ពុទ្ធសាសនាវៀតណាម ដើម្បីពិភពលោកសន្តិភាព និងអភិវឌ្ឍន៍
13/05/2019 08:21
(VOVWORLD) -ចាប់តាំងពីឆ្នាំ២០០០ មក មហាពិធីវិសាខបូជា នៃអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើនលើពិភពលោក។ ចំពោះវៀតណាម មហាពិធី វិសាខបូជា ឆ្នាំ ២០១៩ គឺជាមហោពិធីលើកទី ៣ ដែលវៀតណាមបានទទួលរៀបចំ។
នេះគឺជាមហាពិធីសាសនាពិភពលោក ដែលទាក់ទាញការចូលរួមរបស់ប្រតិភូពុទ្ធសាសនាយ៉ាងច្រើនកុះករមកពី ទិដ្ឋភាពនៃពិធីបើក (រូបថត៖ គណៈចាត់តាំង) ប្រទេស និងតំបន់ដែនដីចំនួន ១១២។ ព្រឹត្តិការណ៍នេះបានសរឲ្យឃើញថាព្រះពុទ្ធសាសនាវៀតណាមបានធ្វើសមាហរណកម្មកាន់តែសកម្ម ដើម្បីពិភពលោកមួយមានសន្តិភាព និងអភិវឌ្ឍន៍ដោយចីរភាព។ ក្រោមប្រធានបទ “វិធីសាស្ត្រអភិក្រមនៃពុទ្ធសាសនាលើការដឹកនាំសកលលោកនិងការទទួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព” នោះ មហាពិធីវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ នៅវៀតណាមគឺជាឱកាសដើម្បីពិភពលោកបង្ហាញនូវការប្តេជ្ញាចិត្ត ព្រួតដៃគ្នាកសាងសន្តិភាព។ មហាពិធីវិសាខបូជាគឺជាឱកាសសម្រាប់ពុទ្ធបរិស័ទគ្រប់រូបលើកតម្កើង ព្រះពុទ្ធ និងត្រិះរិះអំពីសច្ចៈធម៌សន្តិភាព ការកាត់បន្ថយជម្លោះ ទុក្ខវេទនារបស់មនុស្សជាតិ ការលើកសរសរ និងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស។
Related








