ភាពងាយស្រួលនិងការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។
21/02/2013 08:16
VOV-ក្រោយមួយលើកត្រូវផ្អាក នាថ្ងៃទី២១កុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានមាន ដំណើរទស្សនកិច្ចក្នុងរយៈពេល៣ថ្ងៃនៅអាមេរិក សំដៅពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រនេះ។ ដំណើរទស្សនកិច្ចលើកនេះគឺមិនត្រឹមតែធ្វើឲ្យខ្លឹមសារសំខាន់ជាច្រើនក្នុង ទំនាក់ទំនងរវាងជប៉ុន-អាមេរិកក្នុងអណាត្តិថ្មីរបស់នាយករដ្ឋមន្ត្រី Shinzo Abe និងប្រធានាធិបតីអាមេរិក Barack Obama ក្លាយទៅជាការពិតជាក់ស្ដែងប៉ុណ្ណោះ ទេថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងដល់ដំបន់អាស៊ីឦសានដែលកំពុងមានការ ច្របុកច្របល់ជាច្រើនទៀតផង។

VOV-អីវ៉ាន់ដែលនាយករដ្ឋមន្ត្រី Shinzo Abe នាំយកទៅអាមេរិកគឺលទ្ធភាពតូក្យូចូលរួមចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បង្កើនទំនាក់ទំនងសន្តិសុខសេដ្ឋកិច្ចជប៉ុន-អាមេរិកនិងពិតប្រាកដថាមិនអាចខ្វះបញ្ហានុយក្លេអ៊ែនៅ លើឧបទ្វិបកូរ៉េឡើយ។ តាមនោះក្នុងរយៈពេលបំពេញដំណើរទស្សនកិច្ចនៅ អាមេរិក នាយករដ្ឋមន្ត្រី Shinzo Abe នឹងមានការជួបសន្ទនាកំពូលជាមួយ ប្រធានាធិបតីអាមេរិកលោក Barack Obama និងរដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida នឹងជួបចរចារជាមួយសមភាគី John Kerry។ ថ្លែងមតិមុននឹងដំណើរទស្សន កិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី Shinzo Abeលេខាធិការសារព័ត៌មានរបស់ ប្រធានាធិបតី Obama បានឲ្យដឹងថា បណ្ដាការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Abe នឹងស៊ីជម្រៅក្នុងបណ្ដាបញ្ហាទ្វេភាគី ដំបន់និងពិភពលោកទាំងមូល រួមមាន សន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុនបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង។ ប៉ុន្តែតាមការពិនិត្យរបស់មជ្ឈដ្ឋានអ្នកវិភាគថា មានលទ្ធភាពការសាកល្បងនុយក្លេអ៊ែរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាពេលកន្លងទៅគឺជាប្រធានបទជំវិញការចរចាររវាងថ្នាក់ដឹកនាំទាំងពីររូប។ និងបញ្ហានេះនឹងងាយទទួលបានការស្រុះចិត្តគំនិតរវាងភាគីទាំងពីរដោយផ្អែកលើការផ្ដល់បណ្ដា សញ្ញាសកម្មរវាងតូក្យូនិងវ៉ាស៊ីងតោណផ្សាយមុននេះ។ ប្រធានាធិបតីអាមេរិកក៏អះអាងឡើងវិញថាអាមេរិកនៅតែឥតងាគរ៉េក្នុងកិច្ចសន្យាការពារជាតិជាមួយ ជប៉ុនរួមមានការបើកទូលាយសកម្មភាពរបស់ខែលការពារនុយក្លេអ៊ែរបស់ អាមេរិក។មានលទ្ធភាពជាច្រើនក្នុងជំនួបនៅក្រុងវ៉ាស៊ីងតោណលើកនេះភាគី ទាំងពីរក៏បានពិភាគ្សាបន្ថែមអំពីកិច្ចសហការគ្រប់គ្រងចរន្តប្រាក់ពីបណ្ដាទីផ្សារ ហិរញ្ញវត្ថុអន្តរជាតិហូរចូលព្យុងយ៉ាងទៀតផង។ ភាពងាយស្រួលនិងការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។ ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជប៉ុន-អាមេរិកក៏ត្រូវបានចាត់ទុកថា នឹងទទួលបានក្រោយដំណើរទស្សនកិច្ចលើកនេះរបស់អ្នកប្រមុខគណៈរដ្ឋមន្ត្រី ជប៉ុន ក្រោយរយៈពេលមួយត្រូវផ្អាក់ក្រោមដំណាក់កាលនៃរដ្ឋអំណាចអាណត្តិ មុន។ នៅចាំថា ក្រោយការបោះឆ្នោតរដ្ឋសភានាខែធ្នូកន្លងទៅ នាយករដ្ឋមន្ត្រី Shinzo Abe បានសង្កត់ធ្ងន់ទៅលើចំណុចស្នូលយុទ្ធសាស្ត្រកិច្ចការបរទេសរបស់ រដ្ឋាភិបាលជប៉ុនគឺបង្កើនទំនាក់ទំនងជាមួយអាមេរិកលើវិស័យសន្តិសុខនិង សេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ប្រសិនបើតូក្យូនិងវ៉ាស៊ីងតោណងាយស្រួលឯកភាពបានគោលជំហរអំពីការ ត្រូវបង្កើនវិធានការដាក់ទណ្ឌកម្មចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការអំពីសន្តិសុខនោះ ភាគីទាំងពីរនៅមានការខ្វែងគំនិតយ៉ាងជ្រាលជ្រៅទាក់ទិនដល់ការដែលជប៉ុននឹងចូលរួមរឺមិនចូលរួមការចរចារដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)។ នេះជាការលំបាកក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រីជប៉ុន។ តាមមជ្ឈដ្ឋានអ្នកវិភាគថា លោក Abe យល់ ថាត្រូវបង្ហាញអក្បកិរិយាសកម្មចំពោះTPP ដើម្បីដណ្ដើមបានការជឿទុកចិត្តរបស់ រដ្ឋអំណាច Obama។ ប៉ុន្តែនៅជប៉ុន សមាជិកសភាជាច្រើនក្នុងនិងក្រៅគណៈបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចប្រឆាំងជំទាស់ TPP ដោយសារព្រួយបារម្មណ៍ថាកិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលដល់ទីផ្សារកសិផលជប៉ុនពិសេសគឺ ចំពោះមុខទំនិញអង្ករនិងសត្វពាហនៈ។ ដំណើរទស្សនកិច្ចនៅអាមេរិកជាលើកដំបូងក្រោយពេលទទួលដំណែងរបស់ នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានការខ្វែងគំនិតប៉ុន្តែនៅបានសង្ឃឹមថានឹងបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជប៉ុន-អាមេរិកដែលត្រូវថយចុះក្រោមដំណាក់កាលរដ្ឋអំណាចអណាត្តិមុន៕
Related







