បុណ្យតេតនៅទីក្រុងហូជីមិញ
30/01/2013 12:19
VOV-និទាឃៈរដូវថ្មីបានមកដល់លើទឹកដីវៀតណាម។ រួមជាមួយប្រជាជននៅគ្រប់ទិសទីនៅទូទាំងប្រទេស ប្រជាជនទីក្រុងហូជីមិញកំពុងអំណរស្វាគមនិទាឃៈ រដូវឆ្នាំម្សាញ់សំរិទ២០១៣។ បទយកការណ៍របស់ To Tuan អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមបានឆ្លុះបញ្ចាំងបរិយាកាសទទួលបុណ្យតេតនៅទីក្រុងហូជីមិញ។

បុណ្យតេតនៅទីក្រុងហូជីមិញ VOV-ក្នុងឆ្នាំ២០១២កន្លងទៅ ក្នុងកាលៈទេសៈលំបាករួម ប៉ុន្តែទីក្រុង ហូជីមិញនៅទទួលបានរាល់សមិទ្ធិគួរឲ្យកត់សម្គាល់។ នោះគឺល្បឿនកំណើន GDP របស់ទីក្រុងនៅកើនឡើង៩,២% កើនជា១,៨៣ដងបើប្រៀបនឹងកំរិតមធ្យម របស់ប្រទេសទាំងមូល។ ក្នុងឆ្នាំកន្លងទៅបណ្ដាសំណង់ហេដ្ឋានរចនាសម្ព័ន្ធ ដែលសំរេចបានរួមចំណែកធ្វើឲ្យមុខម៉ាត់របស់ទីក្រុងមានការផ្លាស់ប្តូរក្នុងនោះ មានសំណង់ផ្លូវក្រោមដី Thu Thiem ជាសំណង់ទំនើបបំផុតនៅដំបន់អាស៊ី- អាគ្នេយ៍និងអាគ៌ាសំណង់ស្ពាន់ផ្លូវគោកទំនើបផ្សេងៗទៀត។ ក្នុងប៉ុន្មានថ្ងៃនេះ ទូទាំងទីក្រុងហាក់ដូចជាបានពាក់អាវថ្មីចំរុះព៌ណ។ នៅកណ្ដាលទីក្រុងកន្លែងណាក៏ពោពេញទៅដោយចង្កៀងផ្កាសម្លេងកំសាន្តរបស់ កុមារ។ បណ្ដាវិថីនៅខ័ណ្ឌទី១ ជំវិញផ្សារ Ben Thanh វិហារកាតូលិក Duc Ba ដូច ជាវិថី Nguyen Du, Dong Khoi, Nguyen Hue ជាដើមត្រូវបានតុបតែងដោយចង្កៀងផ្កាមានរាងម្សាញ់ជានិមិត្តរូបរបស់ឆ្នាំម្សាញ់សំរិទ២០១៣។ ប៉ុន្តែលេចធ្លោបំផុត នៅជាបរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។ ពេញលើវិថី គឺផ្ការាប់ម៉ឺទងចម្រុះព៌ណ។ បណ្ដាវិថីនៅខ័ណ្ឌទី១ ជំវិញផ្សារ Ben Thanh វិហារកាតូលិក Duc Ba ដូចជាវិថី Nguyen Du, Dong Khoi, Nguyen Hue ជាដើមត្រូវបានតុបតែងដោយចង្កៀងផ្កាមានរាងម្សាញ់ជានិមិត្តរូបរបស់ឆ្នាំម្សាញ់សំរិទ២០១៣។ ពិធីបុណ្យផ្ការួមជាមួយបណ្ដាកម្មវិធីសំដែងសិល្បៈរាំម៉ុងសាយលើវិថីធ្វើឲ្យទឹកចិត្តអ្នកចូលរួមកាន់តែសប្បាយរីករាយ។បងស្រី Huynh Thi Tam ជាជនមួយ រូបនៅវិថី Le Van Sy ខ័ណ្ឌទី១០បានសំណេះសំណាលថា៖ “ខ្ញុំបានឃើញថានៅទីនេះគ្រប់រូបសប្បាយរីករាយណាស់។ គេទទួល និទាឃៈរដូវជាមួយស្មារតីយ៉ាងអូអរអធិកអធម្ម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសូម ប្រសិទ្ធិពរជនគ្រប់រូបទទួលបុណ្យតេតសប្បាយរីករាយសុភមង្គល់និងសង្ឃឹមថា ក្នុងឆ្នាំថ្មីអ្វីៗផ្លាស់ប្តូរតាមទិសល្អបំផុត។” លេចធ្លោបំផុតនៅជាបរិយាកាសពិធីបុណ្យផ្កានិទាឃៈរដូវនៅវិថី Nguyen Hue។ រីឯលោក Do Van Khai អ្នកសង្កាត់ An Khanh មួយនាក់ខ័ណ្ឌទី២ទីក្រុង ហូជីមិញបានឲ្យដឹងថាមុននេះមកកណ្ដាលទីក្រុងត្រូវចំណាយពេលវេលា សំរាប់ជិះសាឡាងតែឥឡូវនេះគ្រាន់តែចំណាយប៉ុន្មាននាទីធ្វើដំណើរឆ្លងផ្លូវ ក្រោមដី Thu Thiem ឆ្លងកាត់ទន្លេ Sai Gon។ “ចូលឆ្នាំថ្មីខ្ញុំចង់ឲ្យប្រទេសជាតិមានការកែលំអរខាងសេដ្ឋកិច្ច។ សេដ្ឋកិច្ច ឆ្នាំកន្លងទៅជួបការលំបាកខ្ញុំមានចំណងថាឈានចូលឆ្នាំថ្មីស្ថានភាពល្អជាងមាន ភាពងាយស្រួលជាងឆ្នាំចាស់។ សូមប្រសិទ្ធិពរឲ្យមិត្តវ័យក្មេងប្រជាជនទីក្រុងឆ្នាំថ្មី មួយសប្បាយរីករាយនិងពោពេញទៅដោយសុភមង្គល។” ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនាការបាញ់កាំជ្រួចផ្កានោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។ និទាឃៈរដូវឆ្នាំនេះ ប្រជាជនទីក្រុងបានមានបន្ថែមកន្លែងមួយដើម្បីទស្សនា ការបាញ់កាំជ្រួចផ្កា។ នោះគឺអាគ៌ា Bitexco មានកំពស់៦៨ជាន់។ដែលត្រូវបាន សាងសង់ជារាងទងផ្កាឈូកដោយកញ្ចក់បង្កើតចំណុចពិសេសនៃបរិយាកាស ស្ថាប័ត្យកម្ម ក្លាយទៅជានិមិត្តរូបឲ្យការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសកម្មរបស់ទីក្រុង។ លោកDo Quoc Le អ្នកបំរើនៅអាគ៌ាបានឲ្យដឹងថា៖ “នៅនាទីចូលឆ្នាំថ្មីពិធីស្វាគមអំណរឆ្នាំថ្មីត្រូវបានរៀបចំឡើងនោទីនេះពី ម៉ោង១០ដល់ម៉ោង១២និង៣០នាទីជាមួយកម្មវិធីចម្រៀងតូរតន្ត្រីនិងពិសារតែ។ រួមជាមួយនោះនៅមានកម្មវិធីរាំម៉ុងសាយជូនអ៊ាំងបាវទៀតផង។ មុនពេល ត្រឡប់មកគ្រួសារវិញបានថតរូបទុកជាអនុស្សាវរីយ៍៕”
Related
More








