Thanh Hoa អភិរក្សបេតិកភ័ណ្ឌកំពែងរាជកាល Ho
24/01/2013 03:03
VOV-កំពែងរាជកាល Ho បេតិកភ័ណ្ឌវប្បធម៍ ពិភពលោក កំពុងបានក្លាយទៅជាកន្លែងទេសចរណ៍ គួឲ្យទាក់ទាញចំពោះភ្ញៀវទេសចរណ៍ក្នុងនិងក្រៅ ប្រទេស។ ប៉ុន្តែរួមជាមួយការអភិវឌ្ឍន៍ទេសចរណ៍ ការអភិរក្សពង្រីករាល់តំលៃវប្បធម៍របស់សំណង់ស្ថាប័ត្យកម្មដ៏វិសេសវិសាលមានអត្ថន័យ ពិសេសជាមួយប្រវត្តិសាស្ត្រវៀតណាម កំពុងជាបញ្ហាបន្ទាន់បានដាក់ចេញចំពោះអ្នកធ្វើ វប្បធម៍ក៏ដូចជាទេសចរណ៍ Thanh Hoa។

Thanh Hoa អភិរក្សបេតិកភ័ណ្ឌកំពែងរាជកាល Ho VOV-ស្ថិតនៅមានចំងាយពីទីក្រុង Thanh Hoa ប្រមាណ៥០គីឡូម៉ែត្រតាម ទិសពាយ័ព្យ កំពែងរាជកាល Ho ជាសំណង់ស្ថាប័ត្យកម្មដ៏វិសេសវិសាលត្រូវ បានស្ដេច Ho Quy Ly សាងសង់នាឆ្នាំ១៣៩៧ ក្នុងទេសភាពធម្មជាតិដ៏អស្ចារ្ស នៅកណ្ដាលទន្លេចំនួន២ គឺទន្លេ Ma និងទន្លេ Buoi ចំណុះស្រុក Vinh Loc។ កំពែងត្រូវបានសាងសង់ពីបណ្ដាផ្ទាំងថ្មធំៗ បង្ហាញពីការអភិវឌ្ឍន៍បច្ចេកទេស ស្ថាបត្យកម្មនិងរៀបចំទីក្រុងជាមួយសម័ត្ថភាពខ្ពស់របស់ជនវៀតណាមមុន នេះ៦សតវត្ស។ នៅសិក្ខាសាលាមួយស្ដីពីការពារនិងពង្រីកតំលៃបេតិកភ័ណ្ឌ កំពែងរាជកាល Ho មតិជាច្រើនបានចាត់ទុកថា ត្រូវការពារឲ្យត្រូវនឹងប្រភព ដើម មិនត្រូវបានប្រែក្លាយរូបរាងដើមនៃកេរ៌្តដំណែល ពីព្រោះនេះជា គោលការណ៍រក្សាដ៏ដែលតំលៃរបស់កេរ៌្តដំណែលតាមច្បាប់បេតិកភ័ណ្ឌនិង ការកំណត់ផ្សេងៗរបស់ UNESCO។ លោក Ho Quang Son សមាជិកគណៈ ប្រតិបត្តិមជ្ឈឹមសមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាម និងជាប្រធានសម្ព័ន្ធ សមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាមនៅខេត្ត Thanh Hoa បានឲ្យដឹងថា ខេត្ត Thanh Hoa នឹងតាំងបង្ហាញវត្ថុបុរាណស្រាវជ្រាវនៅក្នុងកំពែងបុរាណ និងប្រមូលបានពីប្រជាជនបំរើឲ្យភ្ញៀវទស្សនា។ “Thanh Hoa មានកត្តិយសពេលមានបេតិកភ័ណ្ឌវប្បធម៍ពិភពលោកមួយ។ ដូច្នេះគណៈកម្មាធិការប្រជាជនខេត្ត ស្ថាប័នផ្នែកនិងវិនិយោគិនមានផែនការ មួយអភិរក្សផ្សព្វផ្សាយកំពែងរាជកាល Ho ចំពោះភ្ញៀវទេសចរណ៍ក្នុងនិង ក្រៅប្រទេស។” កំពែងបុរាណរាជកាល Ho បានទទួលប័ណ្ណទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍ពិភពលោក រីឯលោក Pham Van Chay អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Vinh Loc បានចាត់ទុកថាទន្ទឹមនឹងការរក្សារាល់តំលៃលេចធ្លោសកលរបស់ កំពែងរាជកាល Ho ត្រូវលើកកំពស់ការផ្សព្វផ្សាយទេសចរណ៍និងមាន សកម្មភាពជាក់ស្ដែងកែលំអរលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាជន។ “តាំងពីពេល កំពែងរាជកាល Hoត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌមក ប្រជាជនដំបន់សប្បាយចិត្តណាស់ និងមោទនៈភាពដោយសារគេជាប្រជាជន ដំបន់បេតិកភ័ណ្ឌ។ ដូច្នេះប្រជាជនមានការយល់ដឹងការពារស្ដារគេរ៌្តដំណែល។ ប្រជាជនជាច្រើននាក់បានស្ម័គ្រចិត្តប្រគល់ដីដើម្បីធ្វើផ្លូវជុំវិញបេតិគភ័ណ្ឌក៏ ដូចជាធ្វើជញ្ជាំងការពារ។” កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌវប្បធម៍ពិភពលោកនិងក៏ជាធនធានទេសចរណ៍ហួសពីថ្នាក់ជាតិ។ប្រសិនបើចង់ពង្រីកបានតំលៃបេតិកភ័ណ្ឌ មុន បង្អស់ត្រូវយល់ដឹងដ៏ត្រឹមត្រូវនៅថ្នាក់រដ្ឋអំណាចនិងប្រជាជនថា ការពង្រីក តំលៃបេតិកភ័ណ្ឌមិនត្រូវវិវាទជាមួយការអភិរក្សបេតិកភ័ណ្ឌឡើយ ទន្ទឹមនឹង នោះត្រូវតភ្ជាប់ជាមួយបណ្ដាកន្លែងទេសចរណ៍ផ្សេងៗក្នុងដំបន់និងក្នុង ប្រទេស។ លោក Do Quang Trong នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌ កំពែងរាជកាល Ho បានឲ្យដឹងថា ក្រោយពិធីទទួលប័ណ្ណបេតិកភ័ណ្ឌពិភព លោក បរិមាណភ្ញៀវទស្សនាមណ្ឌលកេរ៌្តដំណែល កំពែងរាជកាល Ho បាន កើនជា៣ដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ “អំពីយូអង្វែងយើងខ្ញុំនឹងផ្សាភ្ជាប់រាល់តំលៃបេតិកភ័ណ្ឌជាមួយ ទេសចរណ៍និងនាំផ្លូវបេតិកភ័ណ្ឌ កំពែងរាជកាល Ho រស់ក្នុងសហគមន៍និង ឃោសនាដល់ជនគ្រប់រូបដំបន់នីមួយៗ។ មជ្ឈមណ្ឌលនិងមន្ទីរវប្បធម៍កីឡា និងទេសចរណ៍ខេត្ត Thanh Hoa កំពុងអនុវត្តផែនការតាមគំរោងការអភិវឌ្ឍន៍ ទេសចរណ៍របស់ខេត្ត។” ត្រូវបានលើកដម្កើងគឺពិបាកទៅហើយ ប៉ុន្តែការរក្សាបេតិកភ័ណ្ឌក្រោយ ពេលបានលើកដម្កើងដើម្បីរាល់តំលៃរបស់បេតិកភ័ណ្ឌនោះភ្លឺចិញជែងក្នុងសហគមន៍គឺជារឿងដ៏វែងនិងពិបាកជាងនេះទៅទៀត។ ជាមួយការខំប្រឹង ប្រែងរបស់រដ្ឋអំណាចនិងប្រជាជន រួមជាមួយការជួយឧបត្ថម្ភរបស់អង្គការ UNESCO កំពែងរាជកាល Ho នឹងមិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេថែមទាំង ក្លាយទៅជាកន្លែងទេសចរណ៍គួឲ្យទាក់ទាញនៅដំបន់ Thanh Hoa ទៀតផង៕
Related
More








