(VOVWORLD) - អាជ្ញាធរបេនីននាថ្ងៃទី ៧ ខែធ្នូបានប្រកាសថា ប្រទេសនេះបានទប់ស្កាត់ផែនការធ្វើរដ្ឋប្រហារដោយក្រុមមន្ត្រីយោធា និងចាប់ខ្លួនមនុស្សជាច្រើននាក់ដែលពាក់ព័ន្ធ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបេនីន លោក Alassane Seidou បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានទប់ស្កាត់ និងបំបែកផែនការធ្វើរដ្ឋប្រហារដោយក្រុមមន្ត្រីយោធាតូចមួយក្រុម។