VOV WorldVOV World
លក្ខណះពិសេសនៃពិធីបុណ្យព្រះម៉ែរបស់ជន រួមជាតិ Muong។
09/03/2012 08:25
ពិធីបុណ្យសុទ្ឋតែឆ្ពោះទៅមុខសញ្ញាគប្បីលើកដម្កើងដូច​ជាវីរះបុរសក្នុង ការតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពាន​ឬបណ្តាជនដែលមានគុណបង្រៀន របរ​ ទបទល់នឹងគ្រោះធម្មជាតិនិងជនមានទឹកចិត្តសម្បុរសធម៏ជួយ ឧបត្ថម្ភជនក្រីក្រ។ពិធីបុណ្យព្រះម៉ែ​Tan Vien Son របស់ជន​ Muongនៅ ស្រុក​ Ba Vi ទីក្រុងហាណូយជាពិធីបុណ្យ១ក្នុងចំណោមពិធីបុណ្យដូច្នេះ។
លក្ខណះពិសេសនៃពិធីបុណ្យព្រះម៉ែរបស់ជន រួមជាតិ Muong។
(VOVOWORLD)-តាមតួលេខស្ថិតិនៃក្រសួងវប្បធ៏កីឡាទេសចរណ៍វៀតណាម ថានៅប្រទេសវៀតណាមជារៀងរាល់ឆ្នាំប្រព្រិតទៅពិធីបុណ្យប្រមាណ៨ពាន់។ ពិធីបុណ្យនិមួយៗមានអត្តសញ្ញាណវប្បធម៏ពីសេសដោយឡែកប៉ុន្តែពិធីបុណ្យ សុទ្ឋតែឆ្ពោះទៅមុខសញ្ញាគប្បីលើកដម្កើងដូច​ជាវីរះបុរសក្នុងការតស៊ូប្រឆាំង ខ្មាំងសត្រូវឈ្លានពាន​ឬបណ្តាជនដែលមានគុណបង្រៀនរបរ​ ទបទល់នឹងគ្រោះ ធម្មជាតិនិងជនមានទឹកចិត្តសម្បុរសធម៏ជួយឧបត្ថម្ភជនក្រីក្រ។ពិធីបុណ្យព្រះម៉ែ​ Tan Vien Son របស់ជន​ Muongនៅស្រុក​ Ba Vi ទីក្រុងហាណូយជាពិធីបុណ្យ១ក្នុង ចំណោមពិធីបុណ្យដូច្នេះ។ ជនរួមជាតិ​Muong​  មានពិធីបុណ្យជាច្រើនក្នុង១ឆ្នាំ។ប៉ុន្តែពិធីបុណ្យគំរូគឺជា ពិធី បុណ្យព្រះម៉ែ​Tan Vien Son​របស់ប្រជាជន​Muong នៅ ​ភូមិYen Hong  ឃុំTan Linh  ស្រុក​Ba Vi។តាមទំនៀបតំលាប់ពិធីបុណ្យនេះត្រូវបានធ្វើឡើងនាថ្ងៃកើតខែទី៨ គិតតាមច័ន្ទគតិ។នេះជាពិធីបុណ្យសំដៅលើកដម្កើងព្រះម៉ែជាមាតារបស់ព្រះ Tan Vien Son។ដោយហេតុនេះពិធីបុណ្យព្រះមែ​នេះមានអត្ថន័យព្រលឹងដ៍ជ្រាល ជ្រៅនៃសហគមន៍ជនជាតិ​Muong។អ្នកភូមិ​ Yen  Hong  ឃុំTan LinhលោកNguyen Van Quy បានឲ្យដឹងថា:  “នាថ្ងៃកើតខែទី៨គិតតាមច័ន្ទគតិជាប្រចាំឆ្នាំប្រជាជន  នៅទីនេះបែជា​រៀបចំពិធីបុណ្យព្រះ។នេះជាអត្តសញ្ញានវប្បធម៏នៃជនជាតិ​Muong  យើងខ្ញុំ។ចំណុចពិសេសបំផុតក្នុងពិធីបូណ្យនេះគឺជាសំលៀកបំពាក់របស់ជនជាតិ​ក៍ដូចជាការសំដែងទូងគងឃ្មោះ​របាំរបស់ជនជាតិ​Muong“។ពិធីបុណ្យត្រូវបានចាប់ ផ្តើមដោយការដង្ហែទឹក​ពិធីសែនព្រេនរបស់ភូមិចំនួន៥​ក្នុងឃុំ។បន្ទាប់នោះគឺពិធីជូន បាយដំណើប ពិធីអុធចធូប ពិធីស្រាម្លូស្លានិងដង្ហែគ្រៃស្នែង។ពិ​ធីនេះត្រូវបានដំណើរ ការដ៍តិងរិង។ក្នុងរយះពេលនេះនៅប្រព្រឹត្តទៅសកម្មភាពសំដែងនូគងឃ្មោះ។ឆ្លង កាត់លើវិបរិតជាច្រើននៃប្រវត្តិសាស្រ្ត ពិធីបុណ្យព្រះម៉ែ​របស់ជន​ Muongធ្លាប់ផ្អាក ខាន។ប៉ុន្តែកាលពីឆ្នាំ២០១១មកពិធីបុណ្យនេះត្រូវបានចាប់ផ្តើមឡើងវិញរួមចំណែក ពង្រីកប្រពៃណីវ​ប្បធម៏បុរាណនៃសហគមន៍ជនរួមជាតិ​Muong។លោក​ Bui Huu Dang សមាជិកនាកើនៃគណះចាត់តាំងពិធីបុណ្យបានឲដឹងថា: “យើងខ្ញុំបនា​បង្កើតក្រុម សែនព្រេន​  ក្រុមរាំគងឃ្មោះ    ឡើងវិញ។ក្រៅពីការបំរើនៅពិទីបុណ្យ  ក្នុងសាលា ភូមិ  វត្តអារាម​  ក្រុមរាំគងឃ្មោះ នៅទៅសំដែងសិល្បះនៅមណ្ឬលទេសចរណ័ផ្សេង ៗដូចជា Dam Long –AoVua –Khoang Xanh ទៀតផង“។ Image: Internet ក្នុងពិធីបុណ្យនេះ ផ្នែកពិធីត្រូវបានរៀបចំដ៍មហោឡារិកនិងពិសិដ្ឋណាស់។ជាជិវភាព ជំនឿព្រលឹងដ៍ជ្រាលជ្រៅ បណ្តាពិធីការសំដែងនូវជីវភាពលង់ខ្លូនក្នុងធម្មជាតិនិង ស្រឡាញ់របស់សហគមន៍ជនរួមជាតិ​ Muong។ការស្តារនិងពង្រីកបូណ្យប្រជាប្រិយ បានរួមចំណែករក្សាពង្រីកបណ្តាចរិតលក្ខណះវប្បធម៏បស់ជនរួមជាតិMuong ព្រម ទាំងជំរុញសក្តានុភាពទេសចរណ៍ជួយភ្ញៀវទេសចរយល់បន្ថែមអំពីដំបន់ដីរបស់ជន រួមជាតិMuong៕