គំនូរប្រជាប្រីយ៍ Dong Ho
10/05/2013 08:47
គំនូរប្រជាប្រីយ៍ Dong Hoមានភាពស្និទស្នាលជាមួយជន វៀតណាមជាច្រើននាក់ជាពិសសេប្រជាជននៅដំបន់ Bac Bo ។គំនូរ Dong Hoជានិច្ចកាលឆ្លុះបញ្ចាំងជីវភាពប្រចាំថ្ងៃ និង ជីវភាពពលកម្មនៃដំបន់ជនបទវៀតណាម។គំនូរDong Hoមិន ត្រឹមតែប្រើតុបតែងលំអរសំរាប់ផ្ទះបុណ្ណោះទេថែមទាំងជាមេរៀនអំពីគុណធម៏របស់ មនុស ទៀតផង ។

រូបថត VOV Vovworld- គំនូរប្រជាប្រីយ៍Dong Hoបានលេចចេញនៅឃុំ Dong Ho-សព្វថ្ងៃជាឃុំ Song Ho ស្រុក Thuan Thanhខេត្ត Bac Ninhភាគខាងជើងវៀតណាមមុននេះ៤០០ ឆ្នាំហើយ។តំលៃពិសេសនៃគំនូរDong Hoត្រូវបានបង្ហាញពីបន្ទះឈើចម្លាក់ពណ៏ និងប្រធានបទគំនូរ។លោក Nguyen Dang Cheសិប្បករ១រូបបានចាត់ទុកថា៖ទោះ បីជាសស្ថានភាពមានការប្រែប្រួលក្តីប៉ុន្តែសេចក្តីស្រឡាញ់របស់លោកចំពោះគំនូរ ប្រជាប្រីយ៍Dong Hoគ្មានពេលណាប្រែប្រួលទេ។លោកចែករំលែកថា៖“ ក្នុងគំនូរ ប្រជាប្រីយ៍Dong Hoមានគំនូរស្តីពីជីវភាព ជំនឿសាសនានិងជីវភាពរស់នៅរបស់ ប្រជាកសិករ។ គំនូរDong Ho មានចំណុចខុសប្លែកពីគំនូរផ្សេងៗគឺគំនូរត្រូវបាន វិចិត្រករជើងចាស់គូ តាមចំណាប់អារម្មណ៍។គំនូរនេះគ្មានឈ្មោះអ្នកគូរទេ “។ រូបថតVOV ដោយមានរូបភាពនិងប្រធានបទដ៍សម្បូបែបដូចជាជីវភាពជារៀងរាល់ថ្ងៃ ល្បែង លេងកំសាន្តនិងការបង្ករបង្កើនផលគំនូរប្រជាប្រីយ៍Dong Hoមានអត្ថន័យវប្បធម៏ ដ៍ជ្រាលជ្រៅ។វិចិត្រករ Nguyen Dang Dung អោយដឹងថា៖ គំនូរDong Hoនិមួយៗ ជារឿងនិទាន១។លោកចែករំលែកថា៖“ ពេលមកទស្សនាបន្ទប់ គំនូរDong Ho ជនបរទេសជាច្រើននាក់ជានិច្ចកាលយកចិត្តទុកដាក់ដល់គំនូរមានចរិតលក្ខណះ រឿងបុរាណដូចជាអាពាហ៍ពិពាហ៍កណ្តុរ។នេះជារឿងពណ៏នាសង្គមសក្តិភូមិវៀត ណាមពីអតីតកាល “។ គំនូរប្រជាប្រីយ៍Dong Hoនៅបង្ហាញច្បាស់នូវការប៉ិនប្រសពនិងគំនិតគិតគូរបស់ មនុស្សអតីតកាល។គំនូរប្រជាប្រីយ៍Dong Hoមានភាពស្និទស្នាលជាមួយប្រជាជន បានជាវាងាយជ្រាបចូលក្នុងអារម្មណ៍របស់ប្រជាជនវៀតណាម។បងស្រី Nguyen Thi Hoa ជាជន១រូបដែលស្រឡាញ់គំនូរប្រជាប្រីយ៍Dong Hoអោយដឹងថា៖“ ខ្ញុំចូល ចិត្ត គំនូរDong Hoណាស់។វា មានភាពស្និទស្នាលជាមួយប្រជាជន ។ចំពោះខ្ញុំ គំនូរ Dong Hoមិនត្រឹមតែ ស្អាតប៉ុណ្ណោះទេថែមទាំងជាចំណុចវប្បធម៏ប្រជាប្រីយ៍១ របស់វៀតណាមទៀតផង “។ គំនូរDong Hoជួបប្រជុំបានបណ្តាតំលៃប្រវត្តិសាស្រ្តវប្បធម៏អក្សសាស្រ្តសិល្បះដែល ឆ្លុះបញ្ចាំងជំនឿសាសនាជីវភាពរស់នៅរបស់ប្រជាជននៅដំបន់វាលទំនាប Bac Bo។ដោយដំលៃពិសេសដោយឡែករបរធ្វើគំនូរប្រជាប្រីយ៍DongHoទើបនឹងបានបញ្ចូលក្នុង បញ្ជីរាយនាមបេតិកភណ្ឌអរូបីរ៍ថ្នាក់ជាតិ៕
Related








