តំលៃនៃបណ្តាតែមផ្សព្វផ្សាយរូបភាពវៀតណាម
27/04/2013 05:51
ដូចប្រទេសជាច្រើនលើសកលលោក ការប្រមូលតែម បានអភិវឌ្ឍន៍នៅវៀតណាមដ៍ទូលំទូលាយ។ចំពោះអ្នក លេងតែម ការប្រមូលតែមមិនត្រឹមតែជាការលេងសប្បាយ សំដៅបង្កើនការយល់ដឹងអំពីប្រវត្តិសាស្រ្តវប្បធម៏សិល្បះ ប៉ុណ្ណោះទេថែមទាំងរួមចំណែកឧទ្ទេសនាមអំពីរូបភាពវៀតណាម និងមនុស្សវៀតណាម ចេញទៅពិភពលោកទៀតផង។

Vovworld-បង្កើតឡើងមុននេះពាក់កណ្តាលសតវត្ស សមាគមតែម វៀតណាមបានទាក់ទាញអ្នកលេងគ្រប់វ័យអាយុចូលរួម។នៅទូទាំង ប្រទេសវៀតណាមមានគ្លឹបតែមឬបន្ទប់តាំងបង្ហាញតែមជាច្រើនដែល ជួយអ្នកលេងបំពេញការលេងសប្បាយរបស់ខ្លួន។នៅទីក្រុងហាណូយ មានកន្លែង១ដែលបានប្រៀបជាផ្សារតែមនោះគឺផ្ទះលេខ៦០វិថីTrieu Viet Vuong។ពេលព្រឹកថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍អ្នកលេងតែម ជាច្រើនកុះករបែជាមកដល់ទីនេះដើម្បីជួបជុំផ្លាស់ប្តូរទិញលក់ តែ។ លោកPham Hao ជាអ្នកប្រមូលតែម១រូបអោយដឹងថា៖ “តែមនិមួយៗផ្តល់ មកតំលៃជាច្រើន។ពីព្រោះថាតែមដូចជាវណ្ណះកម្មផ្ទាំងគំនូរវិចិត្រកម្ម១ ។ មានវត្តមាននៅទីកន្លែងណាតែមនឹងរួមចំណែកឃោសនាអំពី ព្រឹត្តិការណ៍ ជាពិតប្រាកដ។ឧទាហ៖មានជនខ្លះៗមិនដែលបានមកទស្សនាឈូងសមុទ្រ HaLongជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកនៅ វៀតណាម ។ប៉ុន្តែតាមរយះ តែមគេអាចស្គាល់ដល់ឈូងសមុទ្រHaLongនិងនៅវៀតណាមមានបេតិ កភ័ណ្ឌជាច្រើន “។ ជាផ្សារតែមលេខ១៦០វិថី Trieu Viet Vuong ហាណូយ( រូបថត VOV) នៅវៀតណាមតែជានិច្ចកាលប្រមូលតាមប្រធានបទដូចជាតែមស្តីពី សត្វ រុក្ខជាតិ រមណីយ៍ដ្ឋានធម្មជាតិនិងប្រធានបទស្តីសង្រ្គាម។ក្នុង មជ្ឈដ្ឋានអ្នកប្រមូលតែមហាណូយ លោក Le DucVanល្បីឈ្មោះជាជន១រូប ដែលមានតែមកម្រមានអំពីប្រធានបទនារី។លោកNguyen Tien Dat ជាអ្នក លេងតែមល្បីឈ្មោះ១រូបនៅទីក្រុងហាណូយអោយដឹងថា៖ “តែមផ្តល់មក តំលៃជាច្រើនណាស។តែមដូចជាសារមន្ទីតូច១នៃប្រទេសជាតិ១ ។វាជា កសិណសាក្សីប្រវត្តិសាស្រ្តនៃគ្រប់សម័យកាល។ដោយ ហេតុនេះវាមាន ការទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកលេង “។ ក្នុងសម័យដែលបច្ចេកវិទ្យាអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះការផ្លាស់ប្តូរពត៏មាន ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។តាមរយះការប្រមូលតែមបណ្តាអ្នកលេង មិនត្រឹមតែបង្ហាញទឹកចិត្តជក់ចិត្តប៉ុណ្ណោះទេថែទាំងបំប៉នចំណេះដឹងអំពី ប្រវត្តិសាស្រ្តក្នុងអតីតកាលទៀតផង៕
Related








