ឆ្នាំទេសចរណ៍២០១៥៖តភ្ជាប់បណ្តារមណីដ្ឋានបេតិកភ័ណ្ឌ
17/04/2015 10:05
ឆ្នាំនេះខែត្រThanh Hoa (ភាគកណ្តាលវៀតណាម)ទទួល រៀបចំឆ្នាំទេសចរណ៍ជាតិ២០១៥។សកម្មភាពនិងព្រឹត្តិការ ណ៍លេចធ្លោជាច្រើននឹងបានរៀបចំឡើងនៅឱកាសនេះ។ តាមគំរោង ខែត្រThanh Hoaអាចទាក់ទាញបានភ្ញៀវ ទេសចរបរទេសពី១សែនដល់២សែននាក់និងប្រាក់ចំណូលអាជីវកម្មប្រមាណ ១៦០លានដុល្លារអាមេរិក។
Vovworld-ប្រធានបទនៃឆ្នាំទេសចរណ៍ជាតិ២០១៥គឺតភ្ជាប់បណ្តារមណីយដ្ឋាន បេតិកភ័ណ្ឌហើយLogoនៃព្រឹត្តិការណ៍នេះមានរាងដួនចំនួន៨ដែលជានិមិត្តរូបនៃ រមណីយដ្ឋានរបស់វៀតណាមចំនួន៨ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបណ្តា បេតិកភ័ណ្ឌពិភពលោករបស់អង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហ ប្រជាជាតិ(UNESCO)។នៅកណ្តាលLogoមានរូបភាពនៃកំពែងរាជកាលស្តេច Hoដែលជារមណីយដ្ឋានដ៍ល្បីឈ្មោះនៅខែត្រThanh Hoa។លោកDo Quang Trong នាយយកមណ្ឌលកេរ្ហិ៍ដំណែលអោយដឹងថា៖“កំពែងរាជកាលស្តេចHo ជាកន្លែងសំខាន់នៃឆ្នាំទេសចរណ៍២០១៥។វានឹងតភ្ជាប់ ជាមួយរមណីយដ្ឋានផ្សេងៗរបស់បវ្រទេសជាតិដែលបានទទួលស្គាល់ជាបេតិ កភ័ណ្ដពិភពលោកក៍ដូចជារមណីយដ្ឋានរបស់ខេត្តនានាក៍ដូចជាជ្រោះទឹក Cam Luongល្បីឈ្មោះដោយត្រីអាទិទេពនិងរាជធានីNam Kinhទៀតផង។ “ ការងារត្រៀមរៀបចំឲ្យពិធីបើកត្រូវបានអនុវត្តយ៉ាងសកម្ម។(រូបថត អិនធឺណែត) ឆ្នាំទេសចរណ៍ជាតិ២០១៥ជាឱកាសល្អដើម្បីកសាងនិងផ្សព្វផ្សាយអំពីបេតិកភ័ណ្ឌ នានា។ក្នុងឱកាសនេះដែរសកម្មភាពសំខាន់ៗនឹងត្រូវបានរៀបចំឡើងនៅខែត្រ ក្រុងនានាដែលក្នុងនោះមានPhu Tho-Quang Ninh-Ninh Binh-Thua Thien Hueទីក្រុង ហាណូយនិងទីក្រុងហូជីមិញ។ល។លោកPham DangQuyen អនុប្រធានគណះ កម្មាធិការប្រជាជនខែត្រThanh Hoaនិងជាអនុប្រធានគណះចាត់តាំង ឆ្នាំទេសចរ ណ៍២០១៥អោយដឹងថា៖សកម្មភាពសំខាន់ក្នុងឱកាសនេះគឺជាពិធីបើកឆ្នាំទេសចរ ណ៍ជាតិពិធីបុណរំលឹកគុណLe Hoan-វីរបុរសជាតិ១រូប ពិធីបុណ្យឧទ្ទិសMai An Tiem(អ្នកព្រេងដែលបាននាំរបរដាំឥឡឹកចូលក្នុងប្រទេសវៀតណាម)និងពិធីបិទ បញ្ចប់ ឆ្នាំទេសចរណ៍ជាតិ២០១៥។លោក Pham Dang Quyenអោយដឹងថា៖“ រហូត មកដល់ពេលនេះការងារត្រៀមរៀបចំឲ្យពិធីបើកត្រូវបានអនុវត្តយ៉ាងសកម្ម។ សិល្បករសិល្បការីនីនៅក្នុងនិក្រៅប្រទេសជាង៨០០នាក់នឹងចូលរួមព្រឹត្តិការណ៍ នេះ។ “ ស្ថិតនៅតំបន់Trung Bo ខាងជើង ខែត្រThanh Hoaមានគ្រប់លក្ខណះចាំបាច់សំរាប់ ការអភីវឌ្ឍន៍ទេសចរណ៍។ខែត្រនៅខិតខំប្រឹងប្រែងជំរុញទេសចរណ៍ឲ្យក្លាយទៅ ជាផ្នែកសេដ្ឋកិច្ចមុខព្រួញបង្កកំលាំងចលករសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
Related








