VOV WorldVOV World
ប្រជាជនភូមិ​​​ Nam Bung ​និទានរឿងដោយរូបភាព។
13/04/2012 09:58
(Vovworld)-មើលបណ្តារូបភាពដែលប្រជាជន ភូមិ​​​ Nam Bung ​ថតបាននេះ​បងស្រី​ Vo Mai Phuong មានចម្ងល់យ៉ាងខ្លាំងអំពីគុណភាពរបស់រូបថត នឹង ចំណាប់ អារម្មណ៏ដ៏ជ្រាលជ្រៅ​របស់អ្នកថតរូប។
ប្រជាជនភូមិ​​​ Nam Bung ​និទានរឿងដោយរូបភាព។
ប្រជាកសិករ​Nam Bung ធ្វើស្រែចំការ​(​រូបថត៖Internet) (Vovworld) - ថតរូបអំពីបណ្តាជីវភាពវប្បធម៏​នឹងនិទានរឿងអំពី វប្បធម៏របស់ជនជាតិ ខ្លួន​គឺជាការងារដែលជនរួមជាតិ​​ Dao នៅ Nam Bung ស្រុក  Van Chan​​​​ ខែត្តYen Baiកំពុង ជក់ចិត្តនឹងការងារយ៉ាងខ្លាំង។​ គេ កំពុងរួមជាមួយវិទ្យាស្ថានសង្គម​ សេដ្ឋកិច្ច​នឹង បរិស្ថាន​   (ISEE) ​អនុវត្ត  Photovoice ដើម្បីរីះរកនឹងឧទ្ទេសនាមដោយមោទនភាពអំពី វប្បធម៏របស់ សហគមខ្លួន។  តាំងពីជាច្រើនជំនាន់មក​​ ប្រជាជននៅភូមិ   Nam Chau ឃុំ​ Nam Bung ​ប្រកបរបរ ធ្វើស្រែចំការពេញ១ឆ្នាំ ដៃម្ខាងកាន់កាំបិទទៅព្រៃ ដៃម្ខាងទៀត កាន់ម្ជុលប៉ាក់ដេរ។​គេមិនស្គាល់ដល់ម៉ាស៊ីនថតរូប ទេនឹងកាន់តែចំឡែក ជាមួយបច្ចេកទ្ទេសថតរូប​។ក៏ប៉ុន្តែពេលដែលបានបំពាក់ម៉ាស៊ីនថតរូប នឹងបំពាក់បច្ចេកទ្ទេសថតរូប ប្រជាជន ជាជនជាតិ​​  Dao នៅ ​Nam Chau បានក្លាយទៅជាជាងថតរូប​​​​នឹងជា​ម្ចាស់វណ្ណះកម្ម របស់បណ្តារូបភាពដ៏រស់ រវើកពេញទៅដោយចំណាប់អារម្មណ៏។បណ្ឌិត Vo Mai Phuong​ កម្មាភិបាល សារមន្ទីជនជាតិវិទ្យា ​បានឲ្យដឹងថា៖​ គិតជាមធ្យម មនុស្សម្នាក់ ថតរូបបាន ៧០០​សន្លឹក​។យើងខ្ញុំជ្រើសរើសបណ្តារូបថតមានអត្ថន័យបំផុតដើម្បីដាក់ តាំងពិព័រណ៏។ ​កូនក្រមុំ​ជនជាតិDao ក្នុងថ្ងៃអាពាហ័ពិពាហ៍(រូបថត៖ Internet) មើលបណ្តារូបភាពដែលប្រជាជនភូមិ​​​ Nam Bung ​ថតបាននេះ​បងស្រី​ Vo Mai  Phuong មានចម្ងល់យ៉ាងខ្លាំងអំពីគុណភាពរបស់រូបថត នឹងចំណាប់ អារម្មណ៏ដ៏ ជ្រាលជ្រៅ​របស់អ្នកថតរូប។ទិដ្ឋភាពកសិករទៅធ្វើស្រែចំការ ទិដ្ឋភាព​លើកភ្លឺស្រែ  ត្រូវបានបងស្រី Ly Thi Liu​ ថតយ៉ាងច្រើន។រូបថត និមួយៗ​របស់​ Ly Thi Liu​ ​គឺជា រឿង១ស្តីពីការរស់នៅ នឹងមនុស្សនៅតំបន់ ព្រៃភ្នំ ពាយ័ព្យ។បងស្រី​​ចែករំលេកថា៖​​​ ខ្ញុំថតបានច្រើនណាស់។​ខ្ញុំថតទិដ្ឋភាពប្រជាកសិករស្ទូងស្រូវ​ នឹងឈរ លើកភ្លឺស្រែ។វិធីភ្ជួរស្ទូងស្រូវនៅទីនេះគឺខុសពីទីកន្លែងផ្សេង។នៅទីនេះ ប្រជាកសិករស្ទូងស្រូវ ដោយធម្មតា។រីឯនៅតំបន់ដ៏ទៃគេស្ទូងស្រូវជាជួរៗ។ខ្ញុំគិតថា៖​ក្រោយនេះ​ក៏ត្រូវ ផ្លាស់ប្តូរបច្ចេកទ្ទេសភ្ជួរស្ទូងស្រូវ។ ចងក្រានជនជាតិ​​Daoនៅ​Nam Bung (រូបថត៖Internet) រីឯបងស្រី  Ban Thi Dan ថតទិដ្ឋភាពជនជាតិ​ Dao នៅ  Van Chan​​​​ជួយគ្នាសង់ ផ្ទះស្នាក់។បងស្រីរាបរាប់ថា៖​បងប្អូននៅទីនេះតែងតែជួយ ឧបត្ថម្ភគ្នាទៅវិញទៅ មក។គេមិនជួលជាងពីកន្លែងផ្សេងមកធ្វើដូចជានៅ តំបន់ផ្សេងៗទេ។ពេលមាន បុណ្យ​គេស្លៀកពាក់យ៉ាងស្អាតបាត។តែពេល ទៅធ្វើស្រែចំការ​​គេស្លៀកពាក់យ៉ាង សាមញ្ញ។ បងស្រី Ban Thi Dan ក៏ចូលចិត្តថតរូបនារី​ជនជាតិDao អង្គុយប៉ាក់ ដេរដែរ។ រូបភាពនារីជនជាតិ​ Dao​ អង្គុយប៉ាក់ដេរនៅក្រោមផ្ទះ​ត្រូវបាន ថតដោយធម្មតា។​បងស្រីមានចំណាប់អារម្មណ៏ថា៖​ ខ្ញុំឃើញគេប៉ាក់ដេរស្អាត​គឺខ្ញុំថត។​ខ្ញុំចង់ឲ្យមនុស្ស គ្រប់រូបស្គាល់ដល់ សិល្បះប៉ាក់របស់ជនជាតិ​​Dao​។វិធីប៉ាក់ដេររបស់ជនជាតិ​ Dao  ក៏ខុសពី ជនជាតិផ្សេង។​ជនជាតិ​Dao​​ ប៉ាក់ដោយចេស​​២សរសៃ។រីឯ​ជនជាតិ​  H’Mong​​ប៉ាក់ដោយចេស១សរសៃ។        ទាញប្រព័ន្ធ​-ទនៀមទំលាប់១​របស់ជនជាតិ​​​Dao ​​នៅNam Bung ( រូបថត៖Internet)  ទោះបីស្អាតឫមិន​ស្អាត​ក៏ដោយ​ ក៏ប៉ុន្តែ​ បណ្តាអ្នកកាន់ម៉ាស៊ីន​សុទ្ធតែមាន បំណងចង់ផ្សព្វផ្សាយបែបផែនផលិតកម្ម​ របរប្រពៃណី​ឫ របៀបរស់នៅរបស់ ជនជាតិខ្លួន។បណ្តារូបភាពស្អាតបំផុត​​ មានអត្ថន័យ បំផុត​នឹងបានដាក់តាំង នៅក្នុងពិធីបុណ្យផ្លូវវិថី១ លើកតម្កើងវប្បធម៏បណ្តា ជនជាតិវៀតណាមដែល រៀបចំនៅហាណូយនាពាក់កណ្តាលខែមេសាក្នុង ឪកាសទិវាវប្បធម៏បណ្តា ជនជាតិ​ទី​១៩​មេសា​ខាងមុខនេះ​៕