(VOVWORLD) - នាថ្ងៃទី១៦ ខែមីនា នៅទីក្រុងហាណូយ លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម រួមជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងនគរបាលចិន បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទីមួយនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "៣+៣" ថ្នាក់រដ្ឋមន្រ្តីការបរទេស ការពារជាតិ និងនគរបាលរវាងវៀតណាម-ចិន។