logo



30/09/2021
ប្រទេសវៀតណាមមានកម្លាំងផ្ទៃក្នុងគ្រប់គ្រាន់ដើម្បីលោតផ្លោះទៅមុខនិងស្ថិរភាពសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - វៀតណាមកំពុងគ្រប់គ្រងដោយជោគជ័យ ជំងឺរាត្បាតកូវីដ-១៩ រលកទី ៤ ដែលជារលកមានកម្រិតស្មុគស្មាញបណ្តាល ឱ្យមានផលវិបាកច្រើនជាងការឆ្លងរាលដាលបីលើកមុននោះ។ ការដឹកនាំយ៉ាងខ្លាំងក្លារបស់បក្សនិងរដ្ឋាភិបាលរួមទាំងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ដោយបាវចនាថា “ពឹងផ្អែកលើប្រជាជន ពង្រីកកម្លាំងរបស់ប្រជាជន” បានបង្កើនការជឿទុកចិត្ត និងបង្កើតឡើងកម្លាំងសមកាលកម្ម ការសម្របខ្លួននិងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ ដើម្បីនាំប្រទេសជាតិវិលត្រឡប់ទៅរកសភាពធម្មតាតាមបែបគន្លងថ្មីនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។



16/09/2021
ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈ “យកប្រជាជនធ្វើជាឬសគល់” ក្នុងកិច្ចការផ្ទៃក្នុង

(VOVWORLD) - អញ្ជើញថ្លែងមតិនៅសន្និសីទទូទាំងប្រទេសនៃស្ថាប័នកិច្ចការផ្ទៃក្នុងសម្រាប់ដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ អគ្គលេខាមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានគូសបញ្ជាក់ពីការតម្រូវឲ្យស្ថាប័នកិច្ចការផ្ទៃក្នុងត្រូវយល់យ៉ាងជ្រាលជ្រៅនូវទស្សនៈ “ប្រជាជនជាឬសគល់” ទាំងក្នុងការគិតនិងទាំងក្នុងសកម្មភាពផង។ ស្ថាប័នទាំងនេះត្រូវតែកំណត់ថា ប្រជាជនជាមជ្ឈមណ្ឌលនិងជាប្រធានបទនៃកិច្ចការផ្លាស់ប្តូរថ្មី  កសាងនិងការការពារមាតុភូមិហើយត្រូវតែយកជីវភាពសុខសាន្តត្រាននិងសុភមង្គលរបស់ប្រជាជនជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង និងធ្វើជាប្រភពនៃសេចក្តីរីករាយរបស់ខ្លួន។


09/09/2021
“គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” ក្នុងគ្រាឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ ឡើយ

(VOVWORLD) -  ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង ហើយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ  បក្ស រដ្ឋនិងរដ្ឋាភិ បាលវៀតណាមបានអនុវត្តគោលនយោបាយនិងដំណោះស្រាយសមស្របជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចផងនិងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង ដោយធ្វើយ៉ាងម៉េចដើម្បី “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” នៅក្នុងគ្រារាតត្បាតនេះទាល់តែសោះ។ ក្នុងរលកឆ្លងរាលដាលជំងឺលើកទី ៤ នេះ បាវចនា“គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល” នៅតែបន្តបានអនុវត្តដើម្បីធានាសិទ្ធិរស់រានមានជីវិតនិងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋម្នាក់ៗ និងសហគមន៍សង្គមទាំងមូល។


26/08/2021
កងទ័ពប្រជាជនវៀតណាមប្រសូត្រចេញពីប្រជាជន ដើម្បីបម្រើប្រជាជន

(VOVWORLD) - ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងជាមួយសត្រូវ” កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងដ៏សំខាន់ដែលចូលរួមក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ជាពិសេសនៅបណ្តាខេត្តភាគខាងត្បូង។ ប៉ុន្តែ នៅទីនេះ ទីនោះ គឺមានការសង្ស័យអំពីគោលដៅនៃការប្រយុទ្ធដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជន ដើម្បីសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ការមួលបង្កាច់ បំផ្លើសការពិតនៅក្នុងបរិបទដែលប្រទេសជាតិទាំងមូលកំពុងខិតខំប្រឹងប្រែងរួមជាមួយប្រជាជននៅភាគខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាលដាលគឺពិតជាល្បិចកលពិសពុលនិងអមនុស្សធម៌ទៀតសោត។ 


12/08/2021
ទាំងអស់គ្នាដើម្បីគោលដៅរួមគឺការកសាងប្រទេសជាតិរឹងមាំ ប្រជាជនសម្បូរធូធារ

(VOVWORLD) - អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមសម័យប្រជុំលើកដំបូងរបស់រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦។ ក្នុងសុន្ទរកថានៅឯកិច្ចប្រជុំដ៏មានសារៈសំខាន់ដែលសំដៅអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើការសម្របសម្រួលដោយស៊ីចង្វាក់គ្នា របស់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាពខ្ពស់របស់បក្សទាំងមូល កងទ័ពទាំង មូលនិងប្រជាជនទាំងមូល ដោយស្មារតីស្រុះចិត្តគំនិតគ្នាដើម្បីអនុវត្តន៍រាល់ភារកិច្ចរបស់ប្រទេសជាតិនិងប្រជាជាតិ។


05/08/2021
វៀតណាមតែងតែយកចិត្តទុកដាក់និងធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

(VOVWORLD) -  រឿងរ៉ាវដ៏គួរឲ្យឈឺចាប់អំពីជនជាតិវៀតណាមចំនួន ៣៩ នាក់ដែលត្រូវស្លាប់នៅលើរថយន្តកុងតឺន័រកំពុងធ្វើដំណើរពីបែលហ្ស៊ិកទៅកាន់ចក្រភពអង់គ្លេសកាលពីខែតុលា ឆ្នាំ ២០១៩ បានញាំងឲ្យក្លាយជារឿងរ៉ាវស៊ើបអង្កេតឃាតកម្មធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប៉ូលីស Essex នៅចក្រភពអង់គ្លេស។ នៅក្នុងបរិបទដែលការជួញដូរមនុស្សខុសច្បាប់ទៅកាន់បណ្តាប្រទេសអឺរ៉ុបកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ ប៉ុន្តែវៀតណាមតែងតែយកចិត្តទុកដាក់ ដោយធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព បង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។


22/07/2021
អនុវត្តន៍សតិអារម្មណ៍ហូជីមិញដើម្បីកសាងនិងធ្វើឲ្យសុក្រិត្យនីតិរដ្ឋសង្គមនិយមវៀតណាម

(VOVWORLD) -  ក្នុងឱកាសបើកសម័យប្រជុំលើកទី ១ រដ្ឋសភាវៀត ណាមនីតិកាលទី ១៥ និងបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរណែនាំ លេខ០៥-CT/TW ចុះថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីពី “ជំរុញការរៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ”, ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “អនុវត្តន៍សតិអារម្មណ៍ហូជីមិញក្នុងសកម្មភាពតាក់តែងច្បាប់ រួមចំណែកដល់ការកសាងនិងសុក្រិត្យនីតិរដ្ឋសង្គមនិយមវៀត ណាម”។ ក្នុងអត្ថបទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចង្អុលបង្ហាញជាពិសេសអំពីសកម្ម ភាពនីតិប្បញ្ញត្តិ ក្នុងដំណើរការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម។


19/07/2021
ការទូតវ៉ាក់សាំង - គូសសញ្ញាលេចធ្លោនៃសមិទ្ធិផលការទូតក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១

(VOVWORLD) -  វិស័យកិច្ចការបរទេសរបស់វៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ ត្រូវបានអនុវត្តន៍ប្រកបដោយភាពបត់បែននិងភាពច្នៃប្រឌិត ហើយទទួលបានលទ្ធផលជាវិជ្ជមាន រួមចំណែកដល់ការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ក្នុងការសម្រេច "គោលដៅពីរទន្ទឹមគ្នា"។ ជាពិសេស នៅក្នុងសមិទ្ធផលរួមនោះ ពោលគឺនៅក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩  ការទូតវ៉ាក់សាំងត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា ដែលរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យជំហានដំបូងនៃយុទ្ធសាស្ត្រវ៉ាក់សាំង ដែលរដ្ឋាភិបាលវៀត ណាមបានដាក់ចេញ។



វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត