logo

08/07/2021
ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ធានានូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ

(VOVWORLD) -  សេរីភាពក្នុងការស្នាក់នៅគឺជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋដែលត្រូវបានទទួលស្គាល់ នៅក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋវៀត ណាម និងត្រូវបានបានចែងក្នុងបណ្តាឯកសារគតិយុត្តិស្តីពីការស្នាក់នៅ ដោយមានបទប្បញ្ញត្តិជាក់ស្តែង អំពីល័ក្ខខ័ណ្ឌនិងបែបបទសម្រាប់ការចុះបញ្ជីស្នាក់នៅ។ ច្បាប់ស្តីពីការស្នាក់នៅ (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ និងទើបចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ នោះ ពិតជាបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការបង្កើតលក្ខណៈងាយស្រួលក្នុងការបំពេញបែបបទរដ្ឋបាលសម្រាប់ប្រជាជន ជាពិសេស គឺសមស្របទៅនឹងដំណើរការផ្លាស់ប្តូរឌីជីថល ធ្វើកំណែទម្រង់បែបបទរដ្ឋបាល ធានាឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិសេរីភាពក្នុងការស្នាក់នៅ ដែលជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋ។


07/07/2021
យកសុភមង្គលរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែងនិងពឹងផ្អែកលើកម្លាំងពលំរបស់ប្រជាជន

(VOVWORLD) -  តបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោ បាយជុំវិញពិភពលោកនាយប់ថ្ងៃទី ៦ ខែកក្កដា។ នៅក្នុងកិច្ចប្រជុំដែលមានប្រធានបទ “ធ្វើការដើម្បីសុខុមាលភាពរបស់ប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅចំពោះមុខតំណាងមកពីគណបក្សនយោបាយនិងអង្គការនយោបាយ ជាង ៥០០ នៃប្រទេសចំនួន ១៦០ ប្រទេសជុំវិញ ពិភពលោក។


17/06/2021
សតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិវៀតណាម

(VOVWORLD) -  លោកប្រធានហូជីមិញគឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់បក្សនិងប្រជាជាតិវៀតណាម ជាគ្រូដ៏ឆ្នើមនៃបដិវត្តន៍វៀតណាម ជាវីរៈបុរសរំដោះប្រទេសជាតិ ជាយុទ្ធជនកុម្មុយនិស្តអន្តរជាតិដ៏ឆ្នើម និងជាអ្នកល្បីល្បាញខាងវប្បធម៌ពិភពលោកផងដែរ។ មរតកដែលលោកប្រធានហូជីមិញបានបន្សល់ទុកមកសម្រាប់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមគឺធំធេងនិងមានតម្លៃណាស់។ នោះគឺយុគ្គសម័យហូជីមិញ បុព្វហេតុហូជីមិញនិងសតិអារម្មណ៍ សីលធម៌ រចនាបទហូជមីមិញ  ដែលក្នុងនោះ សតិអារម្មណ៍ សីលធម៌និងរចនាបថរបស់ហូជីមិញគឺជាមរតកខាងស្មារតីដែលមិនអាចកាត់ថ្លៃបានដើម្បីកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់រូប រៀនសូត្រនិងធ្វើត្រាប់តាមផងដែរ។


27/05/2021
សិទ្ធិសេរីភាពខាងជំនឿសាសនាត្រូវបានធានាលើស្ថានភាពជាក់ស្តែង

(VOVWORLD) -  ពុទ្ធសាសនិកជាង ៤.៦០០.០០០ នាក់ (បួនលាន ៦ សែននាក់) នៅវៀតណាមទើបបានប្រារព្ធមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៥ - ឆ្នាំសកល ២០២១ នៅគ្រប់តំបន់ទូទាំងប្រទេស ក្នុងទម្រង់តាមអ៊ិនធឺណែត។ ទោះបីរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺរាតត្បាតក៏ដោយ ប៉ុន្តែ មហាពិធីបុណ្យវិសាខបូជានៅតែត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម ដែលជាសក្ខីភាពបង្ហាញថា សិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានធានាគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ តាមតថភាពជាក់ស្តែង រហូតមកដល់បច្ចុប្បន្ននេះបក្សនិងរដ្ឋវៀតណាម តែងតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរពនិងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា ដែលរួមចំណែកដល់ផ្ទាំងគំនូរ នៃសេរីភាពខាងជំនឿសាសនាលើ សកលលោកទាំងមូល។


13/05/2021
ក្រុមហ៊ុនគីមីអាមេរិកត្រូវតែទទួលខុសត្រូវអំពីផលវិបាកដែលបង្កឡើងដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម

(VOVWORLD) -  នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២១ តុលាការជម្រះក្តី Evry (ជាយក្រុងប៉ារីសប្រទេសបារាំង) បានច្រានចោលបណ្តឹងជាប្រវត្តិសាស្រ្តរបស់លោកស្រី Tran To Nga ប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ១៤ ក្នុងនោះមានក្រុមហ៊ុន Monsanto & Dow Chemical ពីបទផ្គត់ផ្គង់ជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតសម្រាប់យោធាអាមេរិកប្រើក្នុងអំឡុងពេលសង្គ្រាមនៅវៀតណាម។ សាធារណៈមតិអន្តរជាតិបានថ្កោលទោសចំពោះសេចក្តីសម្រេចនេះ ព្រមទាំងគាំទ្រលោកស្រី Tran To Nga នៅក្នុងបណ្តឹងជាប្រវត្តិសាស្ត្រនេះ ដើម្បីផលប្រយោជន៍របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត នៅវៀតណាម។


06/05/2021
ទៅបោះឆ្នោតគឺជាសិទ្ធិនិងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ប្រជាជនវៀតណាម

(VOVWORLD) -  នៅលើបណ្តាញសង្គមបច្ចុប្បន្នមាន “ពាក្យចលនា” ឲ្យម្ចាស់ឆ្នោតមិនទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់ អាណត្តិ ២០២១-២០២៦ នៅថ្ងៃទី ២៣ ខែ ៥ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះទាល់តែសោះ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏ប្រជាជនមួយចំនួនធំបានយល់ថា ការទៅបោះឆ្នោតគឺជាសិទ្ធិនិងកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋវៀតណាម។ ដើម្បីមានសិទ្ធិបោះឆ្នោត ប្រជាជាតិនិងប្រជាជនវៀតណាមទាំងមូល ត្រូវតស៊ូអស់រយៈពេលរាប់ពាន់ឆ្នាំហើយត្រូវលះបង់ទាំងសាច់ស្រស់និងឈាមស្រស់ ទើបសម្រេចបានសិទ្ធិនេះផងដែរ។



22/04/2021
ប្រភពដើមនៃស្មារតីសាមគ្គីជនជាតិវៀតណាមទាំងមូល

(VOVWORLD) -  ប្រជាជនវៀតណាមទើបបានប្រារព្ធពិធីបុណ្យសែនខួប របស់ស្តេច Hung នៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ (ពោលគឺថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិ)។ ក្នុងបេតិកភ័ណ្ឌវប្បធម៌របស់ប្រជាជនវៀតណាម វិហារ Hung និងបុណ្យសែនខួបស្តេច Hung គឺជានិមិត្តរូបនៃស្មារតីស្នេហាជាតិនិងកម្លាំងមហាសាមគ្គីភាពជនជាតិទាំងមូល។ បុណ្យសែនខួបរបស់ស្តេច Hung ជារៀងរាល់ឆ្នាំគឺជាពិធីបុណ្យដ៏ឧឡារិក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅនិងវិសេសវិសាលរបស់ប្រជាជនវៀតណាម ដោយបង្ហាញពីគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” រំលឹកដល់គុណបំណាច់របស់ស្តេច Hung ដែលបានកសាងនិងរក្សាប្រទេសជាតិ។



08/04/2021
វៀតណាមខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិក្នុងការជំនះនូវផលវិបាកបណ្តាលមកពីគ្រាប់មីន

(VOVWORLD) -  នាថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២១ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ជំនះពុះពារលើផលវិបាកដោយគ្រាប់មីននិងរក្សាសន្តិភាពជានិរន្ត៖ ពង្រឹងភាពស្អិតរមួតដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាង”។ ព្រឹត្តិការណ៍ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រនិងមានអត្ថន័យនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទិវាអន្តរជាតិស្តីពីការយល់ដឹងអំពីគ្រាប់មីននិងជួយឧបត្ថម្ភសកម្មភាពគ្រាប់មីនដែលត្រូវបានអង្គការសហប្រជាជាតិប្រារព្ធធ្វើឡើងនៅថ្ងៃទី៤មេសា ជារៀងរាល់ឆ្នាំ។


01/04/2021
បំផុសឆន្ទៈថ្មីនិងការប្តេជ្ញាចិត្តថ្មី

(VOVWORLD) -  សន្និសីទអនឡាញទូទាំងប្រទេស ស្តីពីការស្រាវជ្រាវសិក្សានិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាមកាលពីចុងសប្តាហ៍មុននៅទីក្រុងហាណូយគឺមានសារៈ សំខាន់ សម្រាប់កម្មាភិបាលនិងបក្ខជន ជាពិសេសសម្រាប់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ សន្និសីទនេះបានបំផុសឡើងឆន្ទៈមោះ មុត សេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តថ្មី ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស វៀតណាមកាន់តែសម្បូររុងរឿងនិងវិបុលភាព។



វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត