វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។
17/02/2012 05:15
(VOVWORLD)- តន្ត្រីជាសំលេងរបស់ព្រលឹង នឹងជន ជាតិនិមួយៗនៅវៀតណាម សុទ្ធតែមានក្នុងខ្លួននូវចរិត លក្ខណះពិសេសដោយឡែកអំពីប្រភេទសិល្បះនេះ។ នឹងសំលេងព្រលឹងរបស់ជនរួមជាតិខ្មែរគឺជាវង់ភ្លេងពិណពាទ្យ។

(VOVWORLD)- តន្ត្រីជាសំលេងរបស់ព្រលឹង នឹងជនជាតិនិមួយៗនៅវៀតណាម សុទ្ធតែមានក្នុងខ្លួននូវចរិតលក្ខណះពិសេសដោយឡែកអំពីប្រភេទសិល្បះនេះ។ នឹង សំលេងព្រលឹងរបស់ជនរួមជាតិខ្មែរគឺជាវង់ភ្លេងពិណពាទ្យ។ ប្រគំផ្លេងពិណពាទ្យ(រូបថត៖ Internet) ជនរួមជាតិខ្មែរផ្សារខ្ជាប់ជាមួយវង់ភ្លេងពិណពាទ្យដូចជាស្រមោលអន្ទោលតាម ប្រាណ។រាល់គំនិតគិតគូរ មនោសញ្ចេតនាសប្បាយរីករាយឬទុក្ខព្រួយ សុទ្ធតែត្រូវ បានសម្តែងតាមរយះចង្វាក់ភ្លេង។លោក Ly Phat -ប្រធានក្រុមតន្ត្រីពិណពាទ្យ១ក្រុម ឲ្យដឹងថា៖នាសព្វថ្ងៃភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ ត្រូវបានលេងកំសាន្តនៅ ក្នុងបណ្តាថ្ងៃពិធីបុណ្យទានដូចជាពិថីបុណ្យអកអំបុកពិធីបុណ្យផ្កាបុណ្យចូលឆ្នាំថ្មី។ពេលសប្បាយក៏លេង ពេលទុក្ខព្រួយក៏លេងប្រភេទភ្លេងនេះដែរ។លោកបន្តថា៖ ទាំងប្រុសនឹងស្ត្រីសុទ្ធតែអាចលេងកំដរប្រភេទឧបករណ៏ភ្លេងនេះ។ចំពោះជនរួម ជាតិខ្មែរពេលដែលភ្លេងបន្លឺឡើង សំនៀងពេលធំ ពេលតូច ចង្វាក់ពេលញាប់ពេល រង្វើល រាល់ការទុក្ខកង្វល់រលាយបាត់ទៅ។អារម្មណ៏មនុស្សនាពេលនេះហាក់ដូចជា លាយឡំ ចូលក្នុងចង្វាក់ភ្លេងនិមួយៗ វត្តនិមួយៗតែងតែមានក្ក្រុមភ្លេងពិណពាទ្យ១ក្រុម(រូបថត៖ Internet) វង់ភ្លេងពិណពាទ្យគឺជាភ្លេងបុរាណខ្មែរ១បែបដែលជនរួមជាតិខ្មែរនិយមប្រើ ប្រាស់ដើម្បីកំដរពេលបុណ្យទានឬបុណ្យសព។វង់ភ្លេងពិណពាទ្យគឺជាឧបករណ៏ គោះដំដែលមានបណ្តាឧបករណ៏ដូចរនាតឯក រនាតធុង រនាតដែក គងវង់ធំ គងវង់ តូច ស្រឡៃធំស្រឡៃតូច ស្គរធំស្គរសម្ភោរជាដើម។ស្គរធំគឺជាប្រភេទឧបករណ៏១ដែលស្ថិតនៅក្នុងវង់ភ្លេងពិណពាទ្យ។ការរៀបចំសម្តែងនៅក្នុងវង់ភ្លេងពិណពាទ្យ ចាំបាច់ត្រូវដាក់ស្គរធំទាំងគូនឹងសម្ភោរនៅខាងមុខនៃឧបករណ៏ដ៏ទៃទៀតក្នុងវង់ភ្លេង ពិណពាទ្យ ពីព្រោះសំនៀងរបស់ស្គរធំគឺជាសំនៀង១ ដែលខ្លាំងហើយសន្ធាប់ជាង គេ នៅក្នុងវង់ភ្លេងពិណពាទ្យ។ស្គរសម្ភោរជាប្រភេទឧបករណ៏ភ្លេងដែលមានមុខ ២ ដូចជា ស្គរធំ។វាមានកំពស់ល្មមនឹងមនុស្សអង្គុយទះប្រគំបាន។ប្រភេទឧបករណ៏រ នាតឯក មានស្នូកកោងទ្រវែងដោយមានផ្លែសំនៀងចំនួន២១ធ្វើអំពីឬស្សីឬឈើ ដោតតំរៀបគ្នា ដោយខ្សែ ហើយចងព្យួរលាតសន្ធឹងពីខោលម្ខាងទៅខោលម្ខាងទៀត ឲ្យផុតពីគែម ស្នូក ងាយស្រួលនឹងបន្លឺសំនៀងបានល្អ។ឧបករណ៏ភ្លេងរនាតធុងរួម ផ្សំមានដូចជា រនាតឯក ដោយមានផ្លែសំនៀងចំនួន១៦តែប៉ុណ្ណោះ។វង់ភ្លេងពិណ ពាទ្យនៅមាន គងវង់ធំគងវង់តូចទៀតផង។គងវង់ធំមានផ្លែពីធំទៅតូច។គេយកផ្លែ គងមកចងដង្ហែរ គ្នាជាជួរតាមលំដាប់សំនៀង។ផ្លែធំឬសំនៀងធំបានដាក់នៅខាង ឆ្វេង។ បន្ទាប់មកផ្លែតូចឬ សំនៀងតូចនៅស្តាំ។ផ្លែសំនៀងមានពកចំកណ្តាលហៅ ថាដោះគង។ ប្រគំភ្លេងពីណពាទ្យនៅក្នុងពិធីបុណ្យទាន១(រូបថត៖ Internet) នៅរដូវពិធីបុណ្យអកអំបុក ឬ Festival ស្រូវអង្ករ ដែលរៀបចំនៅសុកត្រាំងនា ឆ្នាំ២០១១កន្លងទៅ ពេលដែលវង់ភ្លេងពិណពាទ្យបានប្រគំឡើងម្តងៗក៏ទាក់ទាញ មនុស្ស ជាច្រើនមកកំសាន្ត។អ្នកលេងភ្លេងពិណពាទ្យមិនម៉ែនជាសិល្បះករជំនាញ ទេ។គេជាសិប្បករ-កសិករ។លោក Nguyen Uyen-ប្រធានក្រុមពិណពាទ្យ១ក្រុម នៅទីក្រុង សុកត្រាំងបានឲ្យដឹងថា៖ក្រៅពីបុណ្យប្រណាំងទូកង ជនរួមជាតិខ្មែរនៅ មានវង់ភ្លេង ពិណពាទ្យទៀតផង។វត្តណាក៏មានក្រុមភ្លេងពិណពាទ្យដែរ។ឥឡូវនេះ ដោយសារមានរដ្ឋវិនិយោគជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ បានលើកស្ទុយ។ ជនរួមជាតិខ្មែរបង្កើត ក្រុមភ្លេងដើម្បីបំរើតំរូវការរបស់ខ្លួនដោយខ្លួនឯង។ ភ្លេង ពិណពាទ្យដែលលាន់លឺឡើងពីបណ្តាភូមិ វត្តអារាម្មខ្មែរ បានបញ្ជាក់នូវ ប្រការ១ ថា៖ជនរួមជាតិខ្មែរណាមបូរ បាននឹងកំពុងថែរក្សាអត្តសញ្ញាណវប្បធម៏របស់ ខ្លួន រួមចំណែកធ្វើសម្បូរបែបដល់ទុនវប្បធម៏សហគមបណ្តាជនជាតិវៀតណាម៕
Related








