VOV WorldVOV World
ខែត្រThua Thien Hue ជំរុញខ្លាំងការងារការពារបេតិកភ័ណ្ណ
26/04/2012 03:57
(VOVWorld) ទីក្រុង​Hue-អតិតរាជធានីនៅខែត្រ Thua Thien Hue ​មានប្រវត្តិសាស្រ្តកកើតនឹង អភិ វឌ្ឌ្យ​រាប់ពាន់ឆ្នាំ។​នៅលើទឹកដី​Hue ​ មានកេរ្តិ័ តំណែលប្រវត្តិសាស្រ្ត-វប្បធម៏ជាច្រើនប្រភេទ ​ រួមជាមួយបណ្តាពិធីបុណ្យ​ ពិសេសគឺប្រជុំកេរ្តិ័តំណែលអតិតរាជធានី​Hue ​នឹង តន្រ្តីព្រះរាជ ទ្រព Hue ​។ក្នុងរយះបណ្តាឆ្នាំកន្លងទៅ​​ Hue បានខំប្រឹងប្រែងយ៉ាង ច្រើនក្នុងការអភិរក្ស​នឹង ពង្រីកបេតិកភ័ណ្ណវប្បធម៏របស់ខ្លួន។
ខែត្រThua Thien Hue ជំរុញខ្លាំងការងារការពារបេតិកភ័ណ្ណ
អតិតរាជធានីHue​ជំរុញខ្លាំងការងារអភិរក្សវប្បធំ៏អរូបី(រូបថត​៖ Internet) (VOVWorld)   ទីក្រុង​Hue-អតិតរាជធានីនៅខែត្រThua Thien Hue ​មានប្រវត្តិសាស្រ្ត កកើតនឹង អភិវឌ្ឌ្យ​រាប់ពាន់ឆ្នាំ។​នៅលើទឹកដី​Hue ​ មានកេរ្តិ័តំណែលប្រវត្តិសាស្រ្ត-វប្បធម៏ជាច្រើនប្រភេទ ​រួមជាមួយបណ្តាពិធីបុណ្យ​  ពិសេសគឺប្រជុំកេរ្តិ័តំណែល អតិតរាជធានី​Hue ​នឹងតន្រ្តីព្រះរាជ ទ្រព Hue ​។ក្នុងរយះបណ្តាឆ្នាំកន្លងទៅ​​ Hue បានខំប្រឹងប្រែងយ៉ាងច្រើនក្នុងការអភិរក្ស​នឹង ពង្រីកបេតិកភ័ណ្ណវប្បធម៏របស់ខ្លួន។         ឆ្លងកាត់ការវិវត្តប្រែប្រួលរបស់ប្រវត្តិសាស្រ្ត​ ដល់ឥឡូវនេះ ទីក្រុង​Hue នៅតែថែរក្សា បាននូវឃ្លាំងមរតកឯកសារប្រវត្តសាស្រ្តដ៏ធំសម្បើម​ ពីបណ្តាកេរ្តិ៍តំណែល វប្បធម៏​  Sa  Huynh   Champa  ដល់បណ្តាកេរ្តិ៍តំណែលស្ថាបត្យកម្មពុទ្ធសាសនាវៀតណាម។​ លោក  Nguyen Van Cao ប្រធានគណះកម្មាធិការប្រជាជនខែត្រ​Thua Thien Hue បាន ឲ្យដឹងថា៖ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍តំណែលអតិតរាជធានី Hue គឺជាទីកន្លែងដែល អនុវត្តសំណង់​នឹង គំរោងការណ៏ជួសជុលពង្រីកកេរ្តិ៍តំណែលនឹងអភិរក្សបេតិកភ័ណ្ណ វប្បធម៏ជាច្រើនបំផុតក្នុង ទូទាំងប្រទេស។គិតតាំងពីឆ្នាំ​២០០៦​មក​ Hue បានដំណើរ ការជួសជុលពង្រីកសំណង់មាន តំលៃវប្បធម៏ ប្រវត្តិសាស្រ្ត​សិល្បះ​ស្ថាបត្យកម្មជាគរូ​ ជាច្រើនដោយមានថវិការចំណាយសរុប ប្រមាណ​២០០​ពាន់លានដុង។​លោក Phan  Tien Dung នាយកមន្ទីវប្បធម៏ កីឡានឹងទេសចរ Thua Thien Hue បានឲ្យដឹងថា៖​មន្ទី នឹងមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍តំណែលអតិតរាជធានី​កំពុងកសាងសំណុំឯកសារដាក់ ជូនអង្គការ  UNESCO  ទទួលស្គាល់បេតិកភ័ណ្ណ “ ​ម៉េម័រ​ សំរាប់សំណង់ស្រាវជ្រាវ សំបុត្រស្នាមជាលាយលក្ខ័អក្សរលើកេរ្តិ៍តំណែល ”។          អតិតរាជធានី​​Hue បង្កបង្កើតឡើងវិញពិធីបុណ្យ Nam Giao(Image; Internet)    អភិរក្សបណ្តាបេតិកភ័ណ្ណវប្បធម៏ គឺជាយុទ្ធសាស្រ្តអភិវឌ្ឌ្យរបស់ខែត្រ​Thua Thien Hue ​ទើបប្រភពវិនិយោគទាំងឡាយរបស់ខែត្រសុទ្ធតែត្រូវបានចំណាយឲ្យការជួស ជុលពង្រីក បណ្តាកេរ្តិ៍តំណែល បណ្តាបេតិកភ័ណ្ណវប្បធំ៏។​យើងខ្ញុំបានអនុវត្តកិច្ចការ នេះក្នុងរយះពេល ១០ឆ្នាំកន្លងមក។ប្រការនេះសម្តែងនូវសេចក្តីប្តេជ្ញាចិត្តការពារ ភាពទាំងស្រុងរបស់បណ្តា ទ្រព្យសម្បត្តិវប្បធម៏។​ បណ្តាចង្វាក់ភ្លេងគួរឲ្យជក់ចិត្ត នៃតន្រ្តីព្រះរាជទ្រព​ Hue​ ដែលអស់លោកអ្នក កំពុង ស្តាប់កំសាន្តគឺជានិមិត្តរូ ១ ​ក្នុង ចំណោមនិមិត្តរូបវប្បធម៏ពិសេសបំផុតរបស់ទឹកដី ជាអតិត រាជធានី​នេះ​។​  នៅ Festival Hue  2012 កន្លងទៅ តន្រ្តីព្រះរាជទ្រព​ Hue​ ត្រូវបានលើកតម្កើង ជាថ្មីម្តង ទៀតនៅក្នុងពិធីបុណ្យ  “ជីះទូតទស្សនាកំសាន្តទន្លេ​  Huong  ” ​នឹង “រាត្រីនៅបរម រាជ វាំង”។ ក្រៅពីនោះខែត្រ​Thua Thien Hue ​កំពុងប្រមូលផ្តុំអនុវត្តសំណង់​នឹង គំរោងការណ៏ រាប់សិបទាក់ទិនដល់តន្រ្តីព្រះរាជទ្រព​Hue​ដូចជាកសាង​មជ្ឈមណ្ឌល ស្រាវជ្រាវវប្បធម៏អរូបី​នៅ Hue ​​ កសាងរោងល្ខោលសិល្បះប្រពៃណីបរមរាជវាំង Hue ​​ ឲ្យក្លាយទៅជា​មជ្ឈមណ្ឌល សម្តែងសិល្បះប្រពៃណីបរមរាជវាំងនៅវៀត ណាម ឆ្ពោះទៅរៀបចំជាប្រចាំបណ្តាកម្មវិធី សម្តែង ជួបប្រាស្រ័យសិល្បះអន្តរជាតិ រវាងតន្រ្តីព្រះរាជទ្រព Hueជាមួយសិល្បះសម្តែងបរម រាជវាំងរបស់ប្រទេស១ចំនួន ក្នុងតំបន់ដូចជាកូរ៉េខាងត្បូង​ជប៉ុន។តាមលោក​ Ngo Hoa អនុប្រធានគណះកម្មាធិ ការប្រជាជនខែត្រ​Thua Thien Hue ឲ្យដឹងថា៖ តាំងពីឆ្នាំ​២០០៣​មក  តន្រ្តីព្រះរាជ ទ្រព Hue ​​ ទទួលបានការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ ពីរដ្ឋាភិបាលជប៉ុនតាមរយះ អង្គការ​UNESCO​ នៅវៀតណាម​​ ។យើងខ្ញុំបានអនុវត្តគំរោងការណ៏បណ្តុះបណ្តាល អំពីតន្រ្តីព្រះរាជទ្រព ១។គំរោងការណ៏នេះត្រូវបាន UNESCO វាយតំលៃ ខ្ពស់។​  យើងខ្ញុំជឿថា៖តន្រ្តីព្រះរាជទ្រព Hue ​​ នឹងបានចាក់ឫស្សជ្រៅក្នុងជីវភាបវប្បធម៏​ស្មារតីរបស់មិនគ្រាន់តែប្រជាជនHue ​​ ប៉ុណ្ណោះទេ​ថែមទាំងប្រជាជនវៀតណាម​ នឹងប្រជាជន លើសកលលោកទៀតផង។          ដោយមានការខំប្រឹងប្រែងការពារ នឹងពង្រីកតំលៃរបស់បណ្តាបេតិកភ័ណ្ណរូបី  នឹងអរូបី ក្នុងយុគ្គសម័យថ្ងៃនេះ​ តាមរយះបណ្តាFestival ​កាន់តែអះអាងនូវតួរនាទី នឹងពាណីជ្ជសញ្ញា​របស់អតិតរាជធានី Hue​ ក្នុងដួងចិត្តភ្ញៀវទេសចរក្នុងនឹងក្រៅ ប្រទេសថែមទៀត៕