ការអភិរក្សជំនឿធ្វើសក្ការបូជាស្តេចHungក្រោយពីក្លាយទៅជាបេតិកភ័ណ្ណពិភពលោក
22/12/2012 05:26
(VOVworld)- ជំនឿសក្ការបូជាស្តេចHung របស់វៀត ណាមទើបនឹងបាន UNESCO ទទួលស្គាល់ជាបេតិក ភ័ណ្ណវប្បធម៌អរូបិយ៌ តំណាងរបស់មនុស្ស លោក។ នេះជាមោទនភាពដ៏ធំធេង ចំពោះប្រជាជាតិទំាង មូល ខណៈពេលដែល ទំនៀមទម្លាប់ធ្វើសក្ការបូជាបុព្វបុរសរបស់ជនវៀត ណាមត្រូវបានពិភពលោកលើកដំកើង។

(VOVworld)- ជំនឿសក្ការបូជាស្តេចHung របស់វៀតណាមទើបនឹងបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ណវប្បធម៌អរូបិយ៌ តំណាងរបស់មនុស្សលោក។ នេះជា មោទនភាពដ៏ធំធេងចំពោះប្រជាជាតិទាំងមូល ខណៈពេលដែល ទំនៀមទម្លាប់ធ្វើ សក្ការបូជាបុព្ធបុរសរបស់ជនវៀតណាមត្រូវបានពិភពលោកលើកដំកើង។ ប៉ុន្តែ ដើរទន្ទឹមជាមួយគិត្តនាមដ៏ថ្លៃថ្នូនេះ គឺជាភារកិច្ចដ៏ធ្ងន់ធ្ងចំពោះ ប្រជាជាតិ ប្រជា ជនវៀតណាម នោះគឺត្រូវអភិរក្ស និងពង្រីកជំនឿសាសនា ដើម្បីបណ្តាតម្លៃបេតិ កភ័ណ្ណអាចរីករាលដាលយ៉ាងទូលំទូលាយក្នុងសហគមនិងមិនរលាយសាបសូន្យ តាមពេលវេលា។ ពិធីបុណ្យស្តេច Hung ជាឪកាសសម្តែងការគោរពចំពោះ បុព្វបុរសនិងប្រជាជាតិវៀតណាម (រូបថតៈInternet) ពេលសូរសម្លេងញូញួរគោះពន្លឺឡើងចេញពីខាងប្រធានសម័យប្រជុំលើកទី ៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ២០០៣ បានអនុម័តលើសេចក្តី សម្រេចចិត្តទទួលស្គាល់ជំនឿធ្វើសក្ការបូជាស្តេច Hung នៅខេត្ត Phu Tho របស់ វៀតណាមជាបេតិកភ័ណ្ណវប្បធម៌អរូបិយថ្មីរបស់មនុស្សលោក ពេលនោះស្រាប់តែ សូរសម្លេងទះដៃយ៉ាងគក្រើកពេញទាំងសាលប្រជុំ។ វៀតណាមមានបេតិកភ័ណ្ណ ថ្មីមួយទៀតត្រូវបានពិភពលោកទទួលស្គាល់ និងជាងនេះទៅទៀតទំនៀមទម្លាប់ សក្ការបូជាជីដូនជីតាដ៏ពិសិដ្ឋរបស់ប្រជាជាតិវៀតណាម បានក្លាយទៅជាតម្លៃ ដែលមានអត្ថន័យដំណាងនិងនិមិត្តរូបរបស់សកលលោក។ បន្ទាប់ពីបេតិកភ័ណ នេះត្រូវបាន UNESCO លើកដំកើង ការងារសំខាន់ចម្បងក៏ជាដំណោះស្រាយយូរ អង្វែងដែលវៀតណាមត្រូវលើកកំពស់មនសិការ ភារកិច្ចថែរក្សាអភិរក្ស និងពង្រីក ជំនឿសាសនានេះ។ លោក Pham Cao Phong អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ UNESCO វៀតណាមឲ្យដឹងថា៖
Related
More








