(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែមីនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Dong Xing ប្រទេសចិន នាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូការពារជាតិវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញមកចូលរួមសកម្មភាព ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នៅតំបន់ស្វយ័តក្វាងស៊ី Zhuang (ចិន)។