VOV WorldVOV World
វៀតណាមបង្កើនការងារអភិរក្យនិងពង្រីកតំលៃនៃបណ្តាកេរ្តិ៍ដំណែល ប្រវត្តិសាស្រ្តនិងវប្បធម៏។
23/03/2012 07:55
ការដោះស្រាយល្អនៃទំនាក់ទំនងរវាងសេដ្ឋកិច្ចេជាមួយវប្បធម៏និយាយ រួមនិងរវាងការងារអភិរក្យជាមួយការអភិវឌ្ឍន៍និយាយដោយឡែកនា បច្ចុប្បន្ន ជាបញ្ហាមានលក្ខណះពិភពលោកទាំងមូលនិងទទួលបានការ យកចិត្តទុកដាក់ពីប្រទេសទាំងឡាយពិសេសគឺនៅបណ្តាប្រទេសកំពុង អភិវឌ្ឍន៍និងធ្វើសមាហរណកម្មដូចជាវៀតណាម។
វៀតណាមបង្កើនការងារអភិរក្យនិងពង្រីកតំលៃនៃបណ្តាកេរ្តិ៍ដំណែល ប្រវត្តិសាស្រ្តនិងវប្បធម៏។
(VOVWORLD)-ការដោះស្រាយល្អនៃទំនាក់ទំនងរវាងសេដ្ឋកិច្ចេជាមួយវប្បធម៏និយាយរួម និងរវាងការងារអភិរក្យជាមួយការអភិវឌ្ឍន៍និយាយដោយឡែកនាបច្ចុប្បន្ន ជាបញ្ហាមាន លក្ខណះពិភពលោកទាំងមូលនិងទទួលបានការយកចិត្តទុកដាក់ពីប្រទេសទាំងឡាយ ពិសេសគឺនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងធ្វើសមាហរណកម្មដូចជាវៀតណាម។ក្នុងកាលទេសះរួមនេះបណ្តាអ្នកគ្រប់គ្រងនិងអ្នកជំនាញការវប្បធម៏វៀតណាមកំពុងរិះរក វិធីអភិរក្សនិងពង្រីកតំលៃរបស់គេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនិងវប្បធម៏រាប់ពាន់កន្លែងនៅវៀត ណាម។គិតដល់ខែតុលាឆ្នាំ២០១០ នៅទូទាំងប្រទេសវៀតណាមមានកេរ្តិ៍ដំណែលប្រវត្តិ សាស្រ្តនិងវប្បធម៏ជាង​៤ម៉្មឺនកន្លែងដែលក្នុងនោះមានគេរ្តិ៍ដំណែលជាង៣ពាន់កន្លែងត្រូវ បានបញ្ជូលក្នុងបញ្ជីរាយនាមកេរ្តិ៍ដំណែលជាតិ។ក្នុងរយះពេលច្រើនឆ្នាំកន្លងមកបណ្តា ជំនាន់ជនវៀតណាមបានខំប្រឹងប្រែងរក្សា ជួសជុលកែលំអកេរ្តិ៍ដំណែលរាប់សសែន កន្លែង។ប៉ុន្តែកេរ្តិ៍ដំណែលមួយចំនួនមានអាយុះចំណាស់ពី២០០ដល់៣០០ឆ្នាំដែលត្រូវខូច ខាតដ៍ធ្ងន់ធ្ងរដោយសាររងឥទ្ឋិពលនៃសង្រ្គាមនិងពេលវេលាទាមទារឲ្យមានការជួសជុល ភ្លាម។ប៉ុន្តែការជួសជុលកែលំអត្រូវរក្សាឲ្យបាននូវព្រលឹងនៃកេរ្តិ៍ដំណែល។ស្តីពីប្រការនេះ ប្រធានគ្រប់គ្រងកេរ្តិ៍ដំណែលនិងរមណីដ្ឋានទីក្រុង​ហាណូយ​លោក​ Nguyen Doan Tuan  ចាត់ទុកថា: “  ចំពោះសំណង់ ដែលត្រូវខូតខាតរលំហើយនោះយើងមិនអាចមិនប្រើវត្ថុ ធាតុដើមថ្មីបានឡើយ។តាមខ្ញុំគឺយើងមិនផ្លាស់ប្តូរអំពីរូភាពស្ថាបត្យកម្មទំហុំនិងទីតាំង នៃកេរ្តិ៍ដំណែលនោះ“។ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនិងវប្បធម៏ស្ទើតែទាំងអស់នាបច្ចុប្បន្ននេះត្រូវបានធ្វើអាជីវកម្ម ទេសចរណ៍ក្នុងបំណងមានប្រភពចំណាយដើម្បីជួសជុលកែលំអកេរ្តិ៍ដំណែល។ប៉ុន្តែប្រការ សំខាន់បំផុតគឺផ្សពផ្សាយឧទ្ទេសនាមអំពីតំលៃប្រវត្តិសាស្រ្តវប្បធម៏នៃកេលំអកេរ្តិ៍ដំណែល ជាមួយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ដោយហេតុនេះនាយកមជ្ឈមណ្ឌលសកម្មភាព វប្បធម៏វិទ្យាសាស្រ្ត​Van Mieu – QuocTu Giam លោកDang Kim Ngocបានចាត់ទុកថាការអភិ វឌ្ឃន៍និងពង្រីកតតំលៃកេលំអកេរ្តិ៍ដំណែលគង់វង់ជាមួយគ្នា។លោកនិយាយថា : “ ក្រៅពី ភារកិច្ចទទួលភ្ញៀវទេសចរ ឃោសនាអំពីតំលៃ នៃកេលំអកេរ្តិ៍ដំណែល វប្បធម៏វិទ្យាសាស្រ្ត​ Van Mieu – QuocTu Giam ជាមួយភ្ញៀទេសចរ  យើងខ្ញុំនៅអនុវត្តការងារអភិវឌ្ឍន៍ជួសជុល កែលំអកេរ្តិ៍ដំណែលទៀតផង“។ គប្បីអះអាងថាការងារអភិវឌ្ឃន៍ថែរក្សានិងពង្រីកតំលៃនៃបណ្តាកេរ្តិ៍ដំ-ណែលប្រវត្តិសាស្រ្តវ​ប្បធម៏មិនត្រឹមតែជាភរកិច្ចរបស់បណ្តាអ្នកគ្រប់គ្រងប៉ុណ្ណោះទេថេមទាំងជាភារកិច្ចរបស់ សហគមន៍ទាំងមូលទៀតផង។បណ្ដិត​Pham Quoc Quan នាយកសារមន្តីបដិវត្តន៍វៀតណាម ចាត់ទុកថា​: “កេរ្តិ៍ដំណែល  របស់មិនថាជាប្រទេសណាក៍ត្រូវប្រគល់ឲ្យសហគមន៍ពង្រីក តំលៃនៃ កេរ្តិ៍ដំណែល  នេះឲ្យត្រូវទិសកំណត់និងមានការណែនាំការគ្រប់គ្រងយ៉ាងម៉ត់ចត់“។                                                                                   សារមន្ទីបដិវត្តន៍វៀតណាម( Internet). តាមបណ្តាអ្នកជំនាញការថាសកម្មភាពអភិរក្ស កេរ្តិ៍ដំណែល  បេតិកភ័ណវប្បធម៏ជនិច្ចកាល ត្រូវការមានការកំណត់ទិសការគ្រប់គ្រងនិងរៀបចំអនុវត្តព្រមៗគ្នាពីថ្នាក់រដ្ឋដល់អង្គភាព ជំនាញនិងសហគមន៍សង្គម។គោលដៅរបស់បណ្តាអ្នកគ្រប់គ្រងនិងអ្នកជំនាញការ វប្បធម៏នៅវៀតណាមនាបច្ចុប្បន្ននេះគឺបន្តផ្សារភ្ជាប់ការងារអភិរក្សពង្រីកតំលៃនៃ កេរ្តិ៍ដំ ណែល  ជាមួយជិវភាពរស់នៅសម័យរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង ដំណើរការធ្វើសមាហរណកម្មអន្តជាតិ៕