ឆ្នាំ២០១៣៖ឆ្នាំវៀតណាមសាមគ្គីភាពជាមួយឥណ្ឌា ជប៉ុន។
15/02/2013 05:34
VOV-ឆ្នាំ២០១៣ជាឆ្នាំប្រព្រឹត្តទៅបណ្ដាសកម្មភាព រំលឹកខួមលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមជាមួយបណ្ដាប្រទេសក្នុងនោះមានដៃគូ យុទ្ធសាស្ត្រសំខាន់ចំនួន២របស់វៀតណាមនៅដំបន់ ទ្វិបអាស៊ីគឺជប៉ុននិងឥណ្ឌា។ស្ថិតក្នុងដំបន់ដែលបានចាត់ទុកជាកំលាំង ចលករកំណើរសកលលោកទាំងមូល ទំនាក់ទំនងរវាងវៀតណាម ឥណ្ឌា ក៏ដូចជារវាងវៀតណាមនិងជប៉ុនកំពុងបានអភិរឌ្ឍន៍បើកទូលាយលើវិស័យ ជាច្រើននាំមកប្រសិទ្ធភាពខ្ពស់។

VOV-ទំនាក់ទំនងវៀតណាម ឥណ្ឌាជាទំនាក់ទំនងមិត្តភាពជាប្រពៃណីយូ អង្វែងត្រូវបានលោកប្រធានហូជីមិញនិងនាយករដ្ឋមន្ត្រី J Nehru ពូនជ្រំ។ នាខែ តុលាឆ្នាំ១៩៥៤ត្រឹមតែមួយសប្ដាហ៍ក្រោយពេលក្រុងហាណូយត្រូវបានប្រគល់ ពីកងទ័ពបារាំង នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru បានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ជាមួយដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី Nehru មិនត្រឹមតែជាថ្នាក់ដឹកនាំអន្តរជាតិដើមដំបូងមកទស្សនកិច្ចនៅវៀតណាម ក្រោយពេលវៀតណាមដណ្ដើមបានឯករាជ្យប៉ុណ្ណោះទេ ថែមទាំងជាការអះអាង ទំនាក់ទំនងប្រកៀកស្មារវាងឥណ្ឌានិងវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ទំនាក់ទំនងជិតស្និទ្ធក្នុងដំណាក់កាលសង្គ្រាមនិងក្នុងដំណាក់កាលសន្តិភាព។ ទំនាក់ទំនងវៀតណាម ឥណ្ឌាជាទំនាក់ទំនងមិត្តភាពជាប្រពៃណីយូអង្វែង គិតតាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនាខែកក្កដាឆ្នាំ២០០៧មក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជានិច្ចកាលកំណត់ថាការជំរុញទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាលើគ្រប់វិស័យ ក្នុងនោះរក្សានិងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរពីគ្រឹះស្ថានមហាជន មិនត្រឹមតែរួមចំណែកបង្កើន ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេថែមទាំងធ្វើឲ្យជ្រាលជ្រៅជាងទំនរពហុភាគី រក្សាសន្តិភាពនិងស្ថិរភាពការពារការអភិវឌ្ឍណ៍ចីរភាពក្នុងដំបន់។ អគ្គលេខាធិការ អង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌាទាំងមូលលោក Yadav Reddy បានចាត់ ទុកថា៖ “ឥទ្ធិពលពីបណ្ដាសកម្មភាពជួបប្រាស្រ័យមិត្តភាពប្រជាជនរវាងប្រទេស ទាំងពីរគឺធំធេងណាស់។ ពីព្រោះទំនាក់ទំនងជិតស្និទ្ធនិងមិត្តភាពពិសេសរវាងឥណ្ឌានិងវៀតណាមចាប់ផ្ដើមពីភាពប្រហាក់ប្រហែលក្នុងប្រវត្តិសាស្ត្រតស៊ូប្រឆាំងបណ្ដាអានុភាពបរទេសនិងរំដោះប្រទេសជាតិ។ យើងខ្ញុំសង្ឃឹមថាខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាជាមួយសកម្មភាពជាច្រើនក្នុង ឆ្នាំនេះនឹងជាការជំរុញសំខាន់ដើម្បីរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។” សាស្ត្រាចារ្សប្រវត្តិសាស្ត្រ Le Van Lan រួមជាមួយមិត្តឥណ្ឌាសកម្មកសាងគំរោងការសហប្រតិបត្តិការ ស្រាវជ្រាវវប្បធម៍រួមរវាងវៀតណាមនិងឥណ្ឌា។ ជាអ្នកស្រាវជ្រាវវប្បធម៍ប្រវត្តិសាស្ត្រតាំងពី២ឆ្នាំកន្លងមក សាស្ត្រាចារ្ស ប្រវត្តិសាស្ត្រ Le Van Lan រួមជាមួយមិត្តឥណ្ឌាសកម្មកសាងគំរោងការសហប្រតិបត្តិការស្រាវជ្រាវវប្បធម៍រួមរវាងវៀតណាមនិងឥណ្ឌា។ នេះជាសំណង់ ក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទមនងការទូតនិងលើកទី៥ទិវា បង្កើតទំនាក់ទមនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងឆ្នាំនេះ។ លោក Le Van Lan បានឲ្យដឹងថា៖ “ទំនាក់ទំនងវប្បធម៍រវាងវៀតណាមនិងឥណ្ឌាមានភាពវិសេសរបស់ទំនាក់ ទំនងសន្តិភាពសហប្រតិបត្តិការនិងមិត្តភាព។ ប្រធានបទដែលយើងខ្ញុំកំពុង ស្រាវជ្រាវកសាងដោយរដ្ឋាភិបាលអនុវត្តនឹងរួមចំណែកស្ងើចសរសើរទំនាក់ទំនងមិត្តភាពសន្តិភាពនិងពិសេសគឺផ្នែកវប្បធម៍រវាងវៀតណាមនិងឥណ្ឌា។” ជប៉ុនក៏ជាប្រទេសក្នុងដំបន់មានឥទ្ធិពលអំពីខឿនវប្បធម៍យូអង្វែងជាមួយវៀតណាម។ ក៏ដូចជាឥណ្ឌា ជប៉ុនក៏ជាប្រទេសក្នុងដំបន់មានឥទ្ធិពលអំពីខឿនវប្បធម៍យូអង្វែងជាមួយវៀតណាម។ ទំនាក់ទំនងដៃកូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងសម្បូ រុងរឿងរបស់ទ្វិបអាស៊ីត្រូវបានភាគីទាំងពីរបង្កើតនាឆ្នាំ២០០៩បាននិយាយយ៉ាង គ្រប់គ្រាន់សារៈសំខាន់នៃទំនាក់ទំនងនេះ។ ក្នុងឆ្នាំ២០១៣ ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបានឯកភាពជ្រើសរើសជា “ឆ្នាំមិត្តភាពវៀតណាម-ជប៉ុន” និងរដ្ឋាភីបាល វៀតណាមក៏បានកសាងគំរោងការរៀបចំបណ្ដាព្រឹត្តិការណ៍ដើម្បីកត់សម្គាល់ កំណាត់ផ្លូវ៤០ឆ្នាំសហប្រតិបត្តិការ។ ប្រធាននាយកដ្ឋាននិងជានាយកមូលនិធិ ការទូតសេដ្ឋកិច្ចក្រសួងការបរទេសវៀតណាមលោក Tran Ngoc An បានអះអាង ថា៖ “ចាប់ផ្ដើមពីសារៈសំខាន់យុទ្ធសាស្ត្រក៏ដូចជាបំណងគឺធ្វើយ៉ាងម៉េចផ្សព្វ ផ្សាយរូបភាពវៀតណាមជាងធ្វើយ៉ាងម៉េចដើម្បីប្រជាជនជប៉ុនយល់ដឹងអំពីវៀត ណាមជាង។ នាយករដ្ឋមន្ត្រីក៏ដូចជាគណៈលេខាបានជ្រើសរើសជាឆ្នាំសាមគ្គីភាព ជាមួយជប៉ុនជាមួយបណ្ដាសកម្មភាពជាបន្តបន្ទាប់។ យើងខ្ញុំបានឃើញថា ទោះបី វិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងលឿនក្នុងរយៈពេល កន្លងទៅក្តី ប៉ុន្តែនៅមានសក្ដានុភាពជាច្រើន។” ស្ថិតនៅដំបន់កំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ឥណ្ឌានឹងជោគជ័យក្នុងគោលនយោបាយឆ្ពោះទៅខាងកើតក្នុងពេលទទួលបានកិច្ចសហប្រតិបត្តិការរបស់បណ្ដាប្រទេសមានសុច័ន្ទៈដូចជាវៀតណាម។ផ្ទុយទៅវិញវៀតណាមក៏នឹងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូធំមួយដូច ជាឥណ្ឌា។ ប្រហាក់ប្រហែលដូច្នេះ ការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុននឹងជួយការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ៕
Related







