ពង្រីកបញ្ញារបស់អ្នកវិទ្យាសាស្ត្រក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ
04/03/2019 08:36
(VOVWORLD) -នាចុងសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ អ្នកវិទ្យាសាស្ត្រ សេដ្ឋកិច្ចវិទូជួរមុខវៀតណាម ដើម្បីយកមតិយោបល់សម្រាប់តម្រង់ទិសដៅយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេល ១០ ឆ្នាំ ខាងមុខ ដែលត្រូវបានអនុគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកំពុងកសាង ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី XIII របស់បក្ស។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមតិយោបល់ដោយអស់ពីចិត្តពីថ្លើម ដែលមានលក្ខណៈវិទ្យាសាស្ត្រដ៏សម្បូបែបរបស់អ្នកវិទ្យាសាស្ត្រ ពោលគឺមិនត្រឹមតែរួមចំណែកដល់ទស្សនៈអភិវឌ្ឍន៍ ការត្រិះរិះអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងវិធីសាស្ត្រទាក់ទងផ្ទាល់ទៀតផង។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់អនុគណៈកម្មការសេដ្ឋកិច្ចនិងសង្គម ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ធ្វើការសិក្សាស្រាវជ្រាវ កសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំខាងមុខ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយ អ្នកវិទ្យាសាស្ត្រជួរមុខវៀតណា ̣(រូបថត៖chinhphu.vn )
Related








