VOV WorldVOV World
បង្កើនប្រសិទ្ធភាពធនធានមនុស្សសម្រាប់បម្រើកំណើនប្រកបដោយចីរភាព
23/04/2026 07:49
[VOVWORLD] - ធនាគារពិភពលោកទើបតែបានចេញផ្សាយសន្ទស្សន៍មូលធនមនុស្សបូក (HCI+) សម្រាប់ឆ្នាំ ២០២៦ ដែលក្នុងនោះ វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ នៅក្នុងក្រុមប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ស្រដៀងគ្នា។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការបង្កើនប្រសិទ្ធភាពធនធានមនុស្ស ដើម្បីបម្រើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បង្កើនប្រសិទ្ធភាពធនធានមនុស្សសម្រាប់បម្រើកំណើនប្រកបដោយចីរភាព
tsct_am_ngay_23-4_anh_1.jpg លោកឯកអគ្គរដ្ឋទូត ង្វៀន ក្វឹក យុង ដែលតំណាងឱ្យប្រទេសវៀតណាមប្រចាំសហរដ្ឋអាមេរិក បានទទួលពានរង្វាន់សម្រាប់ប្រទេសដែលមានដំណើរការល្អបំផុតនៅក្នុងសន្ទស្សន៍មូលធនមនុស្ស (HCI+) នៅថ្ងៃទី១៦ ខែមេសា (រូបថត៖ ក្វាង ទ្រុង/VOV-វ៉ាស៊ីនតោន) សន្ទស្សន៍មូលធនមនុស្សបូក (HCI+) ឆ្លុះបញ្ចាំងកាន់តែពេញលេញអំពីកម្រិតនៃការវិនិយោគនិងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនមនុស្សនៅក្នុងប្រទេសនីមួយៗ។ HCI+ មិនត្រឹមតែវាស់វែងសក្តានុពលមនុស្សដែលបង្កើតឡើងតាមរយៈការអប់រំ និងសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិចារណាលើវិសាលភាពដែលសក្តានុពលនោះត្រូវបានបម្លែងទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង ជាពិសេសការងារ និងប្រាក់ចំណូល។ HCI+ វាយតម្លៃលើទិដ្ឋភាពសំខាន់ៗរួមមាន៖ គុណភាពអប់រំនិងលទ្ធផលសិក្សា; សុខភាពនិងរ័យអាយុមធ្យម; សមត្ថភាពចូលរួមទីផ្សារការងារ និងកម្រិតប្រើប្រាស់ជំនាញនៅក្នុងសេដ្ឋកិច្ច; និងវិសាលភាពនៃការបាត់បង់មូលធនមនុស្សនៅពេលដែលជំនាញមិនត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
TAG
VOV/VOVWORLD/បង្កើន/ប្រសិទ្ធភាព/ធនធានមនុស្ស/បម្រើ/កំណើន/ចីរភាព

More