VOV WorldVOV World
អាវផាយ-និមិត្តរូបវប្បធម៏១របស់វៀតណាម។
06/04/2012 08:43
អាវផាយជាប្រភេទសំលៀកបំពាក់ប្រពៃណី១របស់នារីវៀតណាម ត្រូវបានកាត់ដេរដោយព្រែទន់គ្រប់ព័ណ។នារីវៀតណាមជានិច្ចកាល ពាក់អាវផាយក្នុងបណ្តាពិធីបុណ្យពិធីការសំខាន់និងក្នុងការជួប្រា ស្រ័យជាដើម។
អាវផាយ-និមិត្តរូបវប្បធម៏១របស់វៀតណាម។
(VOVWORLD)អាវផាយជាប្រភេទសំលៀកបំពាក់ប្រពៃណី១របស់នារីវៀតណាម ត្រូវបានកាត់ដេរដោយព្រែទន់គ្រប់ព័ណ។នារីវៀតណាមជានិច្ចកាលពាក់អាវ ផាយក្នុងបណ្តាពិធីបុណ្យពិធីការសំខាន់និងក្នុងការជួប្រាស្រ័យជាដើម។អាវផាយ និងភាពស្អាតរបស់វាបានក្លាយទៅជាមោទនះភាពរបស់នារីវៀតណាម។ រូភាពអាវផាយវៀតណាមត្រូវបានរកឃើញតាមរូបភាពឆ្លាក់លើផ្ទៃស្គសំរិទ្ឋនិង វត្ថុតាង Dong Son មុននេះរាប់ពាន់ឆ្នាំហើយ។នាដើមសតវត្សទី២០អាវផាយភាគ ច្រើនរបស់នារីទីក្រុងរួមមានផ្ទាំងចំនួន៥។ក្នុង​នោះផ្ទាំងធំចំនួន៤ត្រូវបានចាត់ទុក ជានិមមិត្តរូបរបស់ឪពុកម្តាយនិងផ្ទាំងតូចជានិមិត្តរូបរបស់អ្នកពាក់អាវ។ពីអាវផាយ មាន៥ផ្ទាំងនេះជំនាន់ជនវៀតណាមជាច្រើនបានកែប្រែប្រួលនិងឆ្នៃប្រឌិតទៅជាអាវ ផាយរបស់នារីវៀតណាមនាសព្វថ្ងៃនេះ។តាមវិចិត្រការិនី​ Doan Thi Tinh ​ថាះអាវផាយ ប្រពៃណី របស់វៀតណាមមានការរិះរកនិងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាកាលពីឆ្នាំ ១៩៧៥មក។លោកស្រីចែករំលែកថា   “ខ្ញុំចូលចិត្តការលាយព័ណក្នុងសំលៀកបំពាំក់ របស់នារីវៀតណាម។អាវ  ផាយ របស់នារីវៀតណាមលេចចេញម៉ូតក្នុងប៉ុន្មានឆ្នាំនៃ ទស្សវត្តទី៥០ដល់ឆ្នាំ១៩៧៥។កាលពីឆ្នាំ១៩៧៥មកអាវផាយវៀតណាមមានការផ្លាស់ ប្តូរជាច្រើន។អាវផាយវៀតណាមត្រូវបានសំដែងនៅប្រទេសជាច្រើន “។ ​​​​ខុសប្លែកពីអាវ​ Kimono របស់ជប៉ុន​ឬអាវ​Hanbokរបស់កូរ៉េខាងត្បូង  អាវផាយរបស់ វៀតណាមមានលក្ខណះប្រពៃណីផងនិងលក្ខណះទំនើបផង។អាវផាយអាចប្រើប្រាស់ នៅ ឪកាស​ជាច្រើននិងអាចប្រើធ្វើជាសំលៀកបំពាក់នៅស្ថាប័នឫជាឯកសណ្ឋានទៅ រៀនទៀតផង។ស្តីពីភាពស្អាតរបស់អាវផាយ​សាស្រ្តចា្យ​  Ngo Duc Thinh អនុប្រធានសាមគមវប្បធម៏ប្រជាប្រិយទ្វីបអាស៊ីចាត់ទុកថា​:   “ ទោះបីជាមានលក្ខណះ បិទបាំង ប៉ុន្តែអាវផាយនៅ សំដែងបាននូវភាពស្អាតនៃរាងកាយរបស់នារី។ពេលពាក់អាវផាយភាពស្អាតបំផុតរបស់នារីត្រូវបានសំដែងចេញ។បានជាអាវផាយ ជាភាពស្អាតដោយឡែកក្នុងសំលៀកបំពាក់របស់នារីវៀតណាម។                                        អាវផាយវៀតណាម ភាពស្អាតរបស់អាវផាយ​វៀតណាមពីយូរៗមកបានក្លាយទៅជាប្រភពនិពន្ឋសំរាប់កវី​ អ្នកអក្សសាស្រ្ត​និងតន្រ្តីករនិពន្ឋបណ្តាវណ្ណកម្ម អក្សសាស្រ្ត​និងសិល្ប។ក្នុងការប្រឡង បវកញ្ញាពីមុនមកអាវផាយរបស់នារីវៀតណាមទទួលបានការវាយតំលៃខ្ពស់ពីមិតភ័ក្ត អន្តជាជាតិនិងកាលពីឆ្នាំ២០០៧មកអាវផាយបានក្លាយទៅជាសំលៀកបំពាក់ជាផ្លូវការ ក្នុងការប្រឡងបវកញ្ញាផែនដីដែលបានរៀបចំឡើងនៅទីក្រុង​ Nha Trang  ខែត្រ​Khanh Hoa(វៀតណាម)៕