(VOVWORLD) - មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមនិងជលសាស្ត្រជាតិបានឲ្យដឹងថា នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ព្យុះ Koto ដែលជាព្យុះទី ១៥ ដែលចូលមកក្នុងសមុទ្រវៀតណាម មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រពីភាគពាយ័ព្យបែកខាងជើងនៃកោះ Song Tu Tay។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ព្យុះ Koto មានទំនោរផ្លាស់ប្តូរទិសដៅច្រើនដង ដែលធ្វើឱ្យគន្លងរបស់វាមិនអាចទាយទុកជាមុនបាន។