VOV WorldVOV World
តំលៃរបស់បណ្ដាឯកសារ Chau Ban
14/06/2014 05:35
Vovworld-បណ្ដាឯកសារប្រវត្តិសាស្ត្រកត់ត្រាអំពីអធិប តេយ្យភាពសមុទ្រ​កោះដែនដីភាគច្រើនគឺព្រះរាជ្យក្រិត្យ ឬដែលហៅថា Chau ban និងសៀវភៅប្រវត្តិសាស្ត្ររបស់ រាជកាល Nguyen ដូចជាក្រាលប្រវត្តិរបស់ Dai Nam, Dai Nam thuc luc, ភូមិសាស្ត្ររបស់ Dai Nam ឯកភាព (Dai Nam nhat thong chi) ជាដើម។ បណ្ដាព្រះមហាក្សត្ររាជកាល Nguyen មានសតិអារម្មណ៍មុនក៏ដូច ជាក្រោយអំពី​ អធិបតេយ្យភាពដែនដីដែនសមុទ្រនិងបង្កើតបានប្រព័ន្ធគោល នយោបាយអំពី សមុទ្រកោះក៏ដូចជាការអនុវត្តអធិបតេយ្យភាពលើបណ្ដា កោះនិយាយរួមនិង​ប្រជុំកោះទាំងពីរ Hoang Sa, Truong Sa និយាយដោយ ឡែក។
តំលៃរបស់បណ្ដាឯកសារ Chau Ban
តំលៃរបស់បណ្ដាឯកសារ Chau Ban (VOV)         Vovworld-រាជកាល Nguyen បានបង្កើតនាឆ្នាំ១៨០២ និងបញ្ចប់នាឆ្នាំ​១៩៤៥។ ប៉ុន្តែមុននោះជាង២រយឆ្នាំ គិតតាំងពីឆ្នាំ១៥៥៨ បណ្ដាស្ដេចត្រាញ់ Nguyen ពីស្ដេច ត្រាញ់ Nguyen Hoang ដល់ Nguyen Phuc Nguyen, Nguyen Phuc Chu, Nguyen Phuc Thuan សុទ្ធតែមានគុណបំណាចដ៏ធំធេងក្នុងការបើកទូលាយដែនដីពី​ដំបន់ Thuan Hoa ដល់ដំបន់ដីភាគខាងត្បូងនិងដំបន់សមុទ្រភាគខាងត្បូងនិង​នីរតីនៃមាតុ ប្រទេស។ ក្នុងពេលដែល Nguyen Anh ស្ដេចដំបូង​របស់​រាជកាល Nguyen យក ឈ្មោះគឺ Gia Long បានបន្តស្មារតីដោយធ្វើឲ្យខ្លួនមានអនុភាបនិងបូរណភាព ដែនដីដែនសមុទ្ររបស់បណ្ដាស្ដេច Nguyen។         សាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc វិទ្យាស្ថានវៀតណាមវិទ្យា​និង​វិទ្យាសាស្ត្រអភិវឌ្ឍន៍បានឲ្យដឹងថា៖         “ស្ដេច Gia Long ជាអ្នកដែលប្រកាសយ៉ាងខ្លាំងក្លានូវ​អធិបតេយ្យ​ភាពរបស់ វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa។​ អ្នកផ្សាយសាសនា ពាណិជ្ជករ និងអ្នកយល់ច្បាស់ស្ថានភាពសមុទ្រខាងកើត​របស់វៀតណាមពេលនោះចាត់ទុកថា ស្ដេច Gia Long បានបង្ហូតទង់​ជាតិរបស់ខ្លួននៅប្រជុំកោះ Hoang Sa។”         ឆ្លងទៅដំណាក់កាលគ្រប់គ្រងអំណាចរបស់ព្រះមហាក្សត្រ Minh Menh ជា​ព្រះមហាក្សត្រទី២របស់រាជកាល Nguyen បានជំរុញសកម្មភាពអនុវត្ត​អធិបតេយ្យ​ភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ឡើងកំពស់ថ្មី។ ព្រះ មហាក្សត្រ Minh Menh បានបញ្ជូនក្រុមការងារចេញ​ទៅ​ប្រជុំ​កោះ Hoang Sa ដើម្បី ត្រួតពិនិត្យវាស់វែងបោះបង្គោលព្រំខ័ណ្ឌសីមា។​ សាស្ត្រចារ្សរងបណ្ឌិត Nguyen Cong Viet ប្រធានស្ដីទីវិទ្យាស្ថានស្រាវជ្រាវអក្សរ Han-Nom បានឲ្យដឹងថា៖         “ក្នុងព្រះរាជ្យក្រិត្យបានកត់ត្រាច្បាស់លាស់គឺបង្គោលព្រំខ័ណ្ឌសីមាមាន​ប្រវែង ៥ម៉ែត្រ។ ការបោះបង្គោលព្រំខ័ណ្ឌសីមានៅបណ្ដាកោះបង្ហាញនូវ​អធិបតេយ្យភាព របស់យើង។​ បញ្ហាទី២គឺត្រួតពិនិត្យគូរផែនទីដំណើរការ​កំណត់​បង្កើតមូលដ្ឋាន រដ្ឋបាល បញ្ជូនប្រជាជនទៅនេសាទមច្ឆាជលផល។ នោះជា​ទស្សនៈ​វិស័យរបស់ សម័យកាលសក្តិភូមិសម្បូររុងរឿង។ គ្មានពេលណា​ប្រទេស​យើងទូលាយដូចជា សម័យកាលព្រះមហាក្សត្រ Minh Menh ឡើយ។”         ក្នុងប្រព័ន្ធព្រះរាជ្យក្រិត្យរាជកាល Nguyen ដែលកំពុងរក្សាបាន មានព្រះ​រាជ្យ ក្រិត្យចំនួន១០ក្នុងសម័យកាលព្រះមហាក្សត្រ Minh Menh និយាយដល់​សកម្មភាព​អធិបតេយ្យភាព។ ព្រះរាជ្យក្រិត្យមួយបានឲ្យដឹងថា នាឆ្នាំ១៨៣០​មាននាវារបស់ បារាំងឆ្លងកាត់ដំបន់សមុទ្រ Hoang Sa ត្រូវគឿង។​ព្រះមហាក្សត្រ Minh Menh បាន ប្រគល់ឲ្យអ្នកប្រមុខច្រកទ្វាសមុទ្រ Da Nang ចេញទៅកន្លែង​នោះជួយសង្គ្រោះ ដឹកជញ្ជូនមនុស្សនិងទំនិញលើនាវាត្រឡប់មកកំពង់ផែប្រកប​ដោយសុវត្ថិភាព។ សាស្ត្រាចារ្សបណ្ឌិត Nguyen Quang Ngoc បានសង្កត់ធ្ងន់​ថា៖         “ប្រការនេះបានបង្ហាញនូវការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់អ្នកប្រមុខ​រដ្ឋអំពី សមត្ថកិច្ចរបស់ខ្លូននិងអធិបតេយ្យភាពរបស់ខ្លួននៅដំបន់សមុទ្រដែល​បាន អះអាង។”         ឆ្លងទៅសម័យកាលព្រះមហាក្សត្រ Thieu Tri តួនាទីរបស់ព្រះមហាក្សត្រ​ក្នុង​ ការ​រៀបចំសកម្មភាពអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa បានបង្ហាញដ៏​ច្បាស់ លាស់។​ ព្រះមហាក្សត្របានយាងមកបញ្ជាដោយផ្ទាល់ការបញ្ជូន​ក្រុម​នាវា​ទូក ចេញទៅប្រជុំកោះ Hoang Sa។         សម័យកាលព្រះមហាក្សត្រ Tu Duc ជាដំណាក់កាលលំបាក ប៉ុន្តែការ​អនុវត្ត​អធិបតេយ្យភាពនៅដំបន់សមុទ្រ Hoang Sa និង Truong Sa នៅតែ​បាន​រក្សា។ សាស្ត្រាចារ្ស Nguyen Quang Ngoc បានសង្កត់ធ្ងន់ថា៖         “នាឆ្នាំ១៨៦៩ នាវារបស់ចិនលើផ្លូវឆ្លងកាត់ប្រជុំកោះ Hoang Sa ត្រូវ​គឿង។​ ព្រះមហាក្សត្រ Tu Duc បានបញ្ជាឲ្យមន្ត្រីចេញទៅទីនោះរៀបចំការជួយ​សង្គ្រោះ។​ សកម្មភាពនេះបានបង្ហាញថាព្រះមហាក្សត្រ Tu Duc ជាព្រះ​មហាក្សត្រ​មានចិត្ត សម្បុរសធម៍ មានការទទួលខុសត្រូវរបស់អ្នកប្រមុខនៃប្រទេសមួយ​ដើម្បីធានា សុវត្ថិភាពសំរាប់មធ្យោបាយបរទេសដែលកំពុងធ្វើសកម្មភាពនៅក្នុងអធិបតេយ្យ ភាពដែនសមុទ្ររបស់វៀតណាមនិងក៏សម្ដែងនូវអធិបតេយ្យភាព​របស់ខ្លួនក្នុង ពេលដែលប្រទេសជាតិជួបការលំបាកជាច្រើននាគ្រានោះ។”         បណ្ដាព្រះមហាក្សត្ររាជកាល Nguyen បានបន្សល់ទុកនូវបេតិកភ័ណ្ឌដ៏​ធំ​សម្បើមគឺមនសិការអធិបតេយ្យភាពដែនសមុទ្រដេនដីនិងប្រទេសជាតិវៀត ណាមមួយពី Ha Giang ដល់ជ្រោយ Ca Mau។ នោះក៏ជាមេរៀនប្រវត្តិសាស្ត្ររាជ កាល​នេះបន្សល់ទុកឲ្យជំនាន់ក្រោយៗ៕