VOV WorldVOV World
ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែកើនឡើង
18/04/2017 11:49
(VOVworld)-ក្នុងពេលដែលក្រុងព្យុងយ៉ាងនិង វ៉ាស៊ីន តោននៅកើតមានឡើងការ តមាត់គ្នាយ៉ាងខ្លាំងនោះ គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន អនុវត្តការ បាញ់បង្ហោះកាំជ្រូចនាថ្ងៃទី១៦មេសា ក្នុងឱកាសរំលឹកខួបលើកទី១០៥នៃទិវាខួប កំណើត លោក Kim Il Sung។ ទាំងអស់នេះបានបង្កើតឡើងបរិយាកាសតានតឹងដែល​គេ បារម្ភថានឹងផ្ទុះ ក្លាយទៅជាសង្គ្រាមប្រល័យលោក។
(VOVworld)-ក្នុងពេលដែលក្រុងព្យុងយ៉ាងនិង វ៉ាស៊ីនតោននៅកើតមានឡើងការ  តមាត់គ្នាយ៉ាងខ្លាំងនោះ គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអនុវត្ត ការបាញ់បង្ហោះកាំជ្រូចនាថ្ងៃទី១៦មេសា ក្នុងឱកាសរំលឹកខួបលើកទី១០៥នៃទិវា ខួបកំណើត លោក Kim Il Sung។ ទាំងអស់នេះបានបង្កើតឡើងបរិយាកាសតានតឹង ដែល​គេ បារម្ភថានឹងផ្ទុះក្លាយទៅជាសង្គ្រាមប្រល័យលោក។         ការបាញ់បង្ហោះកាំជ្រូចប្រព្រឹត្តទៅនាថ្ងៃទី១៦មេសា បន្ទាប់ពីប៉ុន្មានម៉ោងដែល អនុ ប្រធានាធិបតីអាមេរិក លោក​ Mike Pence បានមកដល់កូរ៉េខាងត្បូង សម្តែងការ  សន្យារបស់អាមេរិកចំពោះសម្ព័ន្ធមិត្តក្នុងកាលៈទេសៈដែលភាពតានតឹងកាន់តែកើន ឡើងដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េ។​កាំជ្រូចបានបាញ់បង្ហោះពីឆ្នេរសមុទ្រខាងកើត ទោះបីជាបរាជ័យក៏ដោយ ប៉ុន្តែក៏ធ្វើឲ្យបរិយាកាសលើឧបទ្វីបកូរ៉េកាន់តែក្តៅឡើងៗ។        

More