(VOVWORLD) - បន្ទាប់ពីការប្រកាសរបស់ការិយាល័យស្ថិតិទូទៅ អំពីអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,០២% ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ជាច្រើន បានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នា ដោយកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ហើយចាត់ទុកវៀតណាម ជាចំណុចភ្លឺដ៏កម្រមួយ នៅក្នុងសេដ្ឋកិច្ចអាស៊ីក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកនៅមានភាពមិនប្រាកដប្រជា។