(VOVWORLD) - ដោយជួយជ្រោមជ្រែង និងអនុវត្តន៍ការណែនាំរបស់គណៈកម្មាធិការមជ្ឈិមនៃ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេស; ឃុំ សង្កាត់ ទីរួមខេត្ត តំបន់ពិសេស និងសាលារៀន បានប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា តាមនោះបង្ហាញពីមនោសញ្ចេតនា ជំនឿជាក់ និងការទទួលខុសត្រូវរបស់យុវវ័យចំពោះបក្ស និងមាតុភូមិ។