ប្រពៃណីល្អក្នុងបុណ្យ ចូលឆ្នាំថ្មី
08/02/2013 17:00
តាមទំនៀមទំលាប់របស់ប្រជាជនវៀតណាមបុណ្យតេត (បុណ្យចូលឆ្នាំថ្មី)មានអត្ថន័យពិសិដ្ឋនិងជាពេលវេលា សំរាប់សមាជិកទាំងឡាយក្នុងគ្រួសារជួបជុំជាមួយគ្នា។ បណ្តាជនដែលរស់នៅឆ្ងាយសុទ្ឋតែរង់ចាំពេលវេលាចុង ឆ្នាំដើម្បីវិលត្រឡប់មកជាមួយគ្រួសារវិញដើម្បីទទួលបុណ្យតេត។

សមាជិកទាំងឡាយ ក្នុងគ្រួសារជួបជុំជាមួយគ្នា ។ (រូបថតInternet) Vovworld-ក្នុងរយះពេលជាង១០ឆ្នាំកន្លងមករាត្រីឆ្លងចូលឆ្នាំថ្មីឆ្នាំណាក៍ដូចជា ឆ្នាំណាដែរសមាជិកទាំងឡាយក្នុងគ្រួសារលោកយាយ Bui Thi Cacសុទ្ឋតែជួបជុំ ជាមួយគ្នា។អ្នកណាក៍មានទឹកមុខញញឹមសប្បាយទទួលបុណ្យតេត។ លោកយាយ Bui Thi Cacមោទនះខ្លាំងពេលសង្កេតឃើញកូនចៅជួបជុំដូច្នេះ។ លោកយាយ ចែករំលែកថា៖”អ្នកណាក៍មានបំណងដែរថា៖ក្នុងឱកាសបុន្យតេតកូនចៅដែលរស់ នៅឆ្ងាយសុទ្ឋតែវិលត្រឡប់មកជួមជុំជាមួយគ្រួសារវិញ។នេះជាប្រការីករាយជាទី បំផុត“។ ជាកូនប្រុសច្បងរបស់លោកយាយCacលោក Nguyen Van Thu មានបំណងថា៖ពេលបុណ្យតេតមកម្តងៗបងប្អូនកូនចៅទាំងឡាយក្នុងគ្រួសារវិលត្រឡប់មកស្រុក កំណើតវិញ។ហើយជនគ្រប់រូបៗជួបជុំនៅជំវិញស្ពកបាយលើកកែវស្រាប្រសិទ្ឋិពរ ឲ្យអ្នកម្តាយមានអាយុយឺនយូរ។លោកអោយដឹងថា៖ “បុណ្យតេតជាឱកាសសំរាប់ គ្រួសារ ជួមជុំបានជាអ្នកណាក៍សប្បាយ រីករាយដែរ។ជនគ្រប់រូបៗចែករំលែកអំពី ការងាររកស៊ីក្នុងឆ្នាំចាស់។នេះ ជាអត្តសញ្ញាណវប្បធម៏ដែលដូនតាយើងបន្សល់ទុក មក “។ រូបថតInternet លោក Nguyen Van Phongជាកូនប្រុសពៅរបស់លោកយាយCacដែលរស់នៅនៅទី ក្រុងហាណូយចាត់ទុកថា៖បុណ្យតេតគ្រាន់តែមានអត្ថន័យពេលបានវិលត្រឡប់ មកស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាមួយសាច់ញាតិប៉ណ្ណោះ។លោកអោយដឹងថា៖ “ បរិយាកាសតេតនៅស្រុកកំណើតគឺរីករាយនិងសុខដុមរម នា។ទោះបីរស់នៅនៅទីក្រុងហាណូយបានជាង២០ឆ្នាំហើយក្តីប៉ុន្តែឆ្នាំណាក៍ដូចឆ្នាំ ណាដែរខ្ញុំសុទ្ឋតែវិលត្រឡប់មកស្រុកកំណើត។ពេលបានជួប សំណេះសំណាល ជាមួយញាតិសណ្តានខ្ញុំឃើញសប្បាយរីករាយយ៉ាងក្រៃលែង“។ តាំងពីពេលមកធ្វើកុនប្រសាស្រីរបសើគ្រួសារលោកយាយCacមកលោកស្រី Le Thi Hoaជាប្រពន្ឋរបស់លោក Thuជានិច្ចកាលរក្សាទំនៀមទំលាប់ទិញទំនិញតេតនៅ ទីក្រុងហាណូយមកជូនអ្នកម្តាយនិងដាក់សែនលើទីសក្ការះបូជាដូនតា។លោកស្រី ចាត់ទុកថា៖នេះជាដួងចិត្តដឹងគុណចំពោះដូនតា។ពេលវិលត្រឡប់មោស្រុកកំណើត ទទួលបុណ្យតេតម្តងៗលោកស្រីសុទ្ឋតែមានចំណាប់អារម្មណ៍រំភើបខ្លាំងក្លា។លោកស្រីរៀបរាប់ថា៖“ ពេលវេលាដែលកូនចៅទាំងឡាយរាប់ទាំងកូនប្រសាស្រីកូន ប្រុសស្រីប្រមូលផ្តុំជួបសំណេះសំនាលរង់ចាំនាទីឆ្លងចូលឆ្នាំថ្មីដូច្នេះគឺជាពេលវេលា ពិសិដ្ឋណាស់។ខ្ញុំមានបំណងថា៖បងប្អូនកូនចៅសាមគ្គីជួបជុំជា រៀងរហូត “។ រូបថតInternet ក្នុងនាទីឆ្លងចូលឆ្នាថ្មីដ៍ពិសិដ្ឋនេះគ្រួសារទាំងមូលជួបជុំជាមួយគ្នាក្នុងចំណាប់អារម្មណ៍ សុដុមរមនាពោរពេញទៅដោយបរិយាកាសនិទាឃរដូវ៕
Related
More








