ផ្ទះ Rong -បេះដូងរបស់ភូមិជនជាតិ Ba Na
01/02/2012 03:53
(VOVWORLD) នៅតំបន់ Tay Nguyen សហគមបណ្តា ជនជាតិ Ja Rai ,Ba Na, Xơ Đăng សុទ្ធតែមានផ្ទះ Rong របស់ជនជាតិខ្លួន។នេះជាទីកន្លែងដែលប្រព្រិត្តិទៅ បណ្តាព្រិត្តិការណ៏សំខាន់ៗរបស់ភូមិ ពិភាគ្សាអំពីកិច្ចការរបស់ភូមិនឹងក៏ជា ទីកន្លែងដែលសម្តែងនូវពិធីកិច្ចប្រពៃណីផង។

នៅតំបន់ Tay Nguyen សហគមបណ្តាជនជាតិ Ja Rai , Ba Na, Xo Đang សុទ្ធតែ មានផ្ទះ Rong របស់ជនជាតិខ្លួន។នេះជាទីកន្លែងដែលប្រព្រិត្តិទៅ បណ្តាព្រិត្តិការណ៏ សំខាន់ៗរបស់ភូមិ ពិភាគ្សាអំពីកិច្ចការរបស់ភូមិនឹងក៏ជាទីកន្លែង ដែលសម្តែងនូវពិធី កិច្ចប្រពៃណីផង។ ផ្ទះ Rong របស់ជនរួមជាតិ Bana (Image: Internet) ជាធម្មតា ផ្ទះRong របស់ជនជាតិ Ba Na ត្រូវបានសង់ឡើងបន្ទាប់ពីភូមិ ថ្មីបានបង្កើត។នេះជាព្រិត្តិការណ៏សំខាន់បំផុតរបស់ភូមិទាំងមូល បានជាអ្នកភូមិ ទាំងអស់សុទ្ធតែរួម កំលាំងកាយ ចិត្តធ្វើ។ អ្នកចាស់ជរា - អ្នកមានបទពិសោធអំពី ព្រៃភ្នំ - ទៅរកទីតាំងសង់ ផ្ទះ។គេត្រូវប្រើរយះពេលប្រហែល១សប្តាហ៏ពុំនោះសោធ ១ខែសំរាប់ការរកដីសង់ផ្ទះ Rong។បទដ្ខានជ្រើសរើសដីសង់ផ្ទះគឺត្រូវស្រឡះស្រឡំ នៅរដូវក្តៅ កកក្តៅក្នុងរដូវទឹ កភ្លៀង។ ជាពិសេស ផ្ទះ Rong ត្រូវសង់ខ្ពស់នៅ កណ្តាលភូមិដើម្បីអាចឃើញបានពី គ្រប់ទឹស។ ឧទាហរណ៏៖ ផ្ទះRong KonTum Ko Bong 2 ឃុំ Đac Ro Wa ទីក្រុង Kon Tum មានកំពស់ 16 ម៉ែត្រទទឹង 5 ម៉ែត្រ បណ្តោយ 14 ម៉ែត្រ។ លោក A Jưu នៅភូមិ KonTum Ko Bong 2ឲ្យដឹងថា៖ “ផ្ទះRong របស់ភូមិខ្ញុំធ្វើនាឆ្នាំ 2002 ។អ្នកភូមិរួមកំលាំង កាយកំលាំងចិត្តដើម្បីធ្វើ។ត្រូវធ្វើក្នុងរយះពេលជិត ១ ឆ្នាំទើបសំរេចរួចរាល់”។ ផ្ទះRông មិនគ្រាន់តែជាទីកន្លែងរៀបចំបណ្តាពិធីកិច្ចប្រពៃណី ទីជូបប្រជុំ ប៉ុណ្ណោះទេ ថែមទាំងនៅជាបរិយាកាសខាងស្មារតី១តភ្ជាប់អ្នកភូមិទាំងមូលទៀត ផង។លោកតា A Nhon អាយុ 83 ឆ្នាំ នៅភូមិ Kon So Lam 1 សង្កាត់ Truong Chinh ទីក្រុង KonTum ខែត្ត Kon Tum និយាយថា៖ “ ផ្ទះRong គឹដើម្បីបណ្តាអ្នកចាស់ជរាប្រជុំដោះស្រាយរាល់កិច្ច ការរបស់ភូមិ។ ភូមិណាក៏មានផ្ទះRong ដែរ។ភូមិតូចមានផ្ទះRông តូច។ភូមិធំមានផ្ទះ Rongធំ”។ រួមជាមួយ បណ្តាតួរនាទីមុខងារដែលមានស្រាប់ ឥឡូវនេះផ្ទះRông ក៏ត្រូវ បានប្រើប្រាស់ក្នុងបណ្តាកិច្ចការរបស់ភូមិនៅសម័យទំនើបផងដែរ។នៅបណ្តាភូមិ ជន ជាតិ BaNa នៅទីក្រុង KonTum ប្រជាជនរៀបចំពិធីគោរពទង់ជាតិនាព្រឹកថ្ងៃ ច័ន្ទជារៀង រាល់សប្តាហ៏នៅផ្ទះRong ។លោក A Banh មេភូមិ Kon Klor 2 ឃុំ Đac Ro wa ទីក្រុង KonTum ឲ្យដឹងថា៖ “នៅក្នុងពិធីគោរពទង់ជាតិ ខ្ញុំជូនដំណឹងឲ្យប្រជាជនអំពីការងារនៃ សប្តាហ៏មុន នឹងផែនការរបស់សប្តាហ៏ថ្មី ទើបប្រជាជនចូលរួមយ៉ាងគ្រប់គ្រាន់”។
Related








