(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមរដូវផ្ការីក បរិយាកាសពិធីបុណ្យដ៏រស់រវើកបានជ្រាបចូលពីភាគខាងត្បូងដល់ភាគខាងជើងនៃប្រទេស វៀតណាម។ ចាប់ពីការរៀបចំបែបទំនើបរហូតដល់ពិធីបុរមបុរាណ ហើយពិធីបុណ្យនីមួយៗមានលក្ខណៈដោយឡែក ដែលបម្រើជាកន្លែងសម្រាប់ការកម្សាន្តនិងការសម្រាកលំហែកាយ ហើយផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងក្នុងពេលដំណាលគ្នា ផ្សព្វផ្សាយសម្រស់ប្រពៃណីនៃបុណ្យ តេត។
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅលើផ្លូវនីមួយៗ អ្នកដែលនៅឆ្ងាយពីផ្ទះ កំពុងប្រញាប់ប្រញាល់វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ល...
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅទូទាំងប្រទេស បរិយាកាសសប្បាយរីករាយកំពុងរីក សាយភាយដល់គ្រប់ទីកន្លែង ចំពោះមុខភាពជោគជ័យ...
ក្រោយពីរយៈពេល ៨ ឆ្នាំ និស្សិតមានអាយុ ២១ ឆ្នាំ Phan Huy Bach បានវិលត្រឡបមករដ្ឋធានីហាណូយ វិញនាព្រឹកនិទាឃៈរដូវដ៏ត្រជ្រាក់ ពេញលេញដោយ ពន្លឺព្រះអាទិត្យ។ ប៉ុន្តែ ក្នុងដំណើរវិលត្រឡប់មកស្រុក កំណើតវិញ លើកនេះនៅមានមិត្តស្រីរបស់គាត់ម្នាក់ ទៀតជាជនជាតិបេឡារុស្សគឺកញ្ញា Marina Berezovikova ដែលជានិស្សិតឆ្នាំទី ៣ ផ្នែកសេដ្ឋកិច្ចវិទ្យា។ នេះគឺជា លើក ដំបួងហើយដែលនាងមកទស្សនានៅវៀតណាម។ អ្នកទាំង ២ បានសម្រេចលៃទុកមួយថ្ងៃដើម្បីស្វែងរកមេម័រ ក្នុងពេលកុមារភាពរបស់ Bach ឡើងវិញនៅទីក្រុងហាណូយ នេះ។ សូមអញ្ជើញលោកអ្នកនាងទៅដំណើរទស្សនានេះ រួមជាមួយយុវមិត្ត ២ រូបនេះតាមរយៈអត្ថបទសរសេរបស់ អ្នកនិពន្ធ Phuong Lien!
នៅតំបន់ខ្ពស់ A –pa- chai ឃុំ Sin Thau ស្រុកMuong Nhe ខែត្រDien Bienភាគពាយ័ព្យ(ភាគខាងជើងវៀតណាម) និទាឃរដូវថ្មី១កំពុងឈានមកដល់។ប៉ុន្តែកម្មាភិបាល ម្នាក់ៗយុទ្ឋជនម្នាក់ៗនៅប៉ូស្តិការពារព្រំដែន៣១៧ A –pa- chai-ជាតំបន់ព្រំដែនចែកជា៣រវាងប្រទេសវៀត ណាមប្រទេសចិននិងប្រទេសឡាវ-នៅរក្សាខ្ជាប់គាំភ្លើងដើម្បីការពារសុខសានត្រាណនៅ ខ្សែផ្លូវព្រំដែន។
Vovworld-ជនរួមជាតិជាជនជាតិ H’Mong នៅបណ្ដាខេត្ត ព្រៃភ្នំភាគខាងជើងវៀតណាមក្នុងប៉ុន្មានថ្ងៃនេះសប្បាយ រីករាយទទួលបុណ្យតេតប្រពៃណី។ បន្ទាប់ពីពិធីសែន ព្រេននៅតាមគ្រួសារនីមួយៗ តាំងពីព្រលឹមថ្ងៃទី១មករា បណ្ដាផ្លូវចូលទៅកណ្ដាលឃុំសុទ្ធតែពោពេញទៅដោយសំពតអាវពណ៌ចម្រុះ។ កំលោះក្រមុំ H’Mong បានមកដល់វាលដីទំនេរក្រោមជើងភ្នំដើម្បីលេងពិធីបុណ្យ។
វិលត្រឡប់មកប្រទេសវិញបន្ទាប់ពីសង្គ្រមវៀតណាម អតីតទាហានអាមេរិកជាច្រើននាក់ត្រូវការវិធីព្យាបាល ក្នុងបំណងធ្វើអោយមានការស្ងប់ចិត្តស្ងប់អារម្មណ៍។ពួកគេនៅដិតដាមដោយសង្គ្រមវៀតណាមជានិច្ច។តាម រយះ អង្គការផ្តើមគំនិតបេះដូងរបស់ទាហាន(SHI) បណ្តា អតីតទាហានអាមេរិកមានឱកាសវិលត្រឡប់មកប្រទេស វៀតណាមវិញហើយការឈឺឆាប់ទាំងអស់នោះប្រហែលជាធូស្រាល។
នាពលថ្មីៗនេះនៅប្រទេសវៀតណាមនិយាយរួមនិងនៅ ទីក្រុងហាណូយនិយាយដោយឡែកSalsaរបាំនៅតំបន់ Caribeបានក្លាយទៅជាសកម្មភាព១ដែលទាក់ទាញការចូល រួមរបស់មិត្តវ័យក្មេងជាច្រើននាក់។ជាសកម្មភាព១មាន លក្ខណះសហគមន៍ងាយលេងSalsaមិនត្រឹមតែបានរៀបចំឡើងនៅក្លឹបប៉ុណ្ណោះទេ ថែមទាំងនៅតាមដងវិថីទៀតផង។
Vovworld-ក្នុងជីវភាពរស់នៅដ៏អូអរនៅរដ្ឋធានី ប្រជាជន និងភ្ញៀវទេសចរណ៍អាចរកឃើញកន្លែងដ៏ស្ងប់ស្ងាត់ មួយដើម្បីលង់ខ្លួនក្នុងអារម្មណ៍រ៉ូម៉ានទិកនិងយល់បន្ថែម អំពីវប្បធម៍លោកខាងកើតរបស់ជនវៀតណាម។ ហាង តែ Thien Son អាស័យដ្ឋានលេខ៦៥វិថី Trung Liet ខ័ណ្ឌ Dong Da ជាកន្លែងមួយដែល មានសភាពដូច្នេះ។ នៅទីនេះភ្ញៀវមិនត្រឹមតែបានស្វែងយល់អំពីវប្បធម៍តែប៉ុណ្ណោះ ទេថែមទាំងមានពេលវេលាសំរាប់សំរាកលំហែកាយទៀតផង។
ទិវាអន្តរជាតិរបស់បណ្តាជនស្ម័គ្រចិត្ត(ទី៥ធ្នូ)គឺសំដៅ ចែករំលែករាល់សមិទ្ឋិផលដែលបណ្តាជនស្ម័គ្រចិត្តទទួល បានក្នុងឆ្នាំ។នេះក៍ជាឱកាសដើម្បីលើកដម្កើង បណ្តាជន ស្ម័គ្រចិត្តនិងអង្គការស្ម័គ្រចិត្តដែលបានមានការរួមវិភាគទាន ក្នុងសកម្មភាពរួមចំណែកជំរុញការអភិវឌ្ឍន៍នៃពិភពលោកទាំងមូលនិយាយរួម និងប្រទេសនិមួយៗនិយាយដោយឡែក។ នៅប្រទេសវៀតណាមជាពិសេសនៅ រដ្ឋធានីហាណូយទិវាអន្តរជាតិរបស់បណ្តាជនស្ម័គ្រចិត្តបានប្រព្រឹត្តទៅយ៉ាង ផុលផុសផងដែរ។
នេះជាលើកដំបូងដែល ផ្សារអណ្តែតទឹក Nam Bo-ចំណុច វប្បធម៌ពិសេសរបស់ប្រជាជននៅតំបន់ដីទឹកទន្លេ Nam Bo ខាងលិច(វៀតណាម)ត្រូវបានបង្កើតឡើងនៅភូមិវប្បធម៌ ទេសចរណ៍នសបណ្តាជនជាតិវៀតណាម។នេះជាសកម្ម ភាពលេចធ្លោបំផុតក្នុងសប្តាហ៍” មហាសាមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវៀតណាម“ ដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី២០ដល់ទី២៤វិច្ឆិកានៅទីក្រុងហាណូយ ។