VOV WorldVOV World
វប្បធម៍ប្រពៃណីរបស់ជនជាតិ Kinh
22/04/2013 09:13
VOV-វៀតណាមជាប្រទេសមានខឿនវប្បធម៍ដ៏សម្បូរ និងពហុបែប។ ក្នុង​សហគមន៍ជនជាតិទាំង៥៤របស់ វៀតណាម ជនជាតិ Kinh រឺដែលហៅថាជនវៀតមាន ទំនៀមទំលាប់ប្រពៃណីដ៏វិសេសត្រូវបានរក្សាពីជំនាន់ នេះទៅជំនាន់នោះ។ ជន​វៀតមានពិធីបុណ្យជាច្រើនមានអត្ថន័យក្នុងជីវភាព រស់នៅសហគមន៍។ ក្នុង​ជីវភាពស្មារតីជនវៀតមានក្តីជឿជាក់ចីរភាពដោយ ការអធ្យាស្រ័យក្នុងបណ្ដា​សាសនាដែលគេកាន់។ ក្នុងកម្មវិធីថ្ងៃនេះសូម អញ្ចើញលោកអ្នកនាងមក​ទស្សនាមណ្ឌលតាំងបង្ហាញឧទ្ទេសនាមអំពី ជនវៀតនៅសារៈមន្ទីជនជាតិ។
វប្បធម៍ប្រពៃណីរបស់ជនជាតិ Kinh
របរប្រពៃណីរបស់ជនវៀតគឺដាំស្រូវទឹកនិងនេសាទត្រី។ (vovworld.vn)          VOV-មណ្ឌលឧទ្ទេសនាមអំពីជនវៀតនៅសារៈមន្ទីជនជាតិវិទ្យាត្រឹមតែជា ស្តង់តាំងបង្ហាញមានទំហំប្រមាណ២០ម៉ែត្រក្រឡានៅសារៈមន្ទីជនជាតិវិទ្យា ប៉ុណ្ណោះ។ ជាមួយ​បរិវេណដ៏តូចប៉ុន្តែដោយមានរបៀបរៀបចំយ៉ាងល្អ បណ្ដាអ្នក ធ្វើការនៅសារមន្ទីក៏បាន​ឧទ្ទេសនាមយ៉ាងគ្រប់គ្រាន់ឲ្យភ្ញៀវទស្សនាអំពីជនជាតិ មួយស្រូបយកភាគច្រើន​ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។ ពាក្យ ឧទ្ទេសនាមរបស់បងស្រី Hoang Minh Nguyet កម្មាភិបាលការិយាល័យអប់រំ 'សារមន្ទីជនជាតិវិទ្យាបានជួយឲ្យភ្ញៀវ​ទស្សនាយល់ច្បាស់ជាងអំពីប្រពៃណី វប្បធម៍របស់ជនវៀត។         “ពីនេះនឹងជាការឧទ្ទេសនាមអំពីជនវៀត។ បើនិយាយដល់ជនវៀតគឺត្រូវ​ និយាយ​​ដល់​អរិយ្យធម៍ស្រូវទឹក អរិយ្យធម៍ភូមិឃុំ។ ចំពោះជនវៀតភូមិជា​អង្គភាព ​រដ្ឋបាល​ក៏ជាមជ្ឈមណ្ឌលវប្បធម៍សេដ្ឋកិច្ចនយោបាយសង្គម។” ក្នុងដំណាក់កាលមួយដួនស្លឹកជារូបភាពមួយផ្សាភ្ជាប់ជាមួយនារីវៀតណាម។ (vovworld.vn)         ពីយូមក ជនវៀតបានរស់នៅប្រមូលផ្ដុំក្នុងបណ្ដាភូមិរឺដែលហៅថា​ Cha។ ភូមិជា​ពាក្យ​ភាសា​ Nom មួយដើម្បីបង្ហាញអង្គភាពមនុស្សរស់នៅប្រមូលផ្ដុំ ប្រពៃណីរបស់ជន​វៀត​នៅជនបទ។ ភូមិវៀតនីមួយៗមានឈ្មោះចំនួន២។ ឈ្មោះ Nom រឺឈ្មោះវៀត​បុរាណជានិច្ចកាលផ្សាភ្ជាប់នឹងពាក្យ  Ke អមជាមួយពាក្យ Nom មួយផ្សេងទៀតវាពិបាក​បញ្ជាក់អំពីអត្ថន័យណាស់ដូចជា Ke Noi, Ke Goi, Ke Nga ជាដើមដែលត្រូវបានប្រើ​ប្រាស់​ក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។ ឈ្មោះ អក្សរ រឺឈ្មោះ Han-Viet បានប្រើប្រាស់ក្នុង​ឯកសារ​រដ្ឋបាលត្រូវបានប្រែតាមខ្យល់ ពាក្យពីឈ្មោះ Nom  ដូចជា Ke Noi គឺជា Co Nhue, Ke Goi គឺជា Tan Hoi, Ke Nga គឺជា Mieu Nha។ បណ្ដាភូមិរបស់ជនវៀតភាគ​ច្រើនស្ថិតនៅដំបន់ដីទាបនៅជិត នឹងទន្លេជ្រោះ។​ ដូច្នេះហើយបានជារបរប្រពៃណីរបស់ជន​វៀតគឺដាំស្រូវទឹកនិង នេសាទត្រី។         “វៀតណាមជាមួយលក្ខណ់ភូមិសាស្ត្រដ៏ងាយស្រួល មានឆ្នេសមុទ្រប្រវែង​ ជាង​៣ពាន់គីឡូម៉ែត្រនិងទន្លេជ្រោះជាច្រើនដូច្នេះរបរនេសាទត្រី​អភិវឌ្ឍន៍ ណាស់។ ដោយសារនោះរបរផលិតកម្មឧបករណ៍នេសាទត្រីក៏អភិវឌ្ឍន៍ដែរ។” ក្នុងផ្ទះរបស់ជនវៀតនីមួយៗបានដាក់តុធ្វើសក្ការបូជាជីដូនជីតា។ (vovworld.vn)         រួមជាមួយបណ្ដាឧបករណ៍នេសាទត្រី សារៈមន្ទីក៏បានលៃទុកបរិវេណដើម្បី​ឧទ្ទេសនាមអំពីរបរសប្បកម្មប្រពៃណីរបស់ជនវៀតដូចជារបរធ្វើដួន របរចាក់​ពុម្ភ​សំរិទ្ធរបរធ្វើគ្រឿងភាជន៍ជាដើម។         “នេះជារបរធ្វើដួនភូមិ​ Chuong។ ដួនធ្វើពីស្លឹក​ Lui។ ដើម្បីធ្វើឲ្យដួនជាប់បានយូ​ ល្អគេ​ត្រូវលាបប្រេងលើដួនមួយជាន់។ ដួនជិតស្និទ្ធជាមួយនារីវៀតណាមណាស់។ ​ក្នុង​ដំណាក់កាល​មួយដួនស្លឹកជារូបភាពមួយផ្សាភ្ជាប់ជាមួយនារីវៀតណាម។”         ផ្ទះស្នាក់នៅរបស់ជនវៀតត្រូវបានរៀបចំឲ្យសមស្របជាមួយបរិយាកាស​ទេសភាពធម្មជាតិនិងយកចិត្តទុកដាក់ដល់បណ្ដាកត្តាអាកាសធាតុដូចជាលក្ខណៈ ទិសរបស់ដីនិងទន្លេ។ ដំបន់ព្រៃភ្នំខុសពីដំបន់វាលទំនាបនិងដំបន់ឆ្នេសមុទ្រ។ ស្របតាម​ដំបន់​នីមួយៗដែលជនវៀតបានសាងសង់ផ្ទះសមរាប់ខ្លួនមួយឲ្យសម ស្របប៉ុន្តែត្រូវមាន​លក្ខណៈដូចគ្នា។ បងស្រី Vu Thi Thanh Tam កម្មាភិបាល ការិយាល័យស្រាវជ្រាវ​ប្រមូលផ្ដុំនៃគណៈកម្មាការវប្បធម៍វៀតណាមសារៈមន្ទី ជនជាតិវិទ្យាបានឲ្យដឹងថា៖         “ជាធម្មតាផ្ទះរបស់ជនវៀតមាន៣ល្វែងនិងមានកន្លែងចិញ្ចឹមសត្វ សួន​ចំការ​មួយនិងទីធ្លាដ៏ទូលាយ។ នៅបណ្ដាផ្ទះវៀតប្រជាជនបានដាំដើមឧសថ​បុរាណ ធ្វើជាបន្លែផង ធ្វើជាថ្នាំផង។ នៅទីនេះបានកសាងអាងទឹកភ្លៀង។​អាងទឹក​នេះ ត្រង់ទឹកភ្លៀងពីដំបូលផ្ទះតាមបំពង់រឹស្សីហូរចូលអាងទឹក។​”         ក្នុងផ្ទះរបស់ជនវៀតនីមួយៗបានដាក់តុធ្វើសក្ការបូជាជីដូនជីតា។ នេះក៏ ជា​ជំនឿធ្វើសក្ការៈបូជាដ៏វិសេសវិសាលរបស់ជនវៀត។ បងស្រី Nguyet បាន​ឧទ្ទេសនាមបន្ថែមទៀតថា៖         “នេះជាតុធ្វើសក្ការៈបូជារបស់គ្រួសារប្រធានត្រកូលមួយ។ នៅខាងក្នុង បាន​ដាក់ស្នែង។ នៅកណ្ដាលដាក់ផ្លែឈើ។ នៅខាងក្រៅដាក់បណ្ដាគ្រឿងធ្វើ សក្ការៈ​បូជាផ្សេងៗ។ លើតុធ្វើសក្ការៈបូជារបស់ជនវៀតបានផ្ដុំមកធាតុចំនួន៥ គឺ ធាតុដែកធាតុឈើធាតុទឹកធាតុភ្លើងនិងធាតុដី។”         ក្នុងជំនឿព្រលឹង ជនវៀតបានជឿជាក់ថា អាចទាក់ទងជាមួយទេវតា តាម​រយៈមនុស្សឋានកណ្ដាលនោះគឺអ្នកធ្វើបញ្ជាន់អរក្ស។ គេក៏ជាអ្នកបានបង្កើត ឡើងសិល្បៈ​ចម្រៀង Chau Van ដ៏វិសេសេវិសាល។ គោលដៅនៃពិធីបញ្ជាន់ អរក្សគឺសំដៅ​បួងសួងឲ្យសហគមន៍មានជីវភាពសម្បូធូធាសុភមង្គល់៕