VOV WorldVOV World
សំលេងស្គរបុណ្យនៅឃុំ Son Vi
01/02/2013 09:29
មកដល់ឃុំ Son Viស្រុក​ Lam Thaoខេត្ត Phu Thoភាគខាង ជើងវៀតណាមនាប៉ុន្មានថ្ងៃចុងឆ្នាំខ្ញុំបានលឺសូរសំលេង ស្គរបុណ្យដ៍ចៃដន្យ។សូរសំលេងស្គរបុណ្យបានរន្ទឺឡើង ពីសាលាភូមិ។
សំលេងស្គរបុណ្យនៅឃុំ Son Vi
                        រូបថត​Internet Vovworld-នៅទីលានសាលាភូមិមានជនប្រមាណ៥នាក់កំពុងអង្គុយវាយ ស្គរ។នេះជាពេលហាត់វាយស្គរដើម្បីត្រៀមឲ្យទិវាបុណ្យរបស់ឃុំដែលធ្វើ ឡើងនាថ្ងៃទី៣ខែទី១គិតតាមច័ន្ទគតិសំលេងស្គរបុណ្យដើរតួនាទីសំខាន់ ក្នុងជីវិតព្រលឹងរបស់ប្រជាជននៅជនបទ។លោក Kieu TrungHieuជា ជន១រូបដែលទូងស្គរបុណ្យអោយដឹងថា៖“ ក្រោយពីសំលេងស្គររន្ទឺឡើង អ្នកឃុំដឹងថា៖ថ្ងៃនេះឃុំមានពិធីបុណ្យ      “។ សាលាភុមិវិហារទាំងឡាយនៅឃុំ Son Viសុទ្ឋតែជាទីសក្ការបូជាបណ្តា ឧត្តមសេនីយ៍នៃរាជកាលស្តេចHung។ក្រៅពីអ្នកឃុំពិធីបុ្យរបស់ឃុំSon Viទាក់ទាញការចូលរួមរបស់ជ​​នជាច្រើននាកមកពីខេត្តជិតខាងដូចជា Vinh Phuc Tuyen Quang Yen Baiទៀតផង។ស្តីពីប្រការនេះលោកBui Van Thanhប្រធានក្រុមសិល្បះរបស់សមាគមជនចាស់ជរាឃុំ Son Viអោយ ដឹងថា៖ “ស្គរបុណ្យគ្រាន់តែបានប្រើនាថ្ងៃដែលឃុំមានពិធីបុណ្យប៉ុណ្ណោះ។ នោះគឺទិវាបុណ្យរបស់ ឃុំ Son Viនាថ្ងៃទី៣ខែទី១គិតតាមច័ន្ទគតិទិវាសែន បាយថ្មីនាថ្ងៃទី៨ខែទី៤តាមច័ន្ទគតិឬទិវាបោសប្រាសាទបូជាអ្នកតាការពារ ភូមិនាថ្ងៃទី១៨ខែទី១២តាមច័ន្ទគតិ“។                         ពិធីបុណ្យឃុំ Son Viស្រុក​ Lam Thaoខេត្ត Phu Tho (រូបថត Internet) សំលេងស្គរបុណ្យបានស៊ីជំរៅក្នុងការយល់ដឹងមនោសញ្ចេតនារបសើអ្នក ឃុំSon Viនិងមិនអាចខ្វះក្នុងបណ្តាពិធីបុណ្យបានឡើយ។លោក Bui Van Kyជាអ្នកឃុំ១រូបបានអោយដឹងថា៖កាលនៅតូចលោកបានចូលចិត្តស្តាប់ សំលេងស្គរណាស់។លោកអោយដឹងថា៖“ ពេលសំលេងស្គរបុណ្យឃុំ Son Viលាន់រន្ទឺឡើងជនគ្រប់រូបឃើញមានអ្វី២ពិសិដ្ឋនិងបួងសួងឲ្យអ្នកឃុំជួប តែសេចក្តីសុខ      “។ រាប់ពាន់ឆ្នាំប្រវត្តិសាស្រ្តបានកង្លងផុតទៅហើយនិងសំលេងស្គរបុណ្យបាន ស៊ីជំរៅក្នុងជិវិតខាងព្រលឹងនិងស្មារតីរបស់អ្នកឃុំ Son Vi។ទោះបីរស់ឆ្ងាយ ពីឃមក៍ដោយក៍អ្នកឃុំ Son Viជានិច្ចកាលនឹកសំលេងស្គរបុណ្យដ៍រណ្តំ ដែលលាន់រន្ទឺឡើងនៅទិវាបុណ្យធំៗរបស់ឃុំ៕

More