VOV WorldVOV World
ល្បែងទាញព្រ័ត្រ-បេតិកភ័ណ្ឌ វប្បធម៌ពហុជាតិ។
20/06/2014 08:51
រហូតមកដល់ពេលនេះវៀតណាមបានសម្រេចសំណុំឯ កសារស្តីពីពិធីការនិង ល្បែងទាញព្រ័ត្រដើម្បីអង្គការ អប់រំវិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO)ពិនិត្យមើលដាក់បញ្ចូលក្នុងបញ្ជីបេតិក ភ័ណ្ឌវប្ប​ធម៌អរូបីរ៍ដំណាងរបស់មនុស្សជាតិនៅឆ្នាំ២០១៥ខាងមុខ។ការដែល វៀតណាមរួមជាមួយកូរ៉េខាងត្បូងកម្ពុជានិងហ្វីលីពីនរួមគ្នាកសាងសំណុំឯកសារ នេះមិនត្រឹមតែ​រួមចំណែកលើកដម្កើងចំណុចវ​ប្បធម៌របស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនទំនាក់ទំនងវ​ប្បធម៌ជាមួយបណ្តាប្រទេសក្នុងតំបន់ទៀតផង។
ល្បែងទាញព្រ័ត្រ-បេតិកភ័ណ្ឌ វប្បធម៌ពហុជាតិ។
Vovworld- ការ ទាញព្រ័ត្រជាល្បែងលេងកំសាន្តប្រជាប្រិយ៍១​​ក្នុងចំណោមមាន ល្បែងលេងកំសាន្តប្រជាប្រិយ៍ដែលមានវត្តមាននៅប្រទេសវៀតណាមពីយូរ យារណាស់មកហើយ។វាត្រូវ​បានរៀ​បចំឡើងនាដើមនិទាឃរដូវបួងសួងឲ្យមាន អាកាសធាតុអំណោយផលប្រជាជនសុខដុមបរម្យនា។ល្បែងលេងកំសាន្តនេះ​​នៅបង្ហាញពីកំលាំងពលំនិងសាមគ្គីភាពរបស់​ប្រជាកសិករទៀតផង។សាស្រ្ត​ចារ្យ  Ngo Duc Thinh សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្ប​ធម៌ជាតិអោយដឹងថា៖“ ក្រៅ ពីអត្ថន័យជាល្បែងលេងកំសាន្ត១​នោះការ ទាញព្រ័ត្រនៅមានចរិតលក្ខណះព្លឹង ទៀតផង។បន្ទាប់ពីការប្រកួតបណ្តាជនឈ្នះ នឹងមកធ្វើសក្ការះបូជានៅសាលាភូមិ និងវិ​ហារទៀតផង។ពីព្រោះពួកគេ ជឿថា៖ព្រះនឹងជួយថែរក្សាខ្លួនឯងនិងអ្នកភូមិ ទាំង​មូល។ “                    ពិធីបុណ្យទាញព្រ័ត្រភូមិ Huu Chatឃុំ Hoa Longទីក្រុង Bac Ninh(ភាគ ខាងជើងវៀតណាម) (រូបថតVNA) ពិធីបុណ្យទាញព្រ័ត្រភូមិ Huu Chatឃុំ Hoa Longទីក្រុង Bac Ninh(ភាគខាងជើងវៀត ណាម)បានលេចចេញនៅទីនេះមានរយះពេលជិត៤០០ឆ្នាំហើយជានិច្ចកាលធ្វើ ឡើង​នាថ្ងៃទី៤ខែទី១តាម​ច័​ន្ទគតិ។ពិធីការត្រូវបានរៀបចំឡើងដ៍អធិបអធមដោយការ ដង្ហែគ្រែស្នែងពិធីសែនព្រេនស្តីពី​ប្រវត្តិសាស្រ្តប្រពៃណីក្នុងការកសាងភូមិ។តាម លោកNguyen Van Chuanប្រធានសាខាសមាគមជនចាស់ជរាភូមិ Huu Chatថា៖ល្បែង កំសាន្តទាញព្រ័ត្រក្នុងទិវាបុណ្យជាល្បែងកំសាន្តគួរឲ្យទាក់ទាញ១ជាងគេ។លោកចែក រំលែកថា៖“   មុននេះគេជានិច្ចកាលប្រើខ្សែTam Co  ក្នុងការតទាញព្រ័ត្រ។ប៉ុន្តែអ្នកភូមិ  Huu Chat  មានប្រពៃណីអូសក្បូនឈើក្រញូង។បានជាគេត្រូវប្រើដើមឬស្សីដើម្បីទាញ ព្រ័ត្រ។ល្បែងលេងកំសាន្តនេះបង្ហាញពីកំលាំងពលំរបស់យុវជនក្នុងភូមិ។ដើម្បីត្រៀម រៀបចំឲ្យពិធីការទាញព្រ័ត្រនេះគេមុននេះ១ខែគេបានទៅជ្រើសរើសដើមឬស្សីហើយ។“ ​​​​​​​​​​​​​​​​​​​​​​​                       រូបថត អិនធឺណែត តាមប្រពៃណីចូលរួ​មល្បែងកំសាន្តនេះមានយុវជនភូមិចំនួន៧០នាក់ដែលបានចែក ជា២ក្រុម។ក្រៅពីជនជាតិKinh ជនជាតិជាច្រើន​នៅវៀតណាមដូចជា​ Thai-Tay-Nung- និង​Giayក៍មានទំលាប់លេងល្បែទាញព្រ័ត្រនេះដែរ។ នៅតំបន់និមួយៗមានទំលាប់ លេងកំសាន្តរៀងៗខ្លួនប៉ុន្តែមានគោលដៅរួមគឺបង្ហាញពីកំលាំងពលំនិងស្មារតី សាមគ្គីភាព។តន្រ្តីករ ThaoGiangជាជន១នាក់ដែលស្រាវជ្រាវវប្បធម៌និងសិល្បប្រជា ប្រិយ៍បានពិនិត្យថា៖“ល្បែងលេងកំសាន្តទាញព្រ័ត្រ នេះមានវត្តមាននៅប្រទេសផ្សេង ៗទៀត។ប៉ុន្តែរបៀប លេងល្បែងនេះនៅវៀតណាមគ្របដណ្តប់អត្តសញ្ញារបស់ជន វៀតណាម។នោះគឺជាហាត់ពត់សុខភាពនិងបង្ហាញពីក្តីសោមនស្សរីករាយ។  “ ក្នុងសង្គមសម័យនេះល្បែង លេងកំសាន្តទាញព្រ័ត្រនៅជាល្បែងដែលទាក់ទាញជន ជាច្រើននាក់ចូលរួមជាពិសេសគឺនិស្សិតសិស្សានុសិស្សនិងប្រជាពលករ។ការដែលវៀតណាមបញ្ជូនសំណុំឯកសារស្តីពីពិធីការនិង ល្បែងលេងកំសាន្តទាញ ព្រ័ត្រដើម្បីអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ(UNESCO)ពិនិត្យ មើលដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្ប​ធម៌អរូបីរ៍ដំណាងរបស់មនុស្សជាតិនឹងជា ឱកាសសំរាប់វៀតណាមបង្កើនការជក់ចិត្តសេច​ក្តីស្រឡាញ់ល្បែងលេងកំសាន្តទាញ ព្រ័ត្រប្រជាប្រ័យជាបេតិកភណ្ឌវប្បធម៌ប្រពៃណី១៕

More