ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung គុណធម៍ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម
20/04/2013 05:05
VOV-ពីរាប់ពាន់ឆ្នាំមក ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌ នៃបណ្ដាស្ដេច Hung ជានិច្ចកាលត្រូវបានប្រជាជន វៀតណាមរៀបចំឡើងជារៀងរាល់ឆ្នាំត្រូវនឹងថ្ងៃទី១០ ខែទី៣តាមច័ន្ទកតិ។ សកម្មភាពធ្វើសក្ការៈបូជាស្ដេច Hung បានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពវប្បធម៍របស់ ប្រជាជាតិ ជាឱកាសដើម្បីជនគ្រប់រូបបង្កើនការយល់ដឹងអំពីប្រភពដើម ពួនជ្រំស្មារតីសាមគ្គីភាពកសាងប្រទេសជាតិ។

ទិវារំលឹកគុណដូនតាជាតិនិងជំនឿធ្វើសក្ការៈបូជាស្ដេច Hung របស់បណ្ដាជំនាន់ជនវៀតណាម ដូច្នេះបានក្លាយទៅជាតំលៃដោយឡែករបស់ប្រជាជាតិវៀតណាម។ (vov.vn) VOV-ដំបន់ដី Phu Tho ក្នុងប៉ុន្មានពាន់ឆ្នាំមុននេះជាកន្លែងដែលឪពុកនាគ យកម្ដាយទេវតាកើតចេញជាបងបាន១០០ញាស់ជាកូនប្រុស១០០បង្កើតជា បណ្ដាជនជាតិ។ នេះក៏ជាកន្លែងដែលបណ្ដាស្ដេច Hung (ឆ្នាំ២៨៧៩-២៥៨មុន គ្រឹះសករាជ្យ)បង្កើតឡើងរដ្ឋ Van Lang ជារដ្ឋដើមដំបូងរបស់វៀតណាម។ ដូច្នេះ មណ្ឌលវិហារ Hung នៅភ្នំ Nghia Linh ខេត្ត Phu Tho ជាដំបន់ដីជីស្រុកកំណើត ដូនតាជាកន្លែងដែល ប្រមូលផ្ដុំវត្តអារាមធ្វើសក្ការៈបូជាស្ដេច Hung ច្រើនបំផុត។ តាមបណ្ដាឯកសារដែលបានរក្សាទុកនាពេលបច្ចុប្បន្នរបៀបដំបូងនៃទិវារំលឹក គុណដូនតាជាតិបានមានវត្តមានពីយូមកក្នុងប្រវត្តិសាស្ត្រ។ រាប់ពាន់ឆ្នាំក្រោយ នោះ អង្គស្ដេចដេលមានកេរ៌្តឈ្មោះល្បីល្បាញក្នុងបណ្ដារាជកាលសក្កិភូមិវៀត ណាមជាបន្តបន្ទាប់បញ្ជាក់អំពីរាជកាលស្ដេច Hung និងអះអាងតួនាទីដ៏ធំធេង របស់បណ្ដាស្ដេច Hung ចំពោះប្រទេសជាតិ។ ទិវារំលឹកគុណដូនតាជាតិនិងជំនឿ ធ្វើសក្ការៈបូជាស្ដេច Hung របស់បណ្ដាជំនាន់ជនវៀតណាម ដូច្នេះបានក្លាយទៅ ជាតំលៃដោយឡែករបស់ប្រជាជាតិវៀតណាម។ សាស្ត្រាចារ្ស Ngo Duc Thinh នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សវប្បធម៍ជំនឿសាសនាវៀតណាមបាន ឲ្យដឹងថា៖ “ជំនឿធ្វើសក្ការៈបូជាគឺជាប្រពៃណីទាក់ទិនដល់អ្នកបង្កើតត្រកូលដើម។ នៅបណ្ដាជនជាតិផ្សេងៗ វាបានកន្លងផុតទៅហើយប៉ុន្តែនៅវៀតណាមវាបាន ប្រមូលផ្ដុំក្លាយទៅជាជំនឿធ្វើសក្ការៈបូជាស្ដេច Hung។ ការធ្វើសក្ការៈបូជាស្ដេច Hung នៅវៀតណាមបានមានភាពខុសប្លែកយ៉ាងខ្លាំងនៃបណ្ដារាជកាលមុនៗ។ ខ្ញុំបានហៅការធ្វើសក្ការៈបូជាជីដូនជីតាជាតិហួសពីសម័យកាលនិងរាជកាល វាជាផ្នែកវប្បធម៍ឆ្ពោះទៅរាល់ភាពខុសប្លែកនយោបាយ ក្លាយទៅជាគោលដៅ កំពូលរបស់ប្រជាជាតិ។” ពិធីរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung ជានិច្ចកាលត្រូវបានប្រជាជន វៀតណាមរៀបចំឡើងជារៀងរាល់ឆ្នាំត្រូវនឹងថ្ងៃទី១០ខែទី៣តាមច័ន្ទកតិ។ (vov.vn) បន្តប្រពៃណីរបស់ប្រជាជាតិជនវៀតណាមរាប់លាននាក់បានហូរចាក់មក នៅវិហារ Hung ជារៀងរាល់ឆ្នាំដើម្បីរំលឹកគុណដល់ជីដូនជីតា ជាមួយពិធីការធំ បំផុតគឺពិធីធ្វើសក្ការៈបូជាស្ដេច Hung ដែលប្រព្រឹត្តទៅក្នុងរយៈពេល១សប្ដាហ៍ គិតតាំងពីដើមខែទី៣តាមច័ន្ទកតិដល់ថ្ងៃទី១០ខែទី៣។ ឆ្នាំនេះ ពិធីធ្វើសក្ការៈបូជា ស្ដេច Hung បានផ្សាភ្ជាប់ជាមួយព្រឹត្តការណ៍អង្គការវប្បធម៍វិទ្យាសាស្ត្រអប់រំ អ.ស.បលើកដម្កើង ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ជាបេតិកភ័ណ្ឌវប្បធម៍របស់ មនុស្សលោក។ លោកស្រី Katherine Muller ប្រធានដំណាងអង្គការវប្បធម៍ វិទ្យាសាស្ត្រអប់រំអ.ស.បប្រចាំនៅវៀតណាមបានចែករំលែកថា៖ “ពិធីនេះគឺជាការរំលឹកអំពីសារសំខាន់នៃសាមគ្គីភាពនិងឯកភាពចំពោះ ប្រជាជាតិវៀតណាម ក៏ដូចជាសារៈសំខាន់ចំពោះការទទួលស្គាល់នូវតំលៃនៃភាពពហុបែបក្នុងប្រភពដើមតែមួយគត់។ សង្ឃឹមថាជំនឿនេះនឹងផ្សាភ្ជាប់ ប្រជាជាតិវៀតណាមជារៀងរហូតនិងកំណត់ទិសឲ្យជនគ្រប់រូបរួមរស់ដ៏ចីរភាព ព្រមទាំងអភិរក្សនិងពង្រីកនូវភាពពហុបែបវប្បធម៍។” អង្គការអប់រំវិទ្យាសាស្ត្រវប្បធម៍អ.ស.ប (UNESCO) បានទទួលស្គាល់ “ជំនឿធ្វើសក្ការៈបូជាស្ដេច Hung” ជាបេតិកភ័ណ្ឌវប្បធម៍របស់មនុស្សលោក។ (vov.vn) ក្នុងរំលឹកខួបដល់វិញ្ញាណក្ខ័ណ្ឌនៃបណ្ដាស្ដេច Hung ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានបន្តអះអាងនូវអត្ថន័យដ៏ជ្រាលជ្រៅរបស់ពិធីនេះ ចំពោះការចិញ្ចឹមបីបាច់ដួងព្រលឹងមនោសញ្ចេតនានិងស្មារតីមហាសាមគ្គីភាព ជាតិរបស់ជនវៀតណាមម្នាក់ៗក្នុងគ្រប់សម័យកាល។លោក ប្រធានរដ្ឋបាន សង្កត់ធ្ងន់ថា៖ “ការធ្វើសក្ការៈបូជាបណ្ដាស្ដេច Hung មិនត្រឹមតែជាសកម្មភាពព្រលឹងបួង សួងសូមឲ្យជីដូនជីតាជាតិការពារថែរក្សាប្រទេសជាតិមានសុខសាន្តត្រាណ ប្រជាជនសម្បូធូរធាអាកាសធាតុអំណោយផលប៉ុណ្ណោះទេថែមទាំងមានអត្ថន័យ ដ៏ជ្រាលជ្រៅរំលឹកដល់ការផ្សាភ្ជាប់ពង្រឹងចំណងសាមគ្គីភាពចេះស្រលាញ់ជួយ ឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍ប្រជាជាតិវៀតណាម ដែលជាអ្នកមាន ប្រភពដើមរួមតែមួយទៀតផង។ នេះគឺជាប្រភពដើមបង្កើតឡើងនូវកំលាំងពលំ ដើម្បីប្រជាជាតិវៀតណាមឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនិង អភិវឌ្ឍន៍ដោយឥតឈប់ឈរ។” ពិធីរមលឹកគុណដូនតាជាតិស្ដេច Hung និងជំនឿធ្វើសក្ការៈបូជាស្ដេច Hung ថ្ងៃនេះត្រូវបានជនរួមជាតិជិត៩០លាននាក់ក្នុងទូទាំងប្រទេសនិងជនវៀតណាម នៅឯបរទេសប្រមាណ៤,៥លាននាក់រួមគ្នាឆ្ពោះទៅរៀបចំ ជាមួយក្តីមោទនភាព អំពីរាល់តំលៃដោយឡែកដែលបានបង្កើតឡើងកំលាំងពលំរបស់ប្រជាជាតិ វៀតណាមតាមសម័យកាលជាច្រើន។ ជាមួយទិវារំលឹកគុណដូនតាជាតិនេះជំនឿធ្វើសក្ការៈបូជាស្ដេច Hung បានបន្តប្រគល់ឲ្យជំនាន់ក្រោយៗ ជានិច្ចកាល ចិញ្ចឹមបីបាច់ព្រលឹងបញ្ញាវៀតណាមពួនជ្រំរាល់តំលៃវៀតណាមក្នុងសម័យកាល ថ្មី៕
Related








