong Van Khan អាយុ ៥៤ឆ្នាំបានឲ្យដឹងថា៖“នៅថ្ងៃធ្វើពិធី អ្នកភូមិនៅតែទៅស្រែចំការដូចជាធម្មតា។នាម៉ោង ៤ឫ៥រសៀលពេលអ្នកភូមិមកពីស្រែចំការវិញ ទើបរៀបចំពិធី។ពិធីប្រព្រិត្តទៅយ៉ាង សប្បាយ ណាស់”។ ភូមិទាំងមូលចាត់ចែងបាយស្ពកសែនព្រេនរួម១។គ្រឿងសំណែន ជាផលិតផលដែលប្រជាជនផលិតបាន។ប្រជាជនភូមិTenទាំងមូលសុទ្ធតែឆ្ពោះទៅពិធី រួមរបស់ ជនជាតិខ្លួន។ ពេលដែលពិធីកិច្ចសំរេច ស្នូរស្គរស្នូរគងឃ្មោះបន្លឺឡើងយ៉ាងកងរំពងហាក់ដូចជា ដាស់អង្រុញ ដូចជាអញ្ចើញមនុស្សគ្រប់រូបចេញរាំ។របាំទន់ភ្លន់តាម ចង្វាក់គងស្គរ។បណ្តាកំលោះក្រមុំកាន់តែរាំកាន់តែជក់ចិត្តធ្វើឲ្យអ្នកមើលក៏ចង់រាំតាម ដែរ។បណ្តារបាំ ក្នុងពិធីសែនព្រេនឲ្យមានទឹកភ្លៀងសុទ្ធតែឆ្ពោះទៅអ្នកតាមេឃ-អ្នកតាដីដូចជារបាំ សែនព្រេនសូមទឹកភ្លៀងរបាំព្រោះគ្រាប់ជាដើម។ បងស្រី Luong Thi Lua បានឲ្យដឹង ដោយក្តីសប្បាយរីករាយថា៖ “ពិធិបុណ្យនេះបានប្រារព្វឡើងក្នុង១ឆ្នាំម្តង។នេះជាពិធី បុណ្យធំបំផុតរបស់ជនជាតិយើងខ្ញុំ។គេគ្រប់រូបមានជំនឿជឿជាក់ទាំងស្រុងទៅលើ ពិធី។ជីវភាពរស់នៅរបស់យើងខ្ញុំផ្អែកទាំងស្រុងទៅលើស្រែចំការ ទើបគេទាំងអស់គ្នា សុទ្ធតែចង់ ឲ្យធាតុអាកាសអំណោយផល”។ ទំលាប់លាងដៃក្រោយពីបានព្រោះគ្រាប់ក្នុងពិធីបុណ្យ(រូបថត៖ Internet) រដូវស្រែចំការ១ទៀតបានមកដល់និងជនរួមជាតិ Kho mu នៅភូមិTen ។រាល់បំណង ប្រាថ្លារាល់សេចក្តីសង្ឃឹមរបស់ប្រជាជនសុទ្ធតែត្រូវបានផ្តាំផ្ញើ ត្រូវបាន ផ្សាយតាមរយះ ពិធីកិច្ចតាមរយះចម្រៀងរបាំប្រពៃណី។សេចក្តីសប្បាយរីករាយ ថ្ងៃនេះក៏ជាកំលាំងចលក ដើម្បីកេឆ្លងកាត់រាល់ការលំបាកសាកល្បងនៅចំពោះមុខ។គេសប្បាយដោយអស់ពីចិត្ត ពីថ្លើមក្នុងពិធីសែនព្រេនសូមឲ្យមានទឹកភ្លៀងដើម្បីរដូវបង្កបង្កើនផលថ្មី១៕
Related








