logo

24/02/2022
ការបញ្ជាក់និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវអត្តចរិតនិងតម្លៃស្នូលរបស់សង្គមនិយម

(VOVWORLD) - សៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពី សង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់អគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទើបតែត្រូវបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែកុម្ភៈ បានទាក់ទាញចំណាប់អារម្មណ៍ពិសេសរបស់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវទ្រឹស្តី កម្មាភិបាល បក្ខជនប្រជាពលរដ្ឋទូទាំងប្រទេស។ ទឡ្ហីករណ៍ក្នុងសៀវភៅអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមបានបង្ហាញយ៉ាងច្បាស់និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវអត្តចរិតនិងតម្លៃស្នូលនៃលទ្ធិសង្គមនិយម លើវិស័យនយោបាយ សេដ្ឋកិច្ច ការកសាងបក្ស និងប្រព័ន្ធនយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។


17/02/2022
សង្គមនិយមជាមាគ៌ាត្រឹមត្រូវតែមួយគត់ដែលប្រជាជនវៀតណាមបានជ្រើសរើស

(VOVWORLD) - នៅពេលដែលសៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយមនិងមាគ៌ាទៅកាន់សង្គមនិយមនៅ វៀតណាម” និពន្ធឡើងដោយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានបង្ហាញផ្សព្វផ្សាយ អ្នកសរសេរប្លុកមួយចំនួន (blogger) ដែលមានអាសយដ្ឋាននៅក្រៅប្រទេសចាត់ទុកថា ទឡ្ហីករណ៍និងខ្លឹមសារនៅក្នុងសៀវភៅនេះគឺហួសសម័យ ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ ហើយថា ការជ្រើសរើសឈានឡើងសង្គមនិយមវៀតណាមគឺជាកំហុសមួយដែរ។ ទឡ្ហីករណ៍ទាំងនេះមានគោលបំណងធ្វើឲ្យរង្គោះរង្គើរជំនឿអំពីគោលដៅឧត្តមគតិរបស់បក្សនិងអនុវត្តន៍យុទ្ធសាស្ត្រ “ការវិវត្តដោយសន្តិភាព” របស់កងកម្លាំងអរិភាពចំពោះវៀតណាម។


13/01/2022
វៀតណាមអនុវត្តន៍សិទ្ធិជាម្ចាស់របស់ប្រជាជនកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមានទំនាក់ទំនងជិតស្និទ្ធ។ ដូច្នេះ ដើម្បីការពារនិងលើកកម្ពស់សិទ្ធិមនុស្សឱ្យមានប្រសិទ្ធ ភាព ទាមទារឱ្យមានការពង្រឹងនិងពង្រីក ប្រជាធិបតេយ្យ។ ឯកសារនៃមហាសន្និបាតលើកទី១៣ របស់បក្សបានកំណត់ថាៈ ដើម្បីអនុវត្តន៍និងលើកកម្ពស់ប្រជាធិបតេយ្យសង្គមនិយមយ៉ាងទូលំទូលាយ សិទ្ធិរបស់ប្រជាជនក្នុងភាពជាម្ចាស់ និងតួនាទីគ្រប់គ្រងដោយខ្លួនឯងរបស់ប្រជាជន និងពង្រីកកម្លាំងពលំនៃផែនមហាសាមគ្គីភាពជនជាតិទាំងមូល ពង្រឹងនិងបង្កើនទំនុកចិត្តរបស់ប្រជាជននិងបង្កើនការស្រុះចិត្តក្នុងសង្គម។


23/12/2021
តថភាពជាក់ស្តែងដ៏រស់រវើកនៃសេរីភាពជំនឿសាសនានៅប្រទេសវៀតណាម

(VOVWORLD) - បុណ្យណូអែល (ភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស) នៅថ្ងៃទី ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃបុណ្យរបស់គ្រិស្តបរិស័ទ ដូចជា កាតូលិកនិងប្រូតេស្តង់ ប៉ុន្តែតាំងពីយូរណាស់មកហើយ ពិធីបុណ្យនេះបានរួមចំណែកធ្វើឲ្យជីវភាពខាងព្រលឹងនិងវប្បធម៌កាន់តែសម្បូរបែប ហើយការពិតគឺជាឱកាសសម្រាប់ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល បង្រួបបង្រួមឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមគ្រប់រូប។ ដូច្នេះហើយ បុណ្យណូអែលពិតជាមានបង្កប់សារដ៏ខ្លាំងក្លាមួយអំពីសេរីភាពខាងជំនឿសាសនា បើទោះបីជាមានពាក្យសម្តីមួលបង្កាច់របស់ពួកជ្រុលនិយម ដើម្បីបដិសេធគោលនយោបាយសេរីភាពខាងជំនឿនិងសាសនារបស់បក្សរបស់រដ្ឋវៀតណាមក៏ដោយ។


16/12/2021
វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស

(VOVWORLD) - ក្រសួងការបរទេសវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ទើបបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្ម័គ្រចិត្តលើកទី២ ស្តីពីអនុសាសន៍នៃយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) វដ្តទី III របស់ វៀតណាម។ ការស្ម័គ្រចិត្តកសាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ UPR រួមជាមួយនឹងបេក្ខភាពចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ បានបញ្ជាក់ថា វៀតណាមតែងតែគោរពនិងចូលរួមយ៉ាងពេញលេញក្នុងយន្តការត្រួតពិនិត្យជាសកល (UPR) និងមានបំណងរួមចំណែកយ៉ាងសកម្ម មានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពជាងទៀតដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញនិងការពារសិទ្ធិមនុស្សជុំវិញពិភពលោក។


09/12/2021
វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ

(VOVWORLD) - អំពើពុករលួយមាននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងប្រទេសក្រីក្រផងដែរ។ ដូច្នេះហើយត្រូវមានការរួមដៃគ្នាធ្វើសកម្មភាព រួមកម្លាំងកាយក្នុងការប្រយុទ្ធ របស់សហគមន៍អន្តរជាតិដើម្បីប្រឆាំងនឹងការគំរាមកំហែងជាសកលនេះ។ ការងារបង្ការ ប្រឆាំងអំពើពុករលួយត្រូវបានបក្សនិងរដ្ឋវៀតណាមអនុវត្តន៍យ៉ាងខ្លាំងក្លា ចាប់តាំងពីវៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើពុករលួយនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ន។



25/11/2021
ពង្រីកតម្លៃវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ប៉ុន្មានឆ្នាំកន្លងទៅ ការកសាងវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ ដើម្បីឆ្លើយតបតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ តែងតែជាទស្សនៈមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម។ ឆ្នាំ ២០២១ បានគូសសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ នៅពេលដែល មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅសំខាន់ៗសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះ តួនាទីនៃវប្បធម៌ត្រូវបានសង្កត់ធ្ងន់ជាពិសេស។ ក្នុងដំណើរការនោះ សន្និសីទវប្បធម៌ជាតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺជាជំហានមួយដើម្បីអនុវត្តន៍ជាក់ស្តែង នូវទិសដៅ និងភារកិច្ចសំខាន់ៗ នៃការងារវប្បធម៌ក្នុងដំណាក់កាល ២០២១-២០២៥។


18/11/2021
រួមកម្លាំងកាយចិត្តក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល

(VOVWORLD) - ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល កំពុងប្រព្រឹត្តទៅនៅតំបន់លំនៅដ្ឋានទូទាំងប្រទេស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតរណសិរ្សឯកភាពជាតិវៀតណាម - ទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម។ នេះជាសកម្មភាពមានអត្ថន័យសំខាន់ណាស់ ក្នុងការខិតខំប្រឹងប្រែងបន្តពូនជ្រុំនូវប្រពៃណីដ៏ថ្លៃថ្នូរនៃផែនមហាសាមគ្គីជនជាតិទាំងមូលរបស់ប្រជាជាតិវៀតណាម។ ក្នុងបរិបទបច្ចុប្បន្ន ផែនមហាសាមគ្គីជនជាតិទាំងមូលបន្តបានលើកកម្ពស់ បង្កើតឡើងកម្លាំងពលំដើម្បីវៀតណាមសម្រេចបាននូវគោលដៅពីរ គឺការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្លាស់ប្តូរថ្មី និងសមាហរណកម្មអន្តរជាតិ។


11/11/2021
ខែកំពូលដើម្បីជនក្រីក្រ៖ វៀតណាមមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ

(VOVWORLD) - ខែកំពូល  “ដើម្បីជនក្រីក្រ” ឆ្នាំ ២០២១ កំពុងប្រព្រឹត្តទៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាក ដែលបណ្តាលឲ្យពលករជាច្រើនបាត់បង់ការងារ និងគ្មានប្រាក់ចំណូលសម្រាប់ធានាជីវភាពប្រចាំថ្ងៃ។ តាមនោះ សកម្មភាពនិងគោលនយោបាយកាត់បន្ថយភាពក្រីក្រក៏ត្រូវបានផ្លាស់ប្តូរស្របតាមតថភាពជាក់ស្តែង ដែលកាន់តែមានភាពសម្បូរបែប ដោយមិនត្រឹមតែការផ្តល់ជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការជួយឧបត្ថម្ភដល់ជីវភាពរស់នៅ ការងារ និងប្រាក់កម្ចីអនុគ្រោះដល់ជនក្រីក្រដើម្បីអ្នកទាំងនេះរួចផុតចេញពីភាពក្រីក្រប្រកបដោយចីរភាព។


04/11/2021
វៀតណាមផ្តល់អាទិភាពលើការជំរុញសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ

(VOVWORLD) -  ក្នុងសុន្ទរកថាដែលអញ្ជើញថ្លែងនៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលកំពុងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ ប្រការនេះគឺដើម្បីធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៃប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុនិងដើម្បីចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិក្នុងគោលដៅអភិវឌ្ឍន៍ដើម្បីសិទ្ធិមនុស្ស។


28/10/2021
វៀតណាមជំរុញការធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងពេញលេញ និងយ៉ាងម៉ឺងម៉ាត់រាល់អនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី III របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) និងមានវឌ្ឍនភាពយ៉ាងធំធេងក្នុងការជំរុញនិងធានាសិទ្ធិមនុស្ស ជាពិសេសក្នុងវិស័យពលកម្ម សង្គម និងសមភាពយេនឌ័រ។ សមិទ្ធិផលទាំងនេះគឺជាមូលដ្ឋានសម្រាប់បន្តអនុវត្តន៍នូវចក្ខុវិស័យ សេចក្តីណែនាំនិងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងទូលំទូលាយក្នុងស្មារតីមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។


វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត