ពង្រីកតំលៃនៃបេតិកភណ្ឌវប្បធម៏
18/01/2013 08:58
បណ្តា បេតិកភណ្ឌវប្បធម៏វៀតណាម ជាពិសេសបណ្តា បេតិកភណ្ឌទទួលស្គាល់ដោយអង្គការអប់រំវិទ្យាសាស្រ្ត និង វប្បធម៏អង្គកាសហប្រជាជាតិ(UNESCO) មិនត្រឹមតែ ជាទ្រពសម្បិត វប្បធម៏ដ៍ថ្លៃថ្លារបស់សហគមន៍បណ្តជន ជាតិវៀតណាមប៉ុណ្ណោះទេថែមទាំងជា ទ្រពសម្បិត វប្បធម៏របស់មនុស្សជាតិទៀតផង។ការលើកទឹកចិត្តបង្កលក្ខ័ណសំរាប់គ្រប់បុគ្គលនិងអង្គការរួមដៃអភិរក្សបណ្តាបេតិកភណ្ឌ វប្បធម៏កំពុងជាបញ្ហាដែលទទួលបានការយកចិត្តទុកដាក់ជាពិសេសពីរដ្ឋវៀតណាម។

ពិធីចម្រៀង Quan ho ១(រូបថតInternet) Vovworld-តាមតួលេខស្ថិតិនៃនាយកដ្ឋានបេតិកភណ្ឌវប្បធម៏(ក្រសួងវប្បធម៏កីឡា និងទេសចរណ៍វៀតណាម)ថា៖នៅប្រទេសវៀតណាមនាសព្វថ្ងៃមានបេតិកភណ្ឌ វប្បធម៏ពិភពលោកចំនួន១៧។ក្រៅពីនោះនៅទូទាំងប្រទេសនៅមានបេតិកភណ្ឌ ជាង៤ម៉ឺនដែលក្នុងនោះមានបេតិកភណ្ឌថ្នាក់ជាតិចំនួន៣ពាន់។ដើម្បីលើកកំពស់ ប្រសិទ្ឋភាពក្នុងការងារអភិរក្សបេតិកភណ្ឌវប្បធម៏ រដ្ឋវៀតណាមបានលើកទឹកចិត្ត និងបង្កលក្ខ័ណសំរាប់គ្រប់អង្គការនិងបុគ្គលលើកកំពស់មនសិការអភិរក្សនិងពង្រីក បេតិកភណ្ឌវប្បធម៏។តំបន់និងបុគ្គលជាច្រើនបានមានសកម្មភាពល្អផ្តល់មក ប្រសិទ្ឋភាពខ្ពស់។ដោយការរៀបចំព្រឹត្តិការជិត១០០កម្មវិធី“ អគារសិល្បះ“ជាអង្គការ ១ដែលទទួលបានប្រសិទ្ឋភាពខ្ពស់ក្នុងការផ្សព្វផ្សាយបណ្តារូបភាពបេតិកភណ្ឌវៀត ណាមតាមរយះសកម្មភាពវប្បធម៏សិល្បះ។លោកស្រី Nguyen Nga នាយិកា កម្មវិធី “ អគារសិល្បះ “ចាត់ទុកថា៖“ តាមរយះបណ្តារូបភាពវប្បធម៏និងសិល្បះជនគ្រប់រូប នៅក្នុងនិងក្រៅប្រទេស ស្គាល់ដល់បេតិកភណ្ឌរបស់វៀតណាម ។ដើម្បីអភិរក្ស បេតិកភណ្ឌ គឺជនគ្រប់រូបត្រូវរួមដៃនិងកំលាំងក្នុងបញ្ហានេះ “។ ការពិតជាក់ស្តែងបានសឲ្យឃើញថា៖ការងារអភិរក្យនិងពង្រីកតំលៃនៃបេតិកភណ្ឌ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តេជានិច្ចកាលផ្សាភ្ជាប់ជាមួយការងាររក្សាអត្តសញ្ញាណ វប្បធម៏ជាតិ។និងការងារអភិរក្សបេតិកភណ្ឌវប្បធម៏ប្រជាប្រិយ៍ Quan ho នៅខែត្រ Bac Ninhជាឧទាហណ៍១ដ៍រស់រវើក។ក្រោយរយះពេល៣ឆ្នាំត្រូវបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌអរូបីរ៍របស់អង្គការ UNESCO មនសិការអភិរក្សបេតិកភណ្ឌរបស់ប្រជាជន បានឈនចូលជិវភាពរស់នៅ។លោក Nguyen Van Quyen ជាអ្នកBac Ninh១រូបបាន ស្រាវជ្រាវបានបទចម្រៀង Quan hoជាង១ពាន់បទ។លោករៀបរាប់ថា៖“ ទុន បេតិក ភណ្ឌថ្លៃថ្លាកាន់តែរលាយសាបសូន្យជាបណ្តើរពេលដែលជីដូនជីតាលាចាកលោក ទៅហើយ។រហូតមកដល់ពេលនេះខ្ញុំកាន់តែយល់ថា៖ យើងគប្បីស្រឡាញ់បទចម្រៀង Quan ho របស់ខ្លួន។អង្គការអន្តជាតិបានទទួលស្គាល់ បទចម្រៀងQuan ho របស់ខ្លួន គឺយើងត្រូវធ្វើយ៉ាងម៉េចដើម្បីបំពេញបានសំណូមពររបស់គេ“។ ពិធិបុណ្យវិហារ Hung(រូបថតInternet) ទង្វើរបស់លោក Quyenរួមជាមួយកម្មវិធីសកម្មភាពជាក់ស្តែងដេលខេត្តBac Ninh កំពុងអនុវត្តក្នុងការឃោសនាលើកដម្កើងជំរុញការបង្រៀនបណ្តាទំនុក Quan ho នៅសាលារៀនបាននិងកំពុងរួមចំណែកអភិរក្សបទចម្រៀងQuan ho។បណ្ឌិត Le Thi Minh Ly នាយិកាមជ្ឈមណ្ឌលអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៏អោដឹងថា៖“ការងារ អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៏បទចម្រៀងប្រជាប្រិយ៍ Bac Ninhត្រូវបានអនុវត្ត ដ៍ល្អប្រសើនាពេលកន្លងមក។និង អង្គការ UNESCOបានទទួលស្គាល់ប្រការនេះ។ប៉ុន្តែយើងគប្បីខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បី Quan ho បំពេញបានតម្រូវការនៃ ជីវភាពរស់នៅនសសព្វថ្ងៃ “។ ការដែលចលនាប្រភពកំលាំងបញ្ញារបស់សហគមន៍ក្នុងការងារអភិរក្សបណ្តាបេតិកភណ្ឌ វប្បធម៏រូបីនិងអរូបីរ៍ជាដំណោះស្រាយមានប្រសិទ្ឋភាពដើម្បីបណ្តាបេតិកភណ្ឌបន្តបាន ផ្សាយនិងពង្រីកក្នុងជីវភាពរស់នៅសម័យទំនើប៕
Related
More








